“យប់”គឺជាអំឡុងពេលដែលប្រាសចាកពីពន្លឺព្រះអាទិត្យ ជាពេលវេលានៃការឈប់សម្រាកនិងត្រូវការស្ងប់ស្ងៀម។ព្រោះតែមូលហេតុនេះទើបមនុស្សសម័យបុរាណមានជំនឿពីការហាមឃាត់និងគេតែងប្រតិបត្តិគឺ”ការបោសសម្រាមក្នុងពេលយប់”ចាត់ទុកថាពុំល្អនោះឡើយ។
តាមជំនឿនោះគឺថាបើកាលណាផ្ទះណាមានការបោសសំរាមពេលយប់នោះខ្មោចមិនជួយគ្រប់គ្រងទេនិងចាត់ទុកថាជាការបោសទ្រព្យសម្បតិ្តចេញពីផ្ទះសម្បែង។ការធ្វើបែបនេះនឹងនាំឱ្យទ្រព្យហូរចេញហើយមិនយូរមិនឆាប់គេអាចនឹងត្រូវអស់ទ្រព្យធនដែលធ្លាប់រកបានកាលពីមុនឬក្នុងពេលបច្ចុប្បន្នផង។
ជំនឿនេះក្នុងយុគសម័យបុរាណគេបានប្រកាន់ខ្ជាប់ខ្ជួនណាស់តែចំណេរកាលតមកជំនឿនេះត្រូវបាត់បង់មួយចំនួនធំតែយ៉ាងណាឈានមកដល់យុគសម័យនេះក៏គេឃើញមានមនុស្សមួយចំនួនដែលប្រកាន់ខ្ជាប់ពីជំនឿចាស់បុរាណនៅតែប្រតិបត្តិ
នៅឡើយដែរ៕



















No comments:
Post a Comment