ជំនឿ​បុរាណៈ​ខ្នៅ ក្រហម​- ខ្មៅ​បញ្ជាក់ថា​ធ្លាប់​ចាប់ជាតិ​រួចមកហើយ​

ស្នាម​ខ្នៅ​តាម​ដងខ្លួន​គឺជា​លក្ខណៈ​ដែល​បញ្ជាក់​ពី​ភាពខុសប្រក្រតី​របស់​ស្បែក​។​អាការ​នេះ​គេ​តែង សង្កេតឃើញ​ភាគច្រើន​ទៅលើ​ក្មេងៗ​ចាប់ពី​កើតមក​រហូតដល់​ធំ​ទើប​បាត់​ទៅវិញ​ឬ​អ្នកខ្លះ​ជាប់​រាងកាយ​រហូតដល់​ចាស់​ទៀតផង​។​
  ទោះបីយ៉ាងណា​ខ្នៅ​ត្រូវបាន​ក្រុមមនុស្ស​បុរាណ​ជឿជាក់​យ៉ាង​មុតមាំ​ថា​មនុស្ស​យើង​កើតមក​ទោះ​ខ្នៅ​ក្រហម​-​ខ្មៅ​ជាប់​ខ្លួន​សុទ្ធតែ​បញ្ជាក់​ពី​ការ​ធ្លាប់​ចាប់ជាតិ​រួចមកហើយ​។​គេ​អាចជា​មនុស្សជាតិ​មុន​ត្រូវបាន​ក្រុមគ្រួសារ​ដៅ​ទុក​នៅពេល​ស្លាប់ទៅ​ដើម្បីឱ្យ​ពេល​ចាប់ជាតិ​មកវិញ​គេ​អាច​ចំណាំ​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន​បាន​។​
 ខ្នៅ​ទាំងនេះ​ទោះ​នៅត្រង់ណា​សុទ្ធតែ​បញ្ជាក់​ពី​គេ​ធ្លាប់​ដៅ​ទុក​ពី​ជាតិ​មុន​ពីព្រោះ​គេ​តែង​យក​កំបោរ​ក្រហម​ឬ​ធ្យូង​គូស​ចំណាំទុក​។​ពួកគេ​អាចជា​សមាជិក​ណាមួយ​ក្នុង​ក្រុម​វង្ស​ត្រកូល​ឬ​ធ្លាប់ជា​អ្នកផ្សេង​មក​ចាប់ជាតិ​។​
  ដោយសារ​ហេតុផល​នេះ​មនុស្ស​សម័យ​ដើម​ក្រោយពី​សមាជិក​ក្រុមគ្រួសារ​របស់គេ​បាត់បង់​ជីវិត​ទៅ​អ្នកខ្លះ​បាន​យក​កំបោរ​ក្រហម​ឬ​ធ្យូង​មក​គូរ​កន្លែង​ណាមួយ​លើ​ដងខ្លួន​ដើម្បីឱ្យ​មនុស្ស​នោះ​ចាប់ជាតិ​ឡើងវិញ​គេ​អាច​រកឃើញ​។​
    ចំណេរ​កាល​ក្រោយមកទៀត​ព្រោះតែ​មនុស្ស​កើត​កាន់តែច្រើន​ហើយ​ការស្វែងរក​ខ្នៅ​តាម​កូនក្មេង​កាន់តែ​ជួប​ការ​ស្មុ​គ្រ​ស្មាញ​ទីបំផុត​ជំនឿ​នេះ​ត្រូវបាន​គេបោះបង់​ចោល​រហូតមក​ទល់​សព្វថ្ងៃ​៕
 

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *