* ប្រការហាមឃាត់ ក្នុងការដាក់ហ៊ឹងទីជូអៀ ឬជំនាងផ្ទះ :
- ហាមដាក់នៅក្នុងបន្ទប់ដាក់របស់ររបររញ៉េរញ៉ៃ ។
- ហាមដាក់នៅក្រោមធ្នឹម ។
- ហាមដាក់បែរមុខតម្រង់ទៅបន្ទប់ទឹក ។
- ហាមដាក់បែរមុខទៅរកអាងទឹកគ្រប់ប្រភេទ ។
- ហាមដាក់បែរមុខទៅរកទូចិញ្ចឹមត្រី ។
- ហាមដាក់ទូចិញ្ចឹមត្រី នៅពីលើទីជូអៀ ។
- ហាមដាក់រូបភាពអាសអាភាស ពីខាងមុខទីជូអៀ ។
- ហាមដាក់ផ្អែកទីជូអៀ នឹងបង្គន់ ឬបន្ទប់ទឹក ។
- ហាមដាក់ហ៊ឹងជំនាងផ្ទះ ក្នុងទិសដែលឆុងនឹងឆ្នាំកំណើតម្ចាស់ផ្ទះ ។
* ទិសហាមដាក់ផ្អែកហ៊ឹងជំនាងផ្ទះ តាមឆ្នាំកំណើតម្ចាស់ផ្ទះ :
- ឆ្នាំជូត ហាមដាក់ផ្អែកទិសខាងត្បូង ។
- ឆ្នាំឆ្លូវ ហាមដាក់ផ្អែកទិសនិរតី ។
- ឆ្នាំខាល ហាមដាក់ផ្អែកទិសនិរតី ។
- ឆ្នាំថោះ ហាមដាក់ផ្អែកទិសខាងលិច ។
- ឆ្នាំរោង ហាមដាក់ផ្អែកទិសពាយ័ព្យ ។
- ឆ្នាំម្សាញ់ ហាមដាក់ផ្អែកទិសពាយ័ព្យ ។
- ឆ្នាំមមី ហាមដាក់ផ្អែកទិសខាងជើង ។
- ឆ្នាំមមែ ហាមដាក់ផ្អែកទិសឦសាន ។
- ឆ្នាំវក ហាមដាក់ផ្អែកទិសឦសាន ។
- ឆ្នាំរកា ហាមដាក់ផ្អែកទិសខាងកើត ។
- ឆ្នាំច ហាមដាក់ផ្អែកទិសអាគ្នេយ៍ ។
- ឆ្នាំកុរ ហាមដាក់ផ្អែកទិសអាគ្នេយ៍ ។
* លក្ខខណ្ឌជ្រើសទិញហ៊ឹងជំនាងផ្ទះ :
- ជ្រើសឲ្យសមស្របនឹងផ្ទះ ដែលរស់នៅបច្ចុប្បន្ន ទាំងថ្មកែវ និងឈើ ។
- ជ្រើសទំហំដែលមានតុល្យាភាពនឹងទំហំផ្ទះ ដូចជា ផ្ទះធំ ប្រើហ៊ឹងជំនាងផ្ទះ ឬទីជូអៀ តូចពេក ក៏គ្មានតុល្យាភាពដែរ ៘
- ជ្រើសរបស់ដែលមានភាពរឹងមាំ ធន់បានយូរ និងមានភាពស្រស់ស្អាត ៕


















No comments:
Post a Comment