រៀបចំជំនឿតាមក្បួនចិន​



ជនជាតិ​ចិន ត្រូវបាន​គេ​ដឹងឮ​ទូទៅ​ថា មាន​ប្រជាជន​លំដាប់​នាំមុខគេ​នៅលើ​លោក​នេះ​ជាមួយនឹង​មោទនភាព​នេះ គេ​ទាំងឡាយ តែងតែ​ចង់​ស្វែងយល់​ពី​វប្បធម៌ និង​ជីវភាព​រស់នៅ​របស់​ជ​ន​ជាតិចិន ជាពិសេស លក្ខណៈ​ប្រពៃណី​បរម​បុរាណ​ផ្សេងៗ ដែល​បន្ត​រហូត​ដល់​សព្វថ្ងៃនេះ ដេល​ក្នុងនោះ​មាន​ប្រពៃណី​ចូល​ឆ្នាំ​ចិន​ផង​ដែរ​...​ ។
* ថ្វាយ​ព្រះ សុំ​សេចក្តីសុខ​ : 
​    ​គ្រឿង​សំណែន ឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​ជំនឿ​ចំពោះ​វត្ថុ​ស័ក្តិសិទ្ធិ ម្ហូបអាហារ​ដែល​ដាក់​រៀប​សែនព្រេន តាម​បំណង​ព្រះ នឹង​បាន​សិរី​មង្គល ដូចជា ជ្រូក ភាពធាត់​ទ្រលុក​របស់​ជ្រូក​បង្ហាញ​ពី​ការ​ស៊ី​ឆ្ងាញ់ ដេក​ស្រួល​, មាន់រងាវ​ទៀងពេល​រៀងរាល់​ព្រឹក បង្ហាញ​ពី​ការយល់​ការងារ តៅ​ហ៊ូ ប្រែ​ថា បុណ្យ ឬ​សេចក្តីសុខ ។ ក្រៅពីនេះ នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន មាន​ការសំពះ​បុព្វបុរស ជាពិសេស នៅពេល​សែន​ផ្នូរ បាន​បង្ហាញ​ពី​ទឹកចិត្ត​កតញ្ញូ​ចំពោះ​អ្នក​មាន​គុណណូបការៈ ហើយ​យកមក​ប្រតិបត្តិ​គ្រួសារ​នឹង​បាន​ចម្រុង ចម្រើន​ទៅ ។​
* ជូនពរ ដោយ​លុយ​តិ​អៀ :
​    ​ទំនៀមទម្លាប់​ចិន ពី​សម័យ​ចាស់​តែងតែ​យក កាក់​ទង​ដែង ១០០​កាក់ ចង​ជា​ចង្កោម ដោយ​អំបោស​ក្រហម ឲ្យ​ក្មេង មុន​ថ្ងៃ​ចូលឆ្នាំថ្មី ដែល​មានន័យថា រារាំង​ភាព​ស៊យ យីអ៊ុន​ដាក់ ឬ​ខ្មោច​ព្រាយ​បិសាច មក​បៀតបៀន ហើយ​បច្ចុប្បន្ន​បាន​វិវឌ្ឍន៍​មក​ដាក់ ក្រដាស​លុយ​ក្នុង​ស្រោមសំបុត្រ​ក្រហម (​អាំង​ប៉ាវ​) ឬ​វត្ថុ​ផ្សេងៗ ។ ចំនុច​សំខាន់​ក្នុង​ការជូន​អាំង​ប៉ាវ ឬ​តិ​អៀនេះ គឺ​ដើម្បី​សិរី​មង្គល ។ ប្រសិនបើ​មនុស្ស​ចាស់ ឲ្យទៅ​ក្មេងៗ គឺ​ជូនពរ​ឲ្យ​ចម្រើន​លូតលាស់ មាំមួន ឬ​បើ​មនុស្ស​ចាស់ ប្រគល់​ឲ្យ​កូនចៅ​ដែល​មាន​ការងារ​ធ្វើ ហើយ ចាត់ទុកជា​ការ​ជូនព​រឲ្យចម្រើន​ថែម​ទៀត សុខភាព​ល្អ​បរិបូណ៌ ។ ចំណែក​កូន​ដែល​មាន​ការងារ​ធ្វើ​ហើយ ជូន​ទៅ​ឪពុក​ម្តាយ គឺ​ដើម្បី​ជូនពរ​ឲ្យ​លោក​មាន​កម្លាំង​ពលំ​មាំមួន អាយុ​យឺនយូរ ។​
* ជួបជុំ​សាច់ញាតិ​ប្រុស​ស្រី :
​    ​ក្នុង​ថ្ងៃ​សំពះ​ដូនតា នៃ​រដូវចូលឆ្នាំ​ចិន បងប្អូន​សាច់ញាតិ តែងតែ​មកជួបជុំ​គ្នា​មូលត្រកូល សំពះ​ដូនតា ដើម្បី​សុំ​សេចក្តីសុខ ចម្រើន ហើយ​ជូនពរជ័យ​គ្នា​ទៅវិញទៅមក ប្រកបដោយ​បរិយាកាស​សប្បាយរីករាយ កក់ក្តៅ​ក្នុង​រង្វង់​គ្រួសារ ជា​ទម្លាប់​ដ៏​ល្អ ដែល​នាំ ឲ្យ​កើត​ភាពសិ្នទ្ធស្នាល ស្រឡាញ់​រាប់រក​គ្នា សាមគ្គីភាព ក្នុង​ក្រុម​ញាតិ​សន្តាន ។​
* និយាយ​ពាក្យ​ពិរោះ​ដាក់គ្នា :

​    ​ជនជាតិ​ចិន ជឿ​យ៉ាង​មុតមាំ​ថា​ថ្ងៃ​ចូលឆ្នាំ ត្រូវ​និយាយ​តែ​សម្តី​ពិរោះ​ពិសារ រកគ្នា ចៀសវាង​ពាក្យ​ព្រហើន​គ្រោតគ្រាត អសុរោះ ដើម្បី​ស្វាគមន៍​ដល់​ឆ្នាំ​ថ្មី និង​រឹតចំណង​មេត្រីភាព​ស្រឡាញ់គ្នា បាន​សុខ​តទៅ ។​
* គ្រួសារ​ចិន ផ្តោត​ភាព​សំខាន់​លើ​ភាព​ឧស្សាហ៍  និង​អត់ធ​ត់ :
​    ​ក្នុង​ប្រវត្តិសាស្ត្រ​ចិន ជនជាតិ​ចិន​តែងតែ​ជួបប្រទះ​គ្រោះភ័យ​ធម្មជាតិ និង​ភ្លើងសង្គ្រាម​ជា​ញឹកញាប់ ដែលជា​មូលហេតុ​នៃ​ភាពក្រីក្រ​លំបាក រហូត​ត្រូវ​ភៀសខ្លួន​ចេញពី​ភយន្តរាយ​ទាំងនោះ ហើយ​ជំរុញ​ឲ្យ​ជីវិត​ត្រូវ​តស៊ូ   រើបម្រះ​ក្លាយជា​គំនិត​អប់រំ​ជនជាតិ​ចិន​ថា ត្រូវ​ឧស្សាហ៍​ព្យាយាម អត់ធ្មត់ ស្របគ្នា​នឹង​គំនិត​វៃឆ្លាត​ផ្នែក​ជំនួញ​ផង​នោះ ទីបំផុត​ជនជាតិ​ចិន ក៏​អាច​កសាង​ខ្លួន​បាន​យ៉ាង​ជោគជ័យ និង​ក្លាយជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ ។​
* ខិតខំ​ថែទាំ​សុខភាព : 
​    ​ជនជាតិ​ចិន ចាប់អារម្មណ៍​លើ​សុខភាព​ណាស់ គេ​យល់​ថា ម្ហូបអាហារ​ទាំងឡាយ​ជា​ថ្នាំ ។ ស្ត្រី​តែងតែ​មាន​គំនិត​យល់ដឹង​ច្រើន​ជាង​បុរស ក្នុង​រឿង​ការងារ​ផ្ទះសម្បែង ។ មេផ្ទះ​ឆ្នើម​តែងតែ​មាន​ស្នាដៃឯក ក្នុងការ​ចម្អិន​ម្ហូបអាហារ ដើម្បី​បំប៉ន​សុខភាព​មនុស្ស​ក្នុង​គ្រួសារ ៕​

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *