​ជំនឿ​ស្ត្រី​ឥណ្ឌា​លាប​ពណ៌​ក្រហម​លើ​ថ្ងាស​

  ​អ្នក​អាច​សង្កេតឃើញថា ស្ត្រី​ឥណ្ឌា​ខ្លះ​មាន​ស្នាម​ក្រហម​លើ​ថ្ងាស​ស្ត្រី​ខ្លះ​មិន​មាន តើ​អ្វី​ទៅ​ជា​ភាព ខុស​គ្នា​រវាង​ស្ត្រី​ទាំង​២​ប្រភេទ​នេះ​?

​    ​កាលពី​សម័យ​ដើម​ជនជាតិ​ឥណ្ឌា មិនបាន​ចាប់អារម្មណ៍​លាប​ល័ក្ត​ក្រហម​នៅ​លើ​ថ្ងាស​ដូច​សព្វ ថ្ងៃនេះ​ទេ ។ ប៉ុន្តែ​ក្រោយមក​ពេល​សាសនា​ហិណ្ឌូ​ចូលមក​ក្នុង​សង្គម​ឥណ្ឌា​ពាក្យ​ទូន្មាន​ របស់​សាសនា​នេះ ដែល​ចាត់ទុក​ស្វាមី គឺជា​អាទិទេព​របស់​ស្ត្រី​ជា​ភរិយា តម្រូវ​ឱ្យ​ភរិយា​ផ្តល់​ការគោរព​យ៉ាង​ខ្ពង់ខ្ពស់​ទើប​មាន ការធ្វើ​និមិត្តសញ្ញា ដើម្បី​ឱ្យដឹងថា​ស្ត្រី​ណា​មាន​ស្វាមី​ជា​អាទិទេព​របស់ខ្លួន​ហើយ​ស្ត្រី​ណា​ នៅ​មិនទាន់មាន ។ ស្ត្រី​ដែល​មាន​ម្ចាស់​រួច​ហើយ​ហាម​បុរស​ផ្សេង​មក​ក្រវែល ហើយ​នាង​នឹង​មិន​អាច​ទៅ​បោកប្រាស់​បុរស​ផ្សេង បានទេ ។ រីឯ​និមិត្តសញ្ញា​នោះ​គឺ​ការ​លាប​ក្រហម​នៅលើ​ថ្ងាស ភាសា​ឥណ្ឌា​ហៅថា ប៊ិន​ឌី ឬ​អ្នក​ខ្លះ​ហៅថា ទិកៈ ប៉ុន្តែ​ទិកៈ​ភាគច្រើន​សំដៅព​ណ៌ស ។

   ​វា​ធ្វើ​អំពី​លាមក​គោ ដុត​កម្ទេត​ឱ្យ​ម៉ដ្ឋ (​ការ​ដែល​គេ​យក​លាមក​គោ​មក​ប្រើ ព្រោះ​ជនជាតិ​ឥណ្ឌា ជឿថា គោ​ជា​ជំនិះ​របស់​អាទិទេព ។ លាមក​គោ​ជា​វត្ថុ​ស្អាត​បរិសុទ្ធ​) លាយ​ជាមួយ​ល័ក្ត​ពណ៌​ក្រហម​ដែល​បាន ពី​ឫស​ឈើ ។ ពេល​លាប​មិនមែន​នឹង​ចង់​លាប​ក៏​យក​មក​លាប​នោះទេ គឺ​ត្រូវ​លាប​នៅ​ចន្លោះ​ក្រោម​ស្នាម​វែក សក់​ទើប​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​ហើយ​ពេល​ចាប់ផ្តើម​លាប គឺ​នៅ​ថ្ងៃ​រៀបការ ។ ប្រសិនបើ​មិន​ទាន់​រៀបការ​ទេ នឹង​ពុំ​មាន​ស្ត្រី​ណា​យក​ពណ៌​ក្រហម​មក​លាប​លើ​ថ្ងាស​លេង​នោះទេ បើ​មិន​ដូច្នេះ​នឹង​នៅ​ព្រៅ​រហូត​មិន​ខាន ។​

​    ​ចំពោះ​លក្ខណៈ​របស់​ស្នាម​ពណ៌​ក្រហម​លើ​ថ្ងាស​នោះ ពី​មុន​គេ​គ្រាន់តែ​លាបៗ​ធម្មតា លុះ​ក្រោយ មក​ក៏​មាន​ចេញ​ម៉ូដ​ប្លែកៗ​ដូចជា​រូប​តំណក់​ទឹក ឬ​ជា​រូប​ព្រះអាទិត្យ​ជាដើម ហើយ​ចុងក្រោយ​ក៏​មាន​ឈ្មួញ ផលិត​ជា​បន្ទះ​ស្អិត ឬ​ស្ទិក​គ័រ​ពណ៌​ក្រហមម៉ូដ​ផ្សេងៗ​ចេញ​មក​លក់​ងាយស្រួល​ប្រើ សម្រាប់​ប្រើ​បិទ​នៅ​លើ​ថ្ងាស របស់​ស្ត្រី ។​

​    ​ស្ត្រី​ដែល​លាប​ពណ៌​ក្រហម​នៅ​លើ​ថ្ងាស​ហើយ​នឹង​ត្រូវ​លាប​ជាប់​រហូត​អស់​ មួយ​ជីវិត​គឺ​រហូត​ដល់ ស្វាមី​របស់​ខ្លួន​បាត់បង់​ជីវិត​ទើប​អាច​លុប​ចេញ​បាន ហើយ​មុន​នឹង​លុប​ចេញ​ត្រូវ​ដាក់​ពាក្យ​ទៅ​តុលាការ ដើម្បី សុំ​អនុញ្ញាត​ជា​មុន​មិន​មែន​នឹង​ចង់​ឈប់​លាប​ក៏​ឈប់​លាប​ដោយ​ខ្លួនឯង​នោះ​ ទេ ។​

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *