តាមក្បួនពេទ្យចិន បានឱ្យដឹងថា ទម្រង់មុខរបស់មនុស្សម្មាក់ៗ អាចប្រាប់ពីធាតុនៅក្នុងខ្លួន និងអាហារដែលគួរទទួលទាន ឱ្យបានសមស្រប....។
១-មុខរាង៣ជ្រុង ក្បាលរាងសំប៉ែត ចង្កាតូច មានស្បែកក្រហមៗ
ធាតុៈ ជាមនុស្សធាតុភ្លើង និងមាននិស្ស័យចូលចិត្តប្រឡូកក្នុងសង្គមស្រលាញ់ភាពសប្បាយរីករាយ តែក៏យកចិត្តទុកដាក់នឹង រឿងលំអិតផងដែរ។ ម្យ៉ាងទៀត ឈាមរបស់អ្នកមានសភាពក្តៅ ដែលគួរតម្រូវឱ្យបេះដូងធ្វើការធ្ងន់ៗ និងប្រឈមនឹងបញ្ហាផ្សេងៗ ដូចជា ជំងឺសរសៃឈាមបេះដូង ជំងឺលើសឈាម ឬជំងឺស្ទះសរសៃឈាម។ អ្នកចូលចិត្តខ្វល់ខ្វាយនឹងរឿងផ្សេងៗរហូតដល់ក្លាយជា មនុស្សមានទុក្ខ គេងមិនលក់ ឈឺធ្មេញ ទល់លាមក។ ចំណែកស្ត្រី អាចប្រឈមនឹងបញ្ហារដូវមកមិនទៀងថែមទៀត។
អាហារសម្រាប់ធាតុភ្លើង: ក្រូចឆ្មារ បន្លែដែលមានពណ៏ក្រហម ដូចជាម្ទេសប្លោកក្រហម ប៉េងប៉ោះ ទទឹម ផ្លែប៉ោម បឺររី អង្ករសំរូប ម្ទេសអាចម៏សត្វ បង្កង ត្រី និងផលិតផល ដែលធ្វើឡើងពីសត្វពពែ។
អាហារគួរចៀសវាង: អាហារពពួកខ្លាញ់ សាច់ក្រហម បង្អែម និងអាហារដែលហឺរខ្លាំង។
២-មុខមូលធំ ច្រមុះខ្លី ពណ៌ស្បែកស្រអាប់ៗ
ធាតុ: ជាមនុស្សធាតុដែក និងជាមនុស្សសុទិដ្ឋិនិយម យកចិត្តទុកដាក់ នឹងអ្វីមួយជាខ្លាំង និងមានភាពផ្ចិតផ្ចង់។ អ្វីដែលអ្នក ត្រូវប្រយ័ត្នគឺ ប្រព័ន្ធផ្លូវដង្ហើម និងជំងឺផ្តាសាយ រលាកបំពង់ក និងគួរថែទាំសុខភាពមាត់ ធ្មេញ ស្បែក និង ឆ្អឹងឱ្យបានល្អ។ ក្រៅពីនេះ ការហាត់ប្រាណបែបអ៊ែរ៉ូប៊ិក មានសារសំខាន់បំផុត និងហាមជក់បារី ជាដាច់ខាត។
អាហារសំរាប់ជាតិដែក: ស្ពៃក្តោប ឆៃថាវ ចេក ស្ត្ររបឺររី សណ្តែកសៀង ស៊ុតស ខ្ទឹមបារាំង ខ្ទឹមស ផ្លែឆឺររី ម្កាក់ ម្រុំជាដើម
អាហារគួរចៀសវាង: អាហារដែលមានជាតិហឺរខ្លាំង សាច់អាំងបាប៊ីឃ្យូ សាច់ក្រហម នំបំពងខ្លាញ់ ឬនំអប់ស្ងួត។
៣-មុខជ្រុងធំ ស្បែកពណ៏ត្នោត
ធាតុ: ជាមនុស្សធាតុឈើ ភាគច្រើនមានភាពជឿជាក់លើខ្លួនឯង មានការទទួលខុសត្រូវខ្ពស់ និងធុញថប់ ជាហេតុធ្វើឱ្យ មានបញ្ហាកើតឡើងជាញឹកញាប់ ឈឺស្មា ឈឺដើម-ក ជាតិអាស៊ីដហូរបញ្ច្រាស និងជំងឺលើសឈាម។
អាហារសម្រាប់ធាតុឈើ: ឆៃថាវ ខាត់ណា ផ្ទី ដំឡូងជ្វា ទំពាំងបារាំង ពោតប្រូកខូលី គ្រាប់ផ្កាឈូករ័ត្ន ម្កាក់ ប្រេងអូលីវ សារាយា ផ្សិតចិន ជីរនាងវង សណ្តែកសៀង សណ្តែកខ្មៅ ទំពាំងបាយជូរ គឺវី ផ្លែបឺររី ល្ង ត្រី មាន់ ជាដើម។
អាហារគួរចៀសវាង: ជាតិស្ករ អាហារជូរៗ ភេសជ្ជៈត្រជាក់ៗ ស្រាបៀរ សាច់ជ្រូក សាច់ក្រហម ចេក ទឹកផ្លែឈើ ក្រូច។
៤-មុខរាងជ្រុង តែសមសួន ត្រចៀកធំ ស្បែកស្រអែម
ធាតុ: ជាមនុស្សធាតុទឹក មានះបន្តិច និងពូកែអត់ធន់។ ចំពោះបញ្ហារបស់មនុស្សធាតុទឹក គឺទាក់ទងទៅនឹងប្រព័ន្ធបញ្ចោញ ចោល និងប្រព័ន្ធបន្តពូជ។ បញ្ហាសុខភាពភាគច្រើន ទាក់ទងទៅនឹងតម្រងនោម ប្លោកនោម ផ្លូវនោមសម្បុកពង ប្រព័ន្ធអ័រម៉ូន និង ខ្នងផ្នែកខាងលើ។ ដូចនេះអ្នកត្រូវទទួលទានទឹកឱ្យបានច្រើន ដើម្បីឱ្យតម្រងនោមដំណើរការបានល្អជានិច្ច។
អាហារសម្រាប់ធាតុទឹក: ប្រូកខូលី ការ៉ុត ត្រសក់ ឆៃថាវ ផ្លៃប៊័រ (អាវ៉ូកាដូ) ឪឡឹក ស្ពៃក្តោប ផ្សិតចិន ត្រសក់ស្រូវ ថ្លើម សាច់គោ គ្រាប់ឈូក ដូង ជាដើម។
អាហារគួរចៀសវាង: អាហារដែលប្រៃខ្លាំង ភេសជ្ជៈត្រជាក់ៗ បន្លែ និងផ្លែឈើខ្ចី។
៥-មុខពងក្រពើ ស្បែកមានពណ៏លឿង
ធាតុ: ជាមនុស្សធាតុដី ដែលស្រលាញ់មិត្តភាព ស្រលាញ់ភាពស្រស់ស្អាត តែក៏ជាមនុស្សគិតច្រើនរហូតទៅដល់កង្វល់។ មនុស្សធាតុដីចូលចិត្តបំបាត់ភាពធុញថប់ដោយការទទួលទានអាហារ ជាហេតុធ្វើឱ្យមានបញ្ហាដល់ប្រព័ន្ធបញ្ចោញចោល និងពោះវៀន ដូចជា ក្តៅក្នុង រាករូស ទល់លាមក ឆ្អល់ពោះ ហើមទឹក សាច់ដុំចុះខ្សោយ និងអស់កំលាំង។
អាហារសម្រាប់ធាតុដី: បន្លែផ្សេងៗ ការ៉ុត ផ្កាខាត់ណា ផ្សិត ដំឡូងបារាំង សារាយ ដំឡូងជ្វា ត្របែក ល្ហុង ប្ល៊ូបឺររី ក្រអៅឈូក ល្ពៅ ផ្លែប៉ោម ក្រូចឆ្មារ ស៊ុត ផ្លែព្រូន ម្ទេសហាវ៉ៃពណ៏លឿង សណ្តែកខៀវ ទំពាំងបាយជូរក្រហម ឆឺររី ស្វាយ ម្នាស់ សាច់គោ សាច់ចៀម ត្រី ម្រះព្រៅ ខ្ញី អង្ករសំរូប។
អាហារគួរចៀសវាងៈ ភេជ្ជៈត្រជាក់ៗ បន្លែ និងផ្លែឈើឆៅ សាច់សត្វឆ្អិនស្រាប់ សាច់ជ្រូក និងក្រូចឆ្មារ៕



















No comments:
Post a Comment