រាសី ប្រចំាថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នំា២០១៤


ឆ្នាំជូតពង្សទេព្តាប្រុស ធាតុទឹក រាសីល្អបង្គួរ។ លោកអ្នកមានសមត្ថភាពខ្ពស់ក្នុងការបំពេញការងារនៅចំពោះមុខបាន យ៉ាងល្អប្រសើរ។ ទឹកចិត្តប្រកបដោយក្តីមេត្តា និងករុណា ប៉ុន្តែគួរកុំយកអាសាជនមិនស្គាល់ប្រវត្តិក្រែងនាំទុក្ខទោសដល់ខ្លួន។ ការនិយាយស្តីពោរពេញដោយពាក្យទៀងត្រង់នាំឲ្យមិនសូវគាប់ត្រចៀក អ្នកស្ដាប់។ គូស្នេហ៍នឹងបង្កើតអនុស្សាវរីយ៍ផ្អែមល្ហែមជាមួយគ្នា។
ឆ្នាំឆ្លូវ ធាតុដី ពង្សមនុស្សប្រុស រាសីស្រុតចុះបន្តិច។ ការនិយាយស្តីសម្បូរវោហារបែបលេងសើចច្រើន។ មុខរបររកទទួលទានអាចរងការខាតបង់ព្រោះតែប៉ាន់ស្មានស្ថានការណ៍ខុស។ ទឹកចិត្តគប្បីកុំបណ្តែតបណ្តោយឲ្យអ្នកដទៃអូសទាញពុំនោះទេ អាចមានផលអាក្រក់ចំពោះអ្នក។ គូស្នេហ៍ខ្វះការយល់ចិត្តគ្នាធ្វើឲ្យអ្នកដទៃញុះញង់ បង្កជាទំនាស់ដែលអាចប្រែក្លាយជារឿងធំ។

ឆ្នាំខាល ធាតុឈើ ពង្សយក្សស្រី រាសីខ្ពស់ត្រដែត។ ការប្រកបរបររកទទួលទានថ្ងៃនេះផ្ដើមចេញពីផលចំណេញច្រើន។ សុខភាពល្អប្រសើរ។ ទឹកចិត្តសោមនស្សរីករាយ។ លោកអ្នកមានអំណាចក្នុងការចរចាការងារអាជីវកម្មប្រកបដោយជោគជ័យ។ ការធ្វើដំណើរជិតឆ្ងាយមានសុវត្ថិភាព។ លោកអ្នកអាចទទួលបានលាភសប្បុរសពីចម្ងាយផងដែរ។ សេចក្ដីស្នេហាមានដំណើរការទៅយ៉ាងរលូន។

ឆ្នាំថោះ ធាតុឈើ ពង្សមនុស្សស្រី រាសីខ្ពស់ត្រដែត។ ផ្លូវកាយមានសភាពល្អប្រសើរ ព្រមជាមួយនឹងសុខភាពផ្លូវចិត្តក៏ពុំមានហេតុដែលនាំឲ្យសៅហ្មង អ្វីឡើយ ធ្វើឲ្យការងារសព្វសារពើទទួលបានជោគជ័យ។ នេះគឺបណ្តាលមកពីលោកអ្នកមានឆន្ទៈមោះមុតប្រកបដោយការព្យាយាមលើផ្លូវដែលត្រឹមត្រូវធ្វើឲ្យអ្នកផងទាំងពួងពេញចិត្តជាខ្លាំង។ គូស្នេហ៍បង្កើនការយកចិត្តទុកដាក់ចំពោះគ្នា។
ឆ្នាំរោង ធាតុមាស ពង្សទេព្តាប្រុស រាសីស្រុតចុះ។ រាល់ការសម្រេចចិត្តនានាគប្បីពន្យារពេលក្នុងថ្ងៃនេះដើម្បី រង់ចាំឱកាសល្អ។ ការប៉ាន់ស្មានស្ថានការណ៍ផ្ទុយពីការរំពឹងទុក។ ផ្លូវចិត្តមានសភាពតានតឹងខ្លាំង។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយមានសុវត្ថិភាពធម្មតា។ ដំណឹងដែលទទួលបានមានល្អលាយឡំនឹងរឿងមិនសូវល្អ។ បញ្ហាស្នេហាក៏ត្រូវតែអត់ធ្មត់បន្តិចទើបបញ្ចៀសរាល់ជម្លោះបាន។

ឆ្នាំម្សាញ់ ធាតុភ្លើង ពង្សមនុស្សប្រុស រាសីមធ្យម។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយបំពេញការងារក្តី ដើម្បីពិភាក្សាពីអាជីវកម្មក្តីតែងបានផលមធ្យមមិនតិចមិនច្រើន។ សុខភាពមិនមានផលប៉ះពាល់អ្វីទេ។ ទឹកចិត្តសោមនស្សរីករាយ ប៉ុន្តែលោកអ្នកគួរយកចិត្តទុកដាក់បន្តិចចំពោះរឿងស្នេហា ព្រោះអាចមានទំនាស់ខ្លះៗកើតឡើង។ ការនិយាយស្តីខ្វះការពិចារណាច្រើនមិនហុចផលល្អប៉ុន្មានទេ។

ឆ្នាំមមី ធាតុភ្លើង ពង្សទេព្តាស្រី រាសីមធ្យម។ ការបំពេញកិច្ចការមិនស្វាហាប់ធ្វើឲ្យអ្នកដទៃខ្វះទំនុក ចិត្តលើរូបអ្នក។ ការនិយាយស្តីបង្កើតនូវកំហុសអចេតនាដោយមិនដឹងខ្លួន។ សុខភាពរាងកាយរឹងមាំធម្មតា ប៉ុន្តែផ្លូវចិត្តហាក់រសាប់រសល់រកមូលហេតុពុំឃើញ។ ការប្រកបរបររកទទួលទានហុចផលបន្ទាប់បន្សំល្មមទូទាត់នឹងចំណាយ។ សេចក្ដីស្នេហាដំណើរការល្អធម្មតាមិនមានអ្វីគួរឲ្យព្រួយបារម្ភទេ។

ឆ្នាំមមែ ធាតុមាស ពង្សទេព្តាស្រី រាសីឡើងខ្ពស់ត្រដែត។ សុខភាពផ្លូវកាយរឹងមាំល្អ។ ផ្លូវចិត្តមានសភាពស្ងប់ស្ងាត់នឹងធឹងមិនតក់ស្លុតចំពោះហេតុការណ៍ផ្សេងៗឡើយហេតុនេះលោកអ្នកមានសមត្ថភាពបំពេញកិច្ចការក្នុងការងារក៏ដូចជា មុខរបររបស់លោកអ្នកបានយ៉ាងល្អគាប់ចិត្តដូចការរំពឹងទុក។ គូស្នេហ៍មានការយកចិត្តទុកដាក់ចំពោះគ្នា ធ្វើឲ្យចំណងស្នេហ៍ផ្អែមល្ហែមលើសគ្រាកន្លង។

ឆ្នាំវក ធាតុដែក ពង្សយក្សប្រុស រាសីស្រុតចុះ។ រាល់ការប្រកបរបររកទទួលទានមិនហុចផលដូចការរំពឹងទុកទេ។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយមិនសូវមានគេទទួលរាក់ទាក់។ ការនិយាយស្តីមានគេនិន្ទាខ្លះៗដោយមិនដឹងខ្លួន។ បញ្ហាស្នេហាមានសភាពជាធម្មតាគ្មានអ្វីគួរឲ្យបារម្ភឡើយ។ ទឹកចិត្តបង្កប់នូវរឿងរ៉ាវសៅហ្មងមួយចំនួន ខណៈដែលសុខភាពមិនអំណោយផលព្រោះតែបរិយាកាសជុំវិញខ្លួន។
ឆ្នាំរកា ធាតុដែក ពង្សយក្សប្រុស រាសីខ្ពស់ត្រដែត។ ការប្រកបរបររកទទួលទានបានផលចំណេញច្រើនអនេក។ ការធ្វើដំណើរទៅទីជិតឆ្ងាយមានគេទទួលស្វាគមន៍ដោយក្តីគោរព និងរាប់អានយ៉ាងស្មោះស្ម័គ្រ។ លោកអ្នកគប្បីស្វះស្វែងរកចំណេះដឹងបន្ថែមទៀត។ ការនិយាយស្តីគប្បីប្រយ័ត្នប្រយែងបន្តិច។ បញ្ហាស្នេហាប្រយ័ត្នមានបញ្ហាដោយសារពាក្យសម្តីតិចតួចបង្កទៅជារឿងធំ។
ឆ្នាំច ធាតុដី ពង្សយក្សស្រី រាសីខ្ពស់ត្រដែត។ ការប្រកបរបររកទទួលទានហុចផលសមនឹងញើសឈាមនៃការខំប្រឹងប្រែង។ ការនិយាយស្តីពីរោះពិសាធ្វើឲ្យគេស្រឡាញ់ចូលចិត្ត។ លោកអ្នកបំពេញការងារយ៉ាងយកចិត្តទុកដាក់ និងតស៊ូព្យាយាមធ្វើឲ្យចៅហ្វាយនាយទុកចិត្ត ចាំជួយជ្រោមជ្រែង។ គូស្នេហ៍យោគយល់អធ្យាស្រ័យឲ្យគ្នា និងបង្កភាពផ្អែមល្ហែមឲ្យគ្នាទៅវិញទៅមក។

ឆ្នាំកុរ ធាតុទឹក ពង្សមនុស្សស្រី រាសីស្រុតចុះ។ លោកអ្នកគប្បីប្រយ័ត្នគ្រប់វិនាទីទាំងអស់ព្រោះថា ថ្ងៃនេះលោកអ្នកនឹងត្រូវទទួលរងនូវការឈឺផ្សាបណ្តាលមកពីការបំពេញការងារគ្មានការប្រុងប្រយ័ត្ន។ ទឹកចិត្តក្លាហានកម្លាំងកាយមានបរិបូរណ៍តែខ្វះនូវគំនិតច្នៃប្រឌិត។ ការនិយាយស្តីមិនសូវយកជាការបាន។ រីឯបញ្ហាស្នេហាអាចមានការជ្រៀតជ្រែកពីអ្នកដទៃនាំឲ្យរំខានដល់ផ្លូវចិត្ត។


















No comments:
Post a Comment