ជំនឿ​លើ​រូបគំនូរនាគនិង​ខ្លាឃ្មុំ​ដែល​តាំង​​ក្នុង​គេហដ្ឋាន​

  ​ប្រជាជន​នៅក្នុង​ប្រទេស​មួយចំនួន​ដូចជា​ប្រទេស​ចិន តៃវ៉ាន់ សិងង្ហបុរី និង​ជប៉ុន ដែល​ប្រទេស​ទាំងនេះ​មាន​ជំនឿ​យ៉ាង​មុតមាំ ចំពោះ​ជំនឿ​ដែល​បន្ត​ពី​បុព្វបុរស​របស់​ពួកគេ ។ 

​    ​ការតុបតែង​គេហដ្ឋាន​មិន​ចេះ​តែ​ធ្វើ​ឱ្យ​តែ​បានៗ​នោះទេ គឺ​ពួកគេ​រៀបចំ​ធ្វើ ឡើង​តាម​ជំនឿ ដើម្បី​ឱ្យ​មាន​ហុងស៊ុយ​ដល់​គេហដ្ឋាន​និង​ដល់​សមាជិក​របស់​ពួកគេ​ដែរ ។ នៅក្នុង​នោះ​ការ​ដាក់​តាំង​រូបភាព ក៏​ជា​ការរៀបចំ​ឡើង​ទៅ​តាម​ជំនឿ​នៃ​រូប​ទាំង​នោះ​ដើម្បី​ឱ្យ​គេហដ្ឋាន និង​ម្ចាស់ផ្ទះ​ទទួលបាន​សេចក្តីសុខ ភាព​រីកចម្រើន​សម្បូរ​សប្បាយ និង​ចៀសផុត​ពី​គ្រោះភ័យ​ផ្សេងៗ​៘​
​    ​ខាងក្រោម​នេះ​គឺជា​រូបគំនូរ​ដែល​គេ​តែងតែ​ដាក់តាំង​ជានិច្ច 

   ​រូបគំនូរ​ខ្លាឃ្មុំ​កំពុងស៊ី​ស្លឹក​ឫស្សី​
​    ​ការ​ដាក់​តាំង​រូបគំនូរ​ខ្លាឃ្មុំ​កំពុងតែ​ឡើងដើមឈើ ឬ​ស៊ី​ស្លឹក​ឫស្សី​នោះ​វា​គឺជា​និមិត្តសញ្ញា​នាំ មក​នូវ​សេរីភាព សុភមង្គល និង​ភាព​រីកចម្រើន ។ នៅក្នុង​ប្រទេស​ចិន​សត្វ​ខ្លាឃ្មុំ​ត្រូវបាន​គេ​មាន​ជំនឿ​ថា ជា​សត្វ​ដែល​មាន​កម្លាំង​ខ្លាំងក្លា ទន់ភ្លន់ តែ​បង្កប់​ដោយ​ភាពកាចសាហាវ​ផងដែរ ។ ម្យ៉ាងទៀត​នៅក្នុង ប្រទេស​គេ​ក៏​មាន​ជំនឿ​ថា បើសិន​ជា​រៀងរាល់ថ្ងៃ​គេ​បាន​អង្អែល ឬក៏​ថើប​រូបគំនូរ​ខ្លាឃ្មុំ​នេះ​នោះ​គេ​នឹង​ជួប សំណាងល្អ និង​ទទួលបាន​សុភ​ម​ង្គ​គ្រប់ពេល ។​

 ​រូបគំនូរ​ត្រី​នាគ​មាស​
​    ​ការ​ដាក់​តាំង​រូបគំនូរ​ត្រី​នាគ​មាស​នេះ​តាម​ជំនឿ គឺជា​និមិត្តសញ្ញា​នៃ​ការនាំមក​នូវ​ភ័ព្វ​សំណាងល្អ ទ្រព្យសម្បត្តិ និង​ការ​ត្រូវរ៉ូវ​គ្នា​នៅក្នុង​សង្គម​គ្រួសារ ។ តាម​ជំនឿ និង​ហុងស៊ុយ​ត្រី​ក្រឹម​មាស​នេះ​ត្រូវបាន គេ​មាន​ជំនឿ​ថា ជា​បុត្រ​របស់​សត្វ​នាគរាជ ។​



 ​រូបគំនូរ​សត្វ​នាគរាជ
​    ​ការ​ដាក់​តាំង​រូបគំនូរ​សត្វ​នាគរាជ វា​គឺជា​និមិត្តសញ្ញា​នាំមក​នូវ​អំណាច ភាព​ខ្លាំងក្លា​និង​ទទួល​ជោគជ័យ​គ្រប់​ពេលវេលា ។ ជាង​នេះ​ទៅ​ទៀត​គេ​ជឿថា រូបគំនូរ​នាគរាជ​នឹង​នាំមក​នូវ​សុភមង្គល និង​ជោគជ័យ​ចូលមកក្នុង​ជីវិត​របស់ ពួកគេ ។ ប្រទេស​ចិន​សត្វ​នាគរាជ គឺជា​សត្វ​ដែល​មាន​បារមី និង​មាន​ថាមពល ខ្លាំង​ពូកែ​ជាង​សត្វ​នានា​នៅលើ​លោក ។​

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *