កូនតូច និង​ជំនឿ​ដែល​នាំមក​សេចក្តីសុខ

*  អ្នក​ក្រាល​កន្លែង​គេង​:
​     ​ចាប់តាំងពី​ថ្ងៃ​ដំបូង​ដែល​កូនតូច​ចូល​ផ្ទះ មានជំនឿថា គួរ​មាន​មនុស្ស​ដែល​ងាយ​ប្រដៅ​ទូន្មាន ហើយ​មាន​សុខភាព​ល្អ មក​ក្រាល​កន្លែង​គេង​ឲ្យ​កូនតូ​ចព្រោះ​គេ​មាន​ជំនឿ​ថា កូន​តូច​នោះ​នឹង​មាន​ឧបនិស្ស័យ​ប្រហាក់ប្រហែល​មនុស្ស​ដែល​ក្រាល​កន្លែង​គេង​ ឲ្យ​វា​នោះ ។ នៅ​ថ្ងៃ​ដំបូង ដែល​នាំ​ទារក​ចូល​ផ្ទះ​នោះ គួរតែ​សែន​ជំនាង​ផ្ទះ ប្រាប់​ពី​សមាជិក​ដែល​មក​ថ្មី  ឲ្យ​ព្រលឹង​ជីដូន​ជីតា ជួយ​ឃុំគ្រង​កូនតូច ឲ្យមាន​សំណាងល្អ ប្រាជ្ញា​ឆ្លាត​វៃ និង សុខភាព​មាំមួន ។​

* ទារក​ដែល​គេង​ផ្កាប់​បានយូរ និង​គេង​ផ្ងារ​ឆាប់​ភ្ញាក់ ?
​     ​គេ​មាន​ជំនឿ​ថា ’​ក្មេង​គេង​ផ្កាប់​អាច​គេង​បានយូរ ជាង​ក្មេង​ដែល​គេង​ផ្ងារ​” ប៉ុន្តែ តាមពិត​ទារក​គេង​ផ្កាប់ ងាយ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ដល់​ជិវិត ដោយសារ​ថប់ដង្ហើម និង​មាន​ការផ្តល់​ជា​ឱវាទ​ខ្លះៗ​ថា មិន​គួរ​ឲ្យ​ក្មេង​គេង​ផ្កាប់​រយៈពេល​យូរ​ពេក​ទេ ហើយ​មិន​គួរឲ្យ​នៅ​ឆ្ងាយ​ពី​ភ្នែក​មនុស្ស​ចាស់ ព្រោះថា​អាច​បាត់បង់​ជីវិត​ពេល​គេង​លក់ ។ 
​    ​ក្រៅពីនេះ អ្នកខ្លះ​មាន​ជំនឿ​ថា ការ​គេង​ផ្កាប់ ធ្វើឲ្យ​ក្មេងមាន​ក្បាលស្អាត តែ​ផ្ទុយទៅវិញ ការ​គេង​ផ្ងារ​ដោយ​ផ្អៀង​ក្បាល  ក៏​ក្បាល​ស្អាត​ដូចគ្នា​ដែរ ប៉ុន្តែ​បើ​កូន​របស់​អ្នក គេង​លក់​ស្រួល គួរ​បណ្តោយ​ខ្លះ កុំឲ្យ​ប្រឆាំង​នឹង​ធម្មជាតិ ធ្វើ​ឲ្យ​កូន​របស់​អ្នក​គេង​បានយូរ ។ 
* ការ​កោរសក់​ទារក​ពី​កំណើត :
​     ​ពេល​ដែល​ទារ​កមាន​អាយុ​គ្រប់​១​ខែ ឬ​៥០​ថ្ងៃ គេ​មាន​ជំនឿ​ថា ត្រូវ​កោរសក់​កំំ​ណើ​ត​ចេញ ព្រោះ​វា ក្តៅ និង កខ្វក់ ត្រូវ​កោរ​ចោល ដើម្បី​ស្រួល​ចិញ្ចឹម​មិន​ក្តៅ ហើយ​ស្អាត ។ ប៉ុន្តែ  នាពេល​បច្ចុប្បន្ន គ្រូពេទ្យ​ខ្លះ ណែនាំ​ថា​មិនគួរ​កោរសក់​កំណើត ព្រោះ​ធ្វើឲ្យ​ក្បាល​របស់​ក្មេង​ប៉ះពាល់​នូវ​ភាព​ត្រជាក់ ដោយសារ​គ្មាន​សរសៃសក់​គ្រប ហើយ​ងាយ​ផ្តាសាយ ហើយ​បើ​សិន​មាន​របួស ដោយ​ផ្លែ​ឡា​ម ឬ​កាំបិត​កោរ​វិញ វា​នឹង​ធ្វើ​ឲ្យ​កូន​របស់​អ្នក ផ្សា​ក្រហាយ​ស្បែក​ក្បាល​ខ្លាំង ដូចគ្នា​នឹង​យើង​លាង​សម្អាត​ដំបៅ​ដែរ ។​
​     ​ចំពោះ​ជំនឿ​ពី​ការ​កាត់​ក្រចក ថា មិន​ត្រូវ​កាត់​ក្រចក ទុក​ទម្រាំ​ដល់​ថ្ងៃ​កោរសក់​កំណើត លុះ​កោរសក់​រួចហើយ គឺ​ត្រូវ​កាត់​ក្រចក​ដៃ ក្រចក​ជើង ហើយ​ពាក់​ស្រោមដៃ​ឲ្យ​ក្មេង ។ នៅក្នុង​របាយការណ៍​ថែទាំ​ក្មេង តែងតែ​ឲ្យ​ម្តាយ​មិន​បាច់​ពាក់​ស្រោមដៃ​ឲ្យ​កូន ហើយ​អាច​កាត់​ក្រ​ចក​បាន ដោយ​គេ​ជឿថា ការ​ដែល​កូន​បាន​ប្រើ​ដៃ​ប៉ះពាល់​វត្ថុ​ផ្សេងៗ​ជុំវិញខ្លួន ជា​ការជំរុញ​ការលូតលាស់​ដ៏​ល្អ​ដល់​កូន ច្រើន​ជាង​ការពាក់​ស្រោមដៃ ។ ម្យ៉ាងទៀត ស្រោមដៃ អាច​គ្មាន​សុវត្ថិភាព បើសិន​មាន​កម្ទេច​អំបោះ​រុំ ម្រាមដៃ​កូន ឬ​កូន​បៀម​ចូមាត់ នាំ​ឲ្យ​ស្លាក់បាន ។ ប៉ុន្តែ ក្មេង​ខ្លះ​រពឹស ខ្វាច​មុខមាត់​ខ្លួនឯង ដោយ​ក្រចក​វែង នេះ​ក៏​ជា​បញ្ហា​ធ្វើ​ឲ្យ​ម្តាយ ត្រូវ​រក​វិធី​ដោះស្រាយ ដោយ​ការពាក់​ស្រោមដៃ​ឲ្យ ។​

* ញ៉ាំ​ចេកណាំវ៉ា ងាយ​ចិញ្ចឹម :
​     ​មានជំនឿថា ឲ្យ​កូន​ញ៉ាំ​ចេក​ណាំ​វា កាន់តែ​ឆាប់ កាន់តែ​ល្អ ទើប​គ្រួសារ​ខ្លះ ឲ្យ​កូន​តូច​ញ៉ាំ​ចេក តាំងពី​អាយុ​គ្រប់​១​ខែ ព្រោះ​ជឿថា ញ៉ាំ​ឆ្អែត គេង​លក់​យូរ​ស្រល​ចិញ្ចឹម ដែល​ផ្ទុយ​ពី​ការណែនាំ​ផ្នែក​ពេទ្យ​បច្ចុប្បន្ន ឲ្យ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្តាយ​តែមួយ​មុខ រហូតដល់​អាយុ​យ៉ាងតិច​៦​ខែ ៕

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *