រាសី ប្រចំាថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០១៤


ឆ្នាំជូត រាសីស្រុតចុះ។ សុខភាពមានជំងឺជ្រៀតជ្រែកធ្វើឲ្យការបំពេញការងារមិនបានលទ្ធផលល្អ និងជាហេតុធ្វើឲ្យទឹកចិត្តពោរពេញទៅដោយភាពសៅហ្មង។ លោកអ្នកគួរយកចិត្តទុកដាក់ស្វែងរកដើមហេតុចម្បងនៃបញ្ហានានា ដើម្បីរិះរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។ ការប្រកបរបររកទទួលទានអាចខាតបង់។ សេចក្ដីស្នេហាអាចមានការភាន់ច្រឡំ។
ឆ្នាំឆ្លូវ រាសីឡើងខ្ពស់។ ការប្រកបរបររកទទួលទានបានផលចំណេញយ៉ាងគាប់ចិត្ត។ សុខភាពផ្លូវកាយរឹងប៉ឹងល្អ មានអារម្មណ៍ស្រស់ថ្លាគួរជាទីមេត្រីពីសំណាក់អ្នកផងទាំងពួង។ គំនិតច្នៃប្រឌិតរបស់លោកអ្នកជាធនធានដ៏មានតម្លៃនៃអាជីវកម្ម។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយគប្បីប្រយ័ត្នបន្តិច។ គូស្នេហ៍ស្វែងយល់ចិត្តគ្នានិងមានអធ្យាស្រ័យចំពោះគ្នាយ៉ាងល្អប្រសើរ។

ឆ្នាំខាល រាសីស្រុតចុះ។ ការបំពេញការងារខ្វះការយកចិត្តទុកដាក់ ជាហេតុបណ្តាលឲ្យលទ្ធផលការងារមិនសូវល្អ។ សុខភាពរបស់លោកអ្នកត្រូវជ្រៀតជ្រែកដោយជំងឺ។ រីឯការពោលពាក្យតាមតែចិត្តនឹកឃើញជាហេតុនាំឲ្យអ្នកដទៃមិនពេញចិត្ត។ ការធ្វើដំណើរជួបប្រទះនូវឧបសគ្គ។បញ្ហាស្នេហាអាចមានការទាស់ទែងគ្នាបណ្តាលមកពីការនិយាយស្តីខ្វះការពិចារណា។

ឆ្នាំថោះ រាសីឡើងខ្ពស់។ លោកអ្នកមានទឹកចិត្តអង់អាចក្លាហានក្នុងការសម្រេចកិច្ចការផ្សេងៗប្រកបដោយភាពឈ្លាសវៃ។ ការប្រកបរបររកទទួលទាននឹងបាននូវផលចំណេញយ៉ាងគាប់ប្រសើរ ការធ្វើដំណើរដើម្បីបំពេញការងារផ្សេងៗតែងមានជោគជានិច្ច។ លោកអ្នកនឹងទទួលបានដំណឹងមានលាភជ័យក្នុងថ្ងៃនេះ។ គូស្នេហ៍មានការយកចិត្តទុកដាក់ចំពោះគ្នា។
ឆ្នាំរោង រាសីឡើងខ្ពស់។ ការនិយាយស្តីច្រើនពោលពាក្យពិតទៅកាន់អ្នកផងគ្នាធ្វើឲ្យគេគោរពជឿជាក់។ ចំពោះមុខរបររកទទួលទានមានផលចំណេញយ៉ាងគាប់ចិត្តធ្វើឲ្យទឹកចិត្តរបស់លោកអ្នកឲ្យមានសំទុះខ្លាំងឡើងក្នុងការបំពេញការងារផ្សេងៗ។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយមានសុវត្ថិភាពល្អ។ រីឯបញ្ហាស្នេហាគូស្នេហ៍មានភាពល្អូកល្អិននឹងគ្នាធម្មតាទេ។

ឆ្នាំម្សាញ់ រាសីមធ្យម។ ការនិយាយស្តីមានអ្នកខ្លះយកចិត្តទុកដាក់ស្តាប់ ឯអ្នកខ្លះទៀតព្រងើយកន្តើយ។ លោកអ្នកគួរគិតឲ្យបានហ្មត់ចត់មុននឹងនិយាយឲ្យអ្នកផងចៀសវាងគេមើលស្រាល។ ការប្រកបរបររកទទួលទានបានផលបង្គួរ។ សុខភាពផ្លូវកាយខ្លាំងក្លាតែសុខភាពផ្លូវចិត្តមានផលប៉ះពាល់ខ្លះៗ។ រីឯបញ្ហាស្នេហាគូស្នេហ៍មានការយល់ចិត្តគ្នាជាធម្មតា។

ឆ្នាំមមី រាសីឡើងខ្ពស់។ ទឹកចិត្តរមែងសោមនស្សរីករាយទៅនឹងអំពើជាកុសលទាំងឡាយដែលលោកអ្នកបានធ្វើ។ បើជាអ្នកធ្វើជំនួញជួញប្រែ និងបានទទួលការទុកចិត្តពីសំណាក់អតិថិជន។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយរមែងទទួលបាននូវការរាក់ទាក់ស្វាគមន៍យ៉ាងកក់ក្តៅ។ រីឯបញ្ហាស្នេហាគូស្នេហ៍មានការសន្តោសស្រឡាញ់ចំពោះគ្នាយ៉ាងប្រពៃ។

ឆ្នាំមមរាសីស្រុតចុះ។ ចំពោះទឹកចិត្តមានក្តីសោមនស្សរីករាយជាខ្លាំងតែស្ថិតនៅក្នុងប្រភេទជាអកុសល រីឯសុខភាពផ្លូវកាយអំណោយផលជាធម្មតា។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយមិនសូវមានគេទទួលរាក់ទាក់ ប៉ុន្តែត្រូវប្រយ័ត្នគេចាំទាញយកប្រយោជន៍ពីអ្នក។ មុខរបរអាចនឹងមានការខាតបង់ដោយកត្តាផ្សេងៗ។ គូស្នេហ៍ខ្វះការយកចិត្តទុកដាក់ចំពោះគ្នាមួយគ្រា។

ឆ្នាំវក រាសីស្រុតចុះ។ រាល់ការធ្វើដំណើរដោយមធ្យោបាយផ្សេងត្រូវមានការប្រុងប្រយ័ត្ន ក្នុងកម្រិតខ្ពស់តាមដែលអាចធ្វើបាន។ លោកអ្នកត្រូវការពារចិត្តកុំឲ្យធ្លាក់ទៅក្នុងអកុសល។ ដោយអានុភាពនៃកម្លាំងកាយមានភាពខ្លាំងក្លាធ្វើឲ្យការបំពេញការងារបានល្អប៉ុន្តែត្រូវប្រើប្រាស់កម្លាំងកាយអស់យ៉ាងច្រើន។ រីឯបញ្ហាស្នេហាមានដំណើរការមិនសូវល្អប៉ុន្មានទេ។
ឆ្នាំរកា រាសីឡើងខ្ពស់។ ការប្រកបរបររកទទួលទានបានផលចំណេញហួសពីការរំពឹងទុក បើជាអ្នកបម្រើការងារនឹងទទួលបានលាភសក្ការៈបុណ្យស័ក្ដិខ្ពង់ខ្ពស់។ ការនិយាយស្តីត្រូវបានគេគោរព និងកោតសរសើរ។ ការធ្វើដំណើរតែងទទួលបានការស្វាគមន៍ និងធ្វើគារវៈចំពោះលោកអ្នក។ រីឯបញ្ហាស្នេហាអ្នកនឹងទទួលបាននូវការគោរពពីគូស្នេហ៍របស់អ្នក។
ឆ្នាំច រាសីល្អបង្គួរ។ ការធ្វើដំណើរគប្បីប្រយ័ត្ន។ មុខរបររកទទួលទានបានផលចំណេញស័ក្តិសមនឹងការចំណាយរបស់លោកអ្នក។ ការគិតចំពោះបញ្ហាផ្សេងៗច្រើនតែសុញមិនហ៊ានសម្រេចចិត្តដោយខ្លួនឯងឡើយ។ សុខភាពផ្លូវកាយមានភាពរួយស្រពន់ខ្លះៗ តែមិនមានបញ្ហាធំដុំនោះទេ។ រីឯបញ្ហាស្នេហាគប្បីបង្កើនអនុស្សាវរីយ៍ល្អៗជាមួយគ្នាដើម្បីរឹតចំណងស្នេហ៍ឲ្យកាន់តែរឹងមាំ។

ឆ្នាំកុរ រាសីមធ្យម។ សុខភាពផ្លូវកាយអំណោយផល។ សុខភាពផ្លូវចិត្តអាចមានអកុសលធ្វើឲ្យលោកអ្នកមិនសប្បាយចិត្ត។ ការប្រកបរបររកទទួលទានបានផលបង្គួរ។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយ មានឧបសគ្គខ្លះៗ។ លោកអ្នកគួរស្វែងរកវិធីលើកទឹកចិត្តខ្លួនឯងដើម្បីឲ្យការងាររបស់លោកអ្នកខិតទៅជិតគោលដៅ។ គូស្នេហ៍មានទំនាក់ទំនងល្អជាធម្មតា។


















No comments:
Post a Comment