នាពេលបំណាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំ២០១០ កន្លងមកនេះ តើលោកអ្នកមានបានទទួលកាដូអ្វីខ្លះ ពីមិត្តភក្តិ ឬសាច់ញាតិដែរទេ? ឬបានជូនកាដូដល់អ្នកណាខ្លះ ហើយ ?
* ទោះបីជាអ្នកខ្លះ មិនមានទម្លាប់ជូនកាដូគ្នាទៅវិញទៅមកក៏ដោយ តែប្រពៃណីជូនកាដូឆ្នាំថ្មី ក៏ដូចជាបុណ្យគ្រិស្តម៉ាស់(ណូអែល) នៅអឺរ៉ុប បានសាយ
ភាយឥទ្ធិពលមកដល់ទ្វីបអាស៊ី រួមទាំងប្រទេសកម្ពុជាផងដែរ ហើយខាងក្រោមនេះជាប្រវត្តិ នឹងជំនឿខ្លះៗ ស្តីអំពីការជូនកាដូឆ្នាំថ្មី នៅលើពិភពលោក... ។
* ចំពោះជនជាតិរ៉ូម៉ាំង ជាអ្នកដំបូងគេ ដែលមានប្រពៃណីជូនអំណោយ (កាដូ) ឆ្នាំថ្មី ។ ពីដើមឡើយ ជនជាតិរ៉ូម៉ាំង មានតែពិធីសុំ
ពរទេវតា រៀងរាល់ដើមឆ្នាំប៉ុណ្ណោះ ដោយក្នុងពិធីមានការសម្លាប់ពពែ ឬចៀម ថ្វាយម្ចាស់ទឹកម្ចាស់ដី យ៉ាងគគ្រឹកគគ្រែង ហើយគេក៏ឆ្លៀត
ឱកាសឲ្យកាដូដែរមានតម្លៃ ទៅតាមលទ្ធភាពជូនសមាជិកព្រឹទ្ធសភា ដែលគ្រប់គ្រងចក្រភពរ៉ូម នាសម័យនោះ ដើម្បីឲ្យការរស់នៅបានសុខស្រួល
ហើយប្រពៃណីបែបនេះ បានសុសសាយទូទាំងពិភពលោក រហូតមកដល់បច្ចុប្បន្ននេះ ។
* ចំពោះមិត្តសំឡាញ់ណាមិនទាន់មានគូគាប់ ជនជាតិរ៉ូម ជូនត្រឹមតែមែកឈើស្រស់ប៉ុណ្ណោះ ដើម្បីជូនពរឲ្យមានសំណាងល្អ មាន
ជ័យជំនះ សុខភាពល្អដូចជាមែកឈើស្រស់ពេញមួយឆ្នាំ ។ ប៉ុន្តែ សម្រាប់អេហ្ស៊ីបវិញ ការជូនកាដូឆ្នាំថ្មីដែលល្អបំផុតគឺស៊ុត ព្រោះពួកគេមានជំនឿថា
ស៊ុត ជារបស់សម្គាល់នៃជីវិតការចាប់កំណើត និងការចាប់ផ្តើមជាថ្មី លុះមកដល់ឆ្នាំថ្មី គេតែងយកស៊ុត មកប្រឡងថ្វីដៃគ្នា ដោយការគូររូបលើសំបកស៊ុត យ៉ាងស្អាត
ហើយយកទៅឲ្យសាច់ញាតិ ឬមិត្តជាទីស្រលាញ់ ទុកជាការជូនពរឲ្យមានសំណាងល្អ ។
* ចំពោះជនជាតិអឺរ៉ុប ដែលមានវិទ្យាសាស្ត្រជឿនលឿន តែងតែនិយមជូនប្រតិទិន ឬសៀវភៅឲ្យគ្នាទៅវិញទៅមក ព្រោះក្នុងពេលនោះ
វត្ថុទាំង២នេះ មានតម្លៃស័ក្តិសមជាកាដូបំផុត ។
* ចំពោះជនជាតិចិនបុរាណ គេនិយមជូនស្លឹកតែ ក្នុងប្រអប់យ៉ាងស្អាត ជាកាដូចំពោះគ្នា ព្រោះជានិមិត្តរូបនៃភាពមានបាន សម្បូរសប្បាយ យកទៅជូនផ្ទះណា
គេពេញចិត្តទទួល ហើយអ្នកទទួល ក៏មានសំណាងល្អ រីឯអ្នកប្រគល់ឲ្យ ក៏បានសុខសប្បាយដែរ គេចាត់ទុកជាកាដូផ្តល់ផលល្អទាំងសងខាង ។
* បើនិយាយពីកាដូពេញនិយមបំផុត របស់ជនជាតិចិនវិញនោះ គឺគ្មានអ្វីល្អជាងផ្លែក្រូចទេ ។ គ្រាន់តែយកផ្លែក្រូចពណ៌មាសលឿងឆ្អៅ ដាក់
កន្ត្រក ទៅជូនម្ចាស់ផ្ទះនោះ គេនឹងត្រេកអរ ហើយសូម្បីមកទល់សព្វថ្ងៃ ផ្លែក្រូចនៅតែមានភាពលេចធ្លោ នៅក្នុងគេហដ្ឋានរបស់ជនជាតិចិន គ្រប់ៗផ្ទះ ព្រោះវាគឺជានិមិត្តរូបនៃសេចក្តីសុខ មានទ្រព្យសម្បត្តិ ដែលជនជាតិចិន និយមហៅថា ‹ហេងៗ› នោះឯង
។ ក្រៅពីនេះ សព្វថ្ងៃក៏មានការនិយមជូនកាដូដល់គ្នា ជាវត្ថុ របស់របរប្រើប្រាស់ផ្សេងៗ រួមទាំងលុយកាក់ផងដែរ ជាពិសេសសម្រាប់ជនជាតិចិន និយមជូនប្រាក់ក្នុងថង់ក្រហម ដែលគេហៅថា ‹អាំងប៉ៅ› នោះឯង... ៕



















No comments:
Post a Comment