​គ្រឿងអលង្ការ​នឹង​ពី​ជំនឿ​បុរាណ

ចិញ្ចៀន​បញ្ចាំចិត្ត​
​    ​ប្រពៃណី​បំពាក់​ចិញ្ចៀន​ភ្ជាប់ពាក្យ​កើតឡើង​គ្រា​ដំបូង ក្នុង​រាជ​រង​របស់​ប្រទេស​អូទ្រីស​ដោយ​ចក្រ ព​ត្តិ​ម៉ែក​ស៊ីមី​លៀន ជាមួយ​ព្រះ​នាង​មែ​រី នៅ​តំបន់​បឺរ កាន់​ឌី ។​

​    ​ហេតុផល​ដែល​ចិញ្ចៀន​ភ្ជាប់ពាក្យ​ភាគច្រើន ជា​ពេជ្រ ព្រោះ​ពាក្យ​ថា  (​ពេជ្រ​) មក​ពី​ភាសាក្រិ​កថា មានន័យ​ថា គង់វង្ស​យូរអង្វែង សមស្រប​ទុក​ប្រើប្រាស់​មួយជីវិត ។​
​    ​ក្រិក​បុរាណ​ជឿថា ពន្លឺ​ចិញ្ចាចចិញ្ចែង​របស់​គ្រាប់​ពេជ្រ គឺ​ពន្លឺ​ជះ​ចេញពី​ភ្លើង​តណ្ហា​របស់​គូស្នេហ៍ ។ ដូច្នេះ​ពេជ្រ​ជា​អលង្ការ​ដ៏​មាន​តម្លៃ​បញ្ជាក់​ពី​ទឹកចិត្ត​ស្នេហា ។​
​    ​ហេតុផល​ដែល​ត្រូវ​ពាក់ចិញ្ចៀន​នៅ​ម្រាម​នាងដៃ​ឆ្វេង​មកពី​ជំនឿ​បុរាណ​ថា ម្រាម​នាង​ដៃ​ឆ្វេង មាន​សរសៃឈាម​ពិសេស​ឈ្មោះ ឬ​សរសៃឈាម​ស្នេហ៍ ដែល​ជា​សរសៃឈាម​ភ្ជាប់​ទៅកាន់​បេះដូង ។​
​    ​ក្នុង​រជ្ជកាល​ព្រះអង្គម្ចាស់​អែ​ត​វើដ​ទី​៦ នៃ​ប្រទេស​អង់គ្លេស​បាន​ចេញ​ច្បាប់​ថា ម្រាម​នាងដៃ​ខាង ឆ្វេង​ជា​ម្រាម​ស្របច្បាប់​ក្នុងការ​ពាក់ចិញ្ចៀន​បញ្ចាំ​ចិត្ត ។​
​    ​កងដៃ​
​    ​ដើមកំណើត​ដំបូង​បំផុត​របស់​កងដៃ មិនមែន​ដើម្បី​ភាពស្រស់ស្អាត​នោះទេ មាន​មនុស្ស​ពីរ​ក្រុម ប៉ុណ្ណោះ ដែល​ពាក់​កងដៃ​គឺ​ក្រុម​ទាហាន​ដែល​ត្រូវ​ពាក់​កងដៃ​ឆ្លាក់​ឈ្មោះ​ខ្លួនឯង​ ទុក ប្រសិនបើ​ចេញ​ច្បាំង ហើយ​ស្លាប់ គឺ​អាច​សម្គាល់​បាន​ថា​ជា​អ្នកណា ។ ចំណែក​ក្រុម​មួយទៀត គឺ​អ្នកជំងឺ​ក្នុង​មន្ទីរពេទ្យ​គេ ពាក់​បង្ការ​អាការៈ មិន​ស្រួល​ដូចជា​សន្លប់​ដកចង្កាមាន់​ម្ហូបៗ​និយាយ​មិន​ចេញ​ឱ្យ​គ្រូពេទ្យ​ ដឹង​ថា ជា​អ្នក​ណា ហើយ​ពិនិត្យ​ប្រវត្តិ​ការព្យាបាល​បាន​ត្រឹមត្រូវ ។​
​    ​កាល​៥០០​ឆ្នាំមុន​គ​.​ស​នៅ​អ៊ីរ៉ង់ អ្នក​ចម្បាំង​តែងតែ​ពាក់​កងដៃ​នៅ​ដើមដៃ ។​
​    ​ជនជាតិ​អាមេរិក​ខាងត្បូង​និយម​ពាក់​កងដៃ​ឱ្យ​ទារក ដើម្បី​ការពារ​ព្រាយ​បិសាច ។​
​    ​ក្នុង​មជ្ឈដ្ឋាន​កីឡា អ្នក​លេងតិ​ន្និ​ស ចូលចិត្ត​ពាក់​កងដៃ ឬ​ប្រឡៅ​ដៃ ព្រោះ​ជឿថា ពាក់​ហើយ​មាន សំណាងល្អ ។​
​    ​ក្រវិល
​    ​កូនប្រសា​ស្រី​ជនជាតិ​ចិន​ត្រូវ​គេ​ហាម​ពាក់​គ្រឿងអលង្ការ​របស់ខ្លួន​ ចេញពីផ្ទះ​ក្នុង​ពេល​កូន កំលោះ​មក​ទទួល​ត្រូវ​ពាក់​តែ​ក្រវិល​ដែល​ម្តាយ​របស់​ស្វាមី​ឱ្យ​មក​ តែប៉ុណ្ណោះ ព្រោះ​គេ​ជឿថា ប្រសិន​កូនក្រមុំ ពាក់​ក្រវិល​ត្រចៀក​ខ្លួនឯង ចេញពីផ្ទះ​ទៅ​ចូល​ផ្ទះ​ខាង​កូនប្រុស ទុក​ដូច​ជញ្ជូន​មាសប្រាក់ ឬ​សំណាងល្អ​ពី​ផ្ទះ​កូន ក្រមុំ​ទៅឱ្យ​កូនប្រុស​ទាំង​អស់​ដែរ ។ ប៉ុន្តែ​បើសិន​ចង់​បញ្ជាក់​ពី​ភាព​មាន​បាន​របស់​ខ្លួន​ឱ្យ​ភ្ញៀវ​ស្ងើចសរសើរ គឺ​ចាំ​ដល់​ពេល​ជិះ​រថយន្ត​ផុត​ពី​ផ្ទះ​ខ្លួន​ទៅ​ទើប​យក​គ្រឿងអលង្ការ​មក​ ពាក់​បន្ថែ​ម​ទៀត ។​
​    ​ជនជាតិ​ចិន​ជឿថា កូនក្រមុំ​គួរ​យក​ក្រវិល​និង​គ្រឿងអលង្ការ​មក​ពាក់​ពេល​ជិះ​រថយន្ត​កាត់មុខ ធនាគារ ដើម្បី​បាន​ទាញ​យក​លាភ​សំណាង​មាស​ប្រាក់​ជាប់​តាម​ខ្លួន​ចូល​ទៅ​ផ្ទះ​ស្វាមី ។​
​    ​ចោរ​សមុទ្រ​ពាក់​ក្រវិល ព្រោះ​ជឿថា ធ្វើឱ្យ​ភ្នែក​ភ្លឺ​ល្អ ។​

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *