រាសី ប្រចំាថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០១៤


ឆ្នាំជូត រាសីឡើងខ្ពស់ត្រដែត។ ការប្រកបរបររកទទួលទានរំលេចចេញជាផ្លែផ្កាស័ក្ដិសមនឹងការ វិនិយោគកម្លាំងកាយចិត្ត។ បើជាអ្នកទន្ទឹង រង់ចាំទទួលដំណឹងនោះនឹងសម្រេចដូចក្ដីប្រាថ្នាពុំខានឡើយ។ ការនិយាយស្តីច្រើនធ្វើឲ្យអ្នកដទៃគោរពជឿជាក់ និងគាំទ្រយ៉ាងពេញទំហឹង។ ចំពោះបញ្ហាស្នេហា គូស្នេហ៍ទាំងពីរនឹងបំពេញតម្រូវការឲ្យគ្នាទៅវិញទៅមកបានយ៉ាងល្អ។
ឆ្នាំឆ្លូវ រាសីមធ្យម។ ការប្រកបរបររកទទួលទានបានផលជាបង្គួរ។ សុខភាពផ្លូវកាយក្តីផ្លូវចិត្តក្តីមានអំណោយផលជាប្រក្រតីតែគួរប្រយ័ត្នចំពោះការពោលពាក្យសម្តីទៅកាន់អ្នកផងព្រោះអាចមានគេនិន្ទា។ ដំណឹងដែលទទួលបានមានរឿងល្អលាយឡំមិនល្អ។ ការធ្វើដំណើរមានសុវត្ថិភាពគ្រប់ទិសទី។ បញ្ហាស្នេហាមិនគួរបណ្តាលឲ្យមានការទាស់ពាក្យសម្តីគ្នាទេ។

ឆ្នាំខាល រាសីឡើងខ្ពស់ត្រដែត។ ការប្រកបរបររកទទួលទានបានចំណេញយ៉ាងគាប់ចិត្ត។ ការបំពេញកិច្ចការនឹងទទួលបាននូវលទ្ធផលល្អព្រមទាំងការកោតសរសើរ។ សុខភាពរឹងមាំ។ ទឹកចិត្តពោរពេញដោយក្តីសោមនស្សរីករាយ។ គូស្នេហ៍មានអធ្យាស្រ័យចំពោះគ្នាយ៉ាងប្រសើរ។ ជាមួយគ្នានេះដែរ លោកអ្នកនឹងទទួលបានអំណោយពីមនុស្សជាទីស្រឡាញ់ទៀតផង។

ឆ្នាំថោះ រាសីឡើងខ្ពស់។ ការប្រកបរបររកទទួលទានបានផលតបស្នងយ៉ាងគាប់ចិត្ត។ ការនិយាយស្តីប្រកបដោយវិចារណញ្ញាណធ្វើឲ្យអ្នកផងស្ញប់ស្ញែង។ សុខភាពល្អបរិបូរណ៍។ លោកអ្នកមានសមត្ថភាពក្នុងការសម្រេចកិច្ចការផ្សេងៗបានដោយខ្លួនឯងមានឆន្ទៈមោះមុត ក្លាហាន និងប្រកបដោយឧត្តមគតិ។ គូស្នេហ៍មានការអធ្យាស្រ័យ និងសន្ដោសមេត្តាចំពោះគ្នា។
ឆ្នាំរោង រាសីឡើងខ្ពស់ត្រដែត។ រាល់ការប្រកបការងារមានជោគជ័យ។ លោកអ្នកបញ្ចេញវាចាដែលមានប្រយោជន៍ចំពោះអ្នកដទៃ និងខ្លួនឯង។ សុខភាពល្អអាចបំពេញការងារផ្សេងៗបានតាមសមត្ថភាពរបស់ខ្លួន។ ការធ្វើដំណើរត្រូវប្រុងប្រយ័ត្នជានិច្ច។ ទឹកចិត្តសប្បាយរីករាយពោលគឺសោមនស្សចំពោះអំពើជាកុសល។ គូស្នេហ៍មានការចុះសម្រុងគ្នាបានល្អ។

ឆ្នាំម្សាញ់ រាសីឡើងខ្ពស់ត្រដែត។ ការប្រកបរបររកទទួលទាននឹងបានផលចំណេញគាប់ប្រសើរ។ លោកអ្នកមានទឹកចិត្តអង់អាចក្លាហានក្នុងការសម្រេចកិច្ចការផ្សេង ៗប្រកបដោយភាពឈ្លាសវៃ។ ការធ្វើដំណើរដើម្បីបំពេញការងារផ្សេងៗតែងមានជោគជានិច្ច។ ការធ្វើដំណើរមានសុវត្ថិភាពគ្រប់ទិសទី។ គូស្នេហ៍មានការយកចិត្តទុកដាក់ចំពោះគ្នាយ៉ាងពេញទំហឹង។

ឆ្នាំមមី រាសីមធ្យម។ កត្តាចម្បងគួរយកចិត្តទុកដាក់ទៅលើសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ បើពុំនោះទេនឹងបណ្តាលឲ្យហេតុការណ៍មិនល្អកើតឡើងដល់លោកអ្នកដូចជា ការពោលពាក្យសម្តីមិនពីរោះពិសាអសមត្ថភាពបំពេញការងារឲ្យបានល្អធ្វើឲ្យមុខរបរត្រូវខាតបង់និងខ្វះការជួយជ្រោមជ្រែងពីមនុស្សជុំវិញ។ សេចក្ដីស្នេហាមានដំណើរការធម្មតាគ្មានអ្វីគួរឲ្យបារម្ភ។

ឆ្នាំមមី រាសីល្អបង្គួរ។ ការប្រកបរបររកទទួលទានចំណេញសមរម្យ។ ការបំពេញការងារទាំងមិនពេញចិត្តបណ្តាលឲ្យការងារដែលសម្រេចបានពុំសូវជាល្អប្រសើរប៉ុន្មានឡើយ។ ការនិយាយស្តីជាសាច់ការតែបែរជាគេគិតថាជាការលេងសើចទៅវិញ។ ទឹកចិត្តប្រកបដោយឧបេក្ខាពុំសូវមានគំនិតអភិវឌ្ឍន៍ប៉ុន្មានឡើយ។ គូស្នេហ៍មានភាពសោះអង្គើយចំពោះអ្នក។

ឆ្នាំវក រាសីឡើងខ្ពស់ត្រដែត។ មុខរបររកទទួលទានមានផលចំណេញយ៉ាងគាប់ចិត្តធ្វើឲ្យទឹកចិត្តរបស់លោកអ្នកឲ្យមានសន្ទុះខ្លាំងឡើងក្នុងការបំពេញការងារ។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយមានសុវត្ថិភាពល្អ។ ការនិយាយស្តីច្រើនពោលពាក្យពិតទៅកាន់អ្នកផងគ្នា។ បញ្ហាស្នេហាគូស្នេហ៍ទាំងសងខាងមានភាពផ្អែមល្ហែមល្អូកល្អិនចំពោះគ្នា ធម្មតាទេ។
ឆ្នាំរកា រាសីមធ្យម។ លោកអ្នកមានសមត្ថភាពបំពេញការងារដោយស្មារតីប្រុងប្រយ័ត្ន។ លទ្ធផលទទួលបានគួរជាទីពេញចិត្ត។ ការពោលពាក្យសម្តីធ្វើឲ្យអ្នកផងយកចិត្តទុកដាក់ស្តាប់។ សុខភាពផ្លូវកាយ និងផ្លូវចិត្តល្អព្រមគ្នា។ គួរប្រុងប្រយ័ត្នចំពោះការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយ និងគួរយកចិត្តទុកដាក់ចំពោះចំណងស្នេហារបស់អ្នកឲ្យបានច្រើន។
ឆ្នាំច រាសីល្អបង្គួរ។ ការធ្វើដំណើរគប្បីប្រយ័ត្ន។ មុខរបររកទទួលទានបានផលចំណេញស័ក្តិសមនឹងការចំណាយរបស់លោកអ្នក។ ការគិតចំពោះបញ្ហាផ្សេងៗច្រើនតែសុញមិនហ៊ានសម្រេចចិត្តដោយខ្លួនឯង ឡើយ។ សុខភាពផ្លូវកាយមានភាពរួយស្រពន់ខ្លះៗ តែមិនមានបញ្ហាធំដុំនោះទេ។ រីឯបញ្ហាស្នេហាគប្បីបង្កើនអនុស្សាវរីយ៍ល្អៗជាមួយគ្នាដើម្បី រឹតចំណងស្នេហ៍ឲ្យកាន់តែរឹងមាំ។

ឆ្នាំកុរ រាសីឡើងខ្ពស់ត្រដែត។ ការប្រកបរបររកទទួលទានគ្រប់យ៉ាងទទួលបានផលចំណេញយ៉ាងគាប់ចិត្ត។ សុខភាពផ្លូវកាយរឹងប៉ឹងល្អ មានអារម្មណ៍ស្រស់ថ្លាគួរជាទីមេត្រីពីសំណាក់អ្នកផងទាំងពួង មានសមត្ថភាពអាចបង្កើតគំនិតច្នៃប្រឌិតទៅរកវឌ្ឍនភាពនៃអាជីវកម្មផ្សេងៗ។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយគប្បីប្រយ័ត្នបន្តិច។ គូស្នេហ៍ស្វែងយល់ចិត្តគ្នាបានយ៉ាងល្អប្រពៃ។


















No comments:
Post a Comment