ជនជាតិ​អឺរ៉ុប​មាន​ជំនឿ

 ​អំពី​ការរៀប​អាពាហ៍ពិពាហ៍​
​    ​ព្រឹក​ថ្ងៃ​រៀបការ ហាម​កូនកំលោះ​ក្រមុំ​ជួប​មុខ​គ្នា មុន​ប្រារឰ​ពិធី​ហើយ​កូនក្រមុំ​មិនគួរ​សាកស្លៀក ឈុត​រៀបការ​ជា​មុន​ទេ ព្រោះ​អាច​ត្រូវ​សុំ​ផ្អាក​អាពាហ៍ពិពាហ៍ ។​

​    ​ក្នុងពេល​ប្រារឰ​ពិធី​អាពាហ៍ពិពាហ៍ បើ​ទៀត​ក្នុង​ពិធី​រលត់​គេ​មាន​ជំនឿ​ថា​មិនយូរ​មិនឆាប់​សាច់ញាតិ របស់​កូនក្រមុំ​នឹង​ត្រូវ​បាត់បង់​ជីវិត ប៉ុន្តែ​បើ​ទៀន​ត្រូវ​ខ្យល់​បក់បោក​ខ្លាំង​បានន័យថា គូ​អាពាហ៍ពិពាហ៍​នឹងមាន ព្យុះ​ជីវិត​បក់បោក ឬ​មិន​សូវ​ចុះសម្រុង​គ្នា បើ​ខ្យល់​ផាត់​ប៉ើង​ស្បៃ​គ្រប​មុខ​កូនក្រមុំ ។​
​    ​បើ​គូ​ស្វាមីភរិយា​ថ្មីថ្មោង បាន​ទទួល​កាដូ​ជា​កាំបិត​បានន័យថា សេចក្តីស្នេហា​របស់​អ្នក​ទាំង​ពីរ​នឹង ត្រូវ​ដាច់​ភឹង​ដូច​ត្រូវ​កាំបិត​កាត់ ។ ករណី​នេះ​ត្រូវ​កែខៃ​ដោយ​ជូន​ប្រាក់​ដល់​ម្ចាស់​ការដូ​វិញ ទើប​រួច​ផុត​ពី គ្រោះ​នេះ​បាន  ។​
​    ​សំណាងល្អ សំណាងអាក្រក់​
​    ​ថ្ងៃ​ណា​មាន​អារម្មណ៍​ថា រមាស់​ដៃ​ឆ្វេង​នឹងមាន​លាភ​អណ្តែត​មកឱ្យ ។​
​    ​កុំ​រើស​កាំបិត ដែល​គេ​បោះចោល ព្រោះ​វា​នាំ​សំណាងអាក្រក់​ចូល​ផ្ទះ ។​
​    ​មិន​គួរ​យក​សំរាម​ទៅ​បោះចោល​នៅពេល​យប់​ព្រលប់​ទេ ព្រោះ​ស្មើនឹង​ការយក​សំណាងល្អ​និង សុភ​ម​ង្គ​ក្នុង​គ្រួសារ​ទៅ​បោះចោល​ដែ​រ ។​
​    ​ព្យួរ​ដែក​ក្រចកសេះ​ផ្ញារ នៅមុខ​មាត់ទ្វារ​ផ្ទះ​នឹង​ជួយ​ការពារ​មនុស្ស​ក្នុង​ផ្ទះ​ពី​រឿង​អពមង្គល បើ​ព្យួរ​ដែក​ក្រចកសេះ​ផ្កាប់ សំណាង​ល្អ​នឹង​ហើរ​ចេញ​អស់ ។​
​    ​ពេល​ផ្លាស់ប្តូរ​មក​នៅ​ផ្ទះ​ថ្មី ត្រូវ​កាន់​អំបិល និង​នំប៉័ង​ចូល​ក្នុង​ផ្ទះ​មុនគេ ដើម្បី​ឱ្យ​មាន​សិរី​មង្គល មិន​អត់ឃ្លាន មាន​អាហារ​ទទួលទាន​មិន​ដាច់​រយៈ ។​
​    ​ឆ្មា​ខ្មៅ ជា​សត្វ​នាំ​សំណាងអាក្រក់ បើ​ជួប​ឆ្មា​ខ្មៅ​រត់​កាត់​មុខ ត្រូវ​កែខៃ​ដោយ យក​ដុំថ្ម​៣​ដុំ បោះ​ទៅ​ត្រង់​កន្លែង​ដែល​ឆ្មា​រត់​មក ឬ​ស្តោះ​ទឹក​មាត់ដាក់ ។​
​    ​យប់​ថ្ងៃ​ទី​៣០​ខែ​មេសា មានជំនឿថា ពួក​មេ​ធ្មប់​ចេញ​មក​ជប់លៀង​សប្បាយ មនុស្សម្នា​ត្រូវ​ចូល​ផ្ទះ បិទទ្វារ​គេ​ង​តាំងពី​ក្បាល​ព្រលប់ ហើយ​ត្រូវ​យក​អំបិល​រោយ​ជុំវិញ​ផ្ទះ និង​ក្រោល​សត្វ ដើម្បី​ការពារ​ពពួក ធ្មប់​ចូល​ផ្ទះ ។ បើ​ថ្ងៃ​នោះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង បង្ហាញ​ថា​ស្បៀងអាហារ​នឹង​បរិបូរណ៍​ពេញ​មួយឆ្នាំ ។​
​    ​ថ្ងៃ​ចូលឆ្នាំថ្មី​
​    ​ថ្ងៃទី​៣១​ធ្នូ​ជា​ថ្ងៃ​ឆ្នាំ គេ​មាន​ជំនឿ​ថា ត្រូវ​ទទួល​ទាន​សណ្តែក​ស្ងោរ ឬ​ស៊ុប​សណ្តែក ដើម្បី​នាំ​ជោគ សំណាង​ក្នុង​ឆ្នាំង​បន្ទាប់ ។ លុះដល់​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ថ្ងៃ​ទី​១ មករា​ត្រូវ​ទទួល​ទាន​សាច់ជ្រូក ព្រោះ​ជ្រូក​គឺជា និមិត្តរូប​នៃ​សំណាងល្អ ។​
​    ​មិន​ត្រូវ​ទទួល​ទាន​សាច់សត្វ​ចាប ទា ឬ​មាន់ ឬ​សត្វ​ស្លាប ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ទេ ព្រោះ​វា​នឹងធ្វើ ឱ្យ​សំណាងល្អ​ហើរ​ចេញទៅ ។​
​    ​បើ​ចៃដន្យ​មាន​អ្នកដទៃ អុក​កែងដៃ​ត្រូវ​អ្នក​បានន័យថា នឹង​មាន​ភ្ញៀវ​មក​សួរសុខទុក្ខ​អ្នក បើ​ត្រូវ អុក​កែងដៃ​ខ្លាំង​បានន័យថា មាន​ភ្ញៀវ​មក​ពី​ឆ្ងាយ ។​
​    ​អំពី​ផ្កា
​    ​មានជំនឿថា ប្រុសៗ​បើ​ចង់​អង្វរ​ស្រី​ត្រូវ​យក​ផ្កា​ធូលី​ប​ទៅ​ជូន​នាង​នោះ នាង​នឹង​ទន់​ចិត្ត​សុខ​ចិត្តជា នា​នឹង​គ្នា​វិញ ។​
​    ​បើ​អ្នកណា​បាន​ទទួល​ផ្កា​កុលាប​ពណ៌​លឿង​ជា​ប្រផ្នូល​អាក្រក់​ថា អ្នក​ដែល​ខ្លួន​លួច​ស្រឡាញ់​នឹង ប្រគល់​បេះដូង​ឱ្យ​អ្នកដទៃ ។​

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *