១- ហាមបើកបង្អួច : កាលពីសម័យមុនមន្ទីរពេទ្យ នៅបស្ចិមប្រទេសមិនអាចបើកបង្អួចចំហរបានទេឬបើក្រឡេកឃើញគ្រូពេទ្យភ្លាម ក៏ប្រញាប់បិទបង្អួចភ្លាម ព្រោះគេជឿថាមន្ទីរពេទ្យជាប្រភពវិញ្ញាណខ្មោចបិសាចនៅវិលវល់ បើអ្នកជំងឺបន្ទប់ណាមួយភ្លេចបិទបង្អួចនោះ វិញ្ញាណដែលវិលវល់កំពុងរករាងកាយជ្រកកោន នឹងចូលសណ្ឋិតក្នុងរាងកាយអ្នកជំងឺនោះភ្លាមតែម្តង ។
២- ភួយអ្នកជំងឺដែលនៅលើគ្រែ : កាលពីសម័យបុរាណ នៅពេលដែលអ្នកជំងឺស្លាប់ ខាងមន្ទីរពេទ្យនឹងយកភួយរុំសព យកទៅកប់ ដូចនេះហើយទើបភួយជាវត្ថុតំណាងឲ្យភាពស៊យ បើឃើញភួយទុកចោលនៅលើគ្រែមួយណាក្នុងមន្ទីរពេទ្យ គេជឿថាអ្នកជំងឺគ្រែនោះ នឹងបាត់បង់ជីវិត ព្រមទាំងអូសអ្នកជំងឺក្បែរនោះឲ្យស្លាប់ គ្រប់ចំនួន៣នាក់ជាមួយគ្នា ។
៣- ហាមមិនឲ្យយកផ្កា ទៅសួរសុខទុក្ខអ្នកជំងឺទេ : កាលសម័យមុន គេយល់ថាការយកផ្កាទៅសួរសុខទុក្ខអ្នកជំងឺ ដូចដាក់បណ្តាសា ព្រោះក្នុងផ្កាមានខ្មោចព្រាយបិសាចតូចៗជាច្រើន សណ្ឋិតនៅ (ដូចជា ខ្មោចព្រាយបិសាច ដែលសណ្ឋិតនៅដើមឈើមួយចំនួន) បើយកឲ្យអ្នកជំងឺដែលគ្មានកម្លាំងកំហែង ពួកខ្មោចព្រាយ នឹងមកលងបន្លាចឲ្យអ្នកជំងឺឆាប់ស្លាប់តែម្តង ។
ដូចនេះមិនគួរយកផ្កា ទៅសួរសុខទុក្ខអ្នកជំងឺនោះទេ ។
* បើជានាឡិកាដែលងាប់ហើយ បន្លឺសំឡេងដោយខ្លួនឯង កណ្តាលរាត្រីស្ងាត់ បង្ហាញឲ្យឃើញថាមិនយូរមិនឆាប់ ផ្ទះរបស់អ្នកនឹងមានមនុស្សស្លាប់ ។
* បើអ្នកជំងឺជិតស្លាប់វិញនោះ សមាជិកគ្រួសារ ត្រូវបើកទ្វារ ឬបង្អួចឲ្យធំៗ ដើម្បីឲ្យវិញ្ញាណអ្នកស្លាប់ ធ្វើដំណើរទៅតាមផ្លូវនោះ ។
* បើទៅចូលរួមពិធីបុណ្យសព ស្រីៗហាមស្លៀកពាក់ខ្មៅ ព្រោះវិញ្ញាណនឹងមានអំណាចខ្លាំង ។
* ហាមស្លៀកពាក់ឲ្យសព ដោយសម្លៀកបំពាក់ថ្មីៗ មិនដែលពាក់ពីមុនមក ជាពិសេសស្បែកជើង ព្រោះធ្វើឲ្យវិញ្ញាណកាន់តែមានអំណាច និងកាចសាហាវជាងមុន ។
* បើសពស្លាប់ទៅបិទភ្នែកមិនជិត ត្រូវបិទភ្នែកសពឲ្យជិតផង មុននឹងធ្វើពិធីបើមិនដូចនោះទេ វិញ្ញាណនឹងមើលឃើញអ្នកនៅរស់ និងមកយកអ្នកណាមួយទៅកំដរជាមិនខាន ។
* ហាមយកដៃចង្អុលសព (អាចយករបស់អ្វីផ្សេងចង្អុល) បើមិនដូចនោះទេ និងត្រូវស្លាប់ ក្នុងរយៈពេល ៣០ថ្ងៃ
* បើមិនចង់ឲ្យវិញ្ញាណអ្នកស្លាប់ មកលេងទេ ត្រូវប៉ះពាល់សពឲ្យបានម្តង ជាការសម្តែងការលាគ្នា ទើបវិញ្ញាណនោះមិនមករកអ្នក ។
* ហាមធ្វើពិធីបូជាសព ចំថ្ងៃសុក្រ បើមិនដូចនោះទេ ឆ្នាំក្រោយ នឹងមាននរណាម្នាក់ក្នុងគ្រួសារ ស្លាប់តាមម្នាក់ទៀតជាមិនខាន។
* ហាមកាត់ក្រចកដៃ ឬជើងពេលយប់ ព្រោះវិញ្ញាណមិនអាចរស់នៅជាមួយបុព្ធបុរសបានឡើយ ។
* បើមានឆ្កែលូនៅក្នុងភូមិណាមួយ ភូមិនោះនឹងមានមនុស្សស្លាប់ ។
* បើមានរន្ទះបាញ់ភ្លាមៗ ក្រោយពេលចប់ពិធីបុណ្យសព ជាការផ្តល់សញ្ញាពីអ្នកស្លាប់មកវិញថា វិញ្ញាណរបស់គេបានឡើងទៅដល់ឋានសួគ៌ហើយ ។
* បើកំពុងនឹកដើមដល់នរណាម្នាក់ នៅសុខៗស្រាប់តែកញ្ចក់បែកឬប្រេះ គេមានជំនឿថា អ្នកដែលយើងនឹកដើមនោះជួបគ្រោះធ្ងន់ធ្ងរ ។
* កុំថតរូប៣នាក់ ព្រោះគេមានជំនឿថា អ្នកនៅចំកណ្តាល នឹងត្រូវ ស្លាប់មុន... ៕


















No comments:
Post a Comment