នៅក្នុងចំណោមវត្ថុទាំងអស់នោះរូបចម្លាក់មួយដែលពូកែស័កិ្កសិទ្ធិ និងជាអាថ៌កំបាំងពី បុរាណកាលនៅក្នុងចំណោមរូបចម្លាក់ជាច្រើនទៀតនោះ គឺក្បាលនាគខ្លួនអណ្តើកដែលក្បាលនាគជា និមិត្តសញ្ញាតំណាងឲ្យជោគសំណាងល្អ ។ អណ្តើកតំណាងឲ្យអាយុយឺនយូរ ព្រមទាំងកូនអណ្តើក តំណាងឲ្យការចាប់ផ្តើមជាថ្មីដ៏ល្អ ។
បើនៅក្នុងរឿងព្រេងស្តីពីរូបចម្លាក់ក្បាលនាគខ្លូនអណ្តើកនេះ មានតំណាលមកថា កាលពី ដើមឡើងសត្វអណ្តើកគឺត្រូវបានមនុស្សមានជំនឿថា ជាសត្វមួយប្រភេទដែលមានតួនាទីជាអ្នកនាំ សារសម្ងាត់រវាងស្ថានសួគ៌ និងផែនដី ហើយនៅលើសម្បករបស់វាដែលមានជាក្រឡានោះ គឺជា សញ្ញាសម្ងាត់ដែលមាវេទមន្តខ្លាំងពូកែ ហើយក្រឡានេះហើយដែលមានតួនាទីដឹកនាំផ្លូវសម្រាប់ជីវិត នោះ ។
ជាពិសេសនោះរូបចម្លាប់ក្បាលនាគខ្លួនអណ្តើកនេះគឺល្អ និងស័ក្កិសិទ្ធបំផុតសម្រាប់អ្នកជា មេគ្រួសារហើយរូបចម្លាក់នេះ គឺជានិមិត្តសញ្ញដែលនាំឲ្យវាយូរអង្វែងនៅក្នុងគេហដ្ឋានរបស់លោក អ្នកផងដែរ ។ បើនៅក្នុងគម្ពីរសាសនានោះ គឺរូបចម្លាក់នេះតួនាទីដូចជា :
- ចំពោះការទំនាក់ទំនងនៅក្នុងក្រុមគ្រួសារ រូបចម្លាក់ក្បាលនាគខ្លួនអណ្តើកនេះ គឺអាច ជួយធ្វើឲ្យម្ចាស់ផ្ទះមានការអភិវឌ្ឍន៍ និងបង្កើតទំនាក់ទំនងឲ្យកាន់តែល្អមានភាពចុះសម្រុងគ្នាបើសិនជាចង់ឲ្យល្អជាងនេះទៀតគួរតែមានបន្ទះពណ៌ក្រហម
តូចមួយដាក់ចូលក្នុងមាត់រូបចម្លាក់នេះ គឺកាន់កាន់តែពូកែ ។
- ចំណែកការទាក់ទងនឹងទ្រព្យសម្បត្តិវិញនោះ ដើម្បីឲ្យកាន់តែមានឬទ្ធិអំណាចពូកែនោះ គឺយកបន្ទះពណ៌មាសដាក់ចូលទៅមាត់រូបចម្លាក់នេះ ។
- បើសិនជាមានបញ្ហាចំពោះសុខភាពវិញ គឺត្រូវយកបន្ទះពណ៌ខៀវមកដាក់ក្នុងមាត់រូប ចម្លាក់ក្បាលនាគខ្លួនអណ្តើកនេះ ។
- សម្រាប់អ្នកធ្វើការ ឬក៏កំពុងតែប្រកបអាជីវកម្មវិញនោះ គឺគួរតែយករូបចម្លាក់ក្បាល នាគខ្លួនអណ្តើកនេះដែលមានពណ៌មាស ហើយថែមទាំងមានកូននៅលើខ្នងទៀតផង ហើយគួរតែ យកកាក់ដោតនឹងកន្ទុយដែលនះជានិមិត្តសញ្ញាល្អបំផុត
សម្រាប់លោកអ្នកដែលបង្កើតនូវមុខ ជំនួញថ្មី ថ្មោងព្រោះជានិមិត្តសញ្ញានាំមកនូវទ្រព្យសម្បត្តិថែរក្សានិង ភាពរឹងមាំ ។
- ដើម្បីបង្កើនភាពរឹងមាំដល់ទីកន្លែង និងឲ្យមានការគាំទ្រច្រើននោះ លោកអ្នកគួរតែដាក់ រូបចម្លាក់នេះនៅប៉ែកខាងជើងក្នុងបន្ទប់ដេក និងដាក់នៅខាងក្រោយខ្នងរបស់លោកអ្នក បើនៅក្នុងបន្ទប់ការិយាល័យគឺត្រូវដាក់នៅក្រោយតុអង្គុយរបស់
លោកអ្នក ។
- ប្រសិនបើចង់ឲ្យកន្លែងស្នាក់នៅ ក៏ដូចជាការិយាល័យរបស់លោកអ្នកទទួលបានជោគ ជ័យនិងកាន់តែរីកចម្រើននោះ គឺគួរតែរៀបចំរូបចម្លាក់នេះដាក់នៅលើតុបន្ទប់បែរមុខទៅឲ្យចំមាត់ ទ្វារហើយនៅពេលល្ងាច គឺបែរមុខរូបចម្លាក់នោះចូលវិញ ។
- ចំណាំ ចូរកុំយករូបចម្លាក់នេះដាក់នៅក្នុងបន្ទប់ផ្ទះបាយ និងបន្ទប់ទឹកជាដាច់ខាត ៕



















No comments:
Post a Comment