​ដើមឈើ​និង​ផ្កា​តាម​ជំនឿ​ផ្សេងៗ​

* ដើមឈើ និង​ប្រផ្នូល​ល្អ :​
​    ​- ជនជាតិ​លោកខាងលិច មានជំនឿថា ការដុត​ស្លឹក​ផ្កា​កុលាប ជួយ​ឲ្យមាន​សំណាងល្អ ដូចនេះហើយ អ្នក​កំពុង​រាសី​ធ្លាក់ ចូល​
​ចិត្ត​បំពក់​ភ្នក់ភ្លើង​រួច​បោះ ​ស្លឹក​ផ្កា​កុលាប​ចូលទៅ ដើម្បី​រំដោះ​គ្រោះ ។​
​    - ​នៅ​ប្រទេស​ចិន ក្នុង​រដូវ​ស្លឹកឈើ​លាស់ បើ​នរណា​សុបិន​ឃើញ​ផ្លា​លីលី​មានន័យថា ឆ្នាំនេះ​ជា​ឆ្នាំ​ដែល​មាន​តែ​សេចក្តីសុខ ។​

​    - ​នៅពេល​មាន​ផ្ទៃពោះ ស្ត្រី​ក្រីក្រ កាលពី​សម័យ​បុរាណ មាន​វិធី​កំណត់​ទេ​ទារក ដោយ​ការ​ទទួលទាន​ប្ញ​ស​ផ្កាអ័រគីដេ បើ​ចង់​
​បាន​កូនស្រី ម្តាយ​ត្រូវ​ទទួល​ទាន​ប្ញ​សតូច តែបើ​ចង់​បាន​កូនប្រុស ត្រូវ​ឲ្យ​ឪពុកជា​អ្នកទទួលទាន​ប្ញសធំ ។​
​    - ​ស្ត្រី​បារាំង មានជំនឿថា ខ្មោច​ឆៅ ខ្លាច​ផ្កា​កុលាប​ព្រៃ លើ​គម្រប​មឈូស ដើម្បី​បង្ក្រាប​សព មិន​ឲ្យ​កោងកាច ។ ប៉ុន្តែ​វិធី​នេះ​
​ប្រើ​បាន​ចំពោះតែ​សព​ដែល​ស្លាប់​ដោយ​ជំងឺ​ថ្កាត់​ ប៉ុណ្ណោះ ព្រោះ​ខ្មោច​ប្រភេទ​នេះ មិនសូវ​មាន​ប្ញ​ទ្ធិ​ប៉ុន្មាន​ទេ ។​
​     ​- កាល​ពី​រាប់រយ​ឆ្នាំ​មុន បារាំង ធ្លាប់ប្រើ​ផ្កា​កុលាប ជា​សញ្ញា​ជំនួស​ឲ្យ​ស្លាក​ហាម​រំខាន បើ​អ្នក​បោសសម្អាត​សណ្ឋាគារ ឃើញ​
​ បន្ទប់​ណា​មាន​ផ្កា​កុលាប​ដាក់​នៅ​មុខទ្វារ នឹងមិន​ចូល​ទៅ​ធ្វើ​ការសម្អាត​បន្ទប់​នោះ​ឡើយ ។​
​    ​* ដើមឈើ និង​ប្រផ្នូល​អាក្រក់ :
​     ​* ស្ពឺ : ជនជាតិ​ខ្មែរ​យើង មិន​ដាំ​ដើម​ស្ពឺ ក្នុង​ផ្ទះ​ទេ ព្រោះ​បើ​អ្នក​មាន​មន្ត​វិជ្ជាប្ញសា​ក់​យ័ន្ត បញ្ចុះ​មន្តអាគម មុជ​ក្រោម​មែក​ស្ពឺ​
​កាលណា មន្ត​អាគម នឹង​សាបរលាប ។​
​    ​* ដើម​ចេកជ្វា : មានជំនឿថា មាន​ខ្មោច​ព្រាយ​កាន់​នៅ ។​
​    ​* ឃ្លោក : ដើមឈើ​ប្រភេទ​នេះ ជា​អាវុធ​បង្ក្រាប​មន្តអាគម សម្រាប់​មនុស្ស​សម័យ​មុន បើ​មនុស្ស​មាន​វិជ្ជា​មន្តអាគម បាន​
​ទទួល​ឃ្លោក​ហើយ​នឹង​អស់កម្លាំង​ ល្ហិតល្ហៃ ក្លាយទៅជា​គោលដៅ​ឲ្យ​សត្រូវ​ញាំញី​បាន ។​
​    ​* ដើម​ផ្កាមាស : បើ​ផ្ទះ​ ណា​មាន​កូនស្រី ឬ​បរិវារ​ស្រី មុខ​ជា​មិន​ហ៊ាន​យក​ដើម​នេះ ចូល​ផ្ទះ​ដាច់ខាត ព្រោះ​មាន​ជំនឿ​ថា នឹង​
​អូសទាញ​ស្ត្រី​ក្នុងផ្ទះ​ឲ្យមាន​ឈ្មោះ​ដូច​ ឈ្មោះ​ផ្កា​
​    ​* ផ្កា​គយគន់ : មាន​លក្ខណៈ​ស្រដៀង​នឹង​ផ្កាមាស​ដែរ គឺ​ធ្វើឲ្យ​ក្មេងស្រីៗ​ចូលចិត្ត​ធ្វើខ្លួន​ទាក់ទាញ​ឲ្យ​បុរសៗ ។​
​    ​* ល្ហុង : មានជំនឿថា មិនគួរ​ដាំ​តាម​របង​ផ្ទះ ព្រោះ​អាច​នឹង​ធ្វើឲ្យ​មនុស្ស​ក្នុង​ផ្ទះ ឈ្លោះទាស់ទែង​គ្នា​បាន ។​
​    ​* ស្លឹក​ម្រុំ : គេ​មិន​និយម​ដាំ​នៅក្នុង​ផ្ទះ​ទេ បើ​មិន​ដូច្នោះ​ទេ អ្នកផ្ទះ​នឹងត្រូវ​គេ​ចោមរោម​កំហែង​មិន​ខាន ។​
​    ​* ផ្កា​រំយោល : នៅ​ប្រទេស​ឥណ្ឌា​ភាគខាងត្បូង ផ្កា​រំយោល ត្រូវបាន​គេ​យកមក​ក្រង​ធ្វើ​ជា​កម្រងផ្កា បំពាក់​អ្នកទោស​ប្រ​
​ហារ​ ជីវិត ទើប​ក្លាយ​មកជា​ផ្កា​អពមង្គល របស់​ជនជាតិ​ឥណ្ឌា ។​
​    ​* ផ្កា Dahlia : បើ​តាម​អត្ថបទ​កំណាព្យ​ដែល​សរសេរ​ថា ''Dahlia រេរា​ស្នេហ៍​'' មានន័យ​ថា អ្នក​ដែល​ដាំ​ដើម​នេះ នឹងត្រូវ​
​ប្រសិទ្ធ​នាម​ថា ជា​មនុស្ស​មាន​ចិត្តសាវ៉ា​រាយមាយ ចូលចិត្ត​រេរា ដើម្បី​ជ្រើសរើស​សេ្ន​ហា​ជារឿយៗ ៕

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *