ក្នុងថ្ងៃបុណ្យចូលឆ្នាំចិនមានចំនួនបីថ្ងៃដោយក្នុងនេះធម្មតាថ្ងៃទី១ពលរដ្ឋចិនតែងត្រណមមិនសូវដើរកម្សាន្តឆ្ងាយៗទេដោយគេបានយកឱកាសថ្ងៃនេះដើរសួរសុខទុក្ខបងប្អូនជំនួសវិញ។ចំណែកថ្ងៃទី២និង៣ទើបគេចេញដំណើរកម្សាន្តឆ្ងាយៗជាមួយក្រុមគ្រួសារនិងញាត្តិមិត្តបងប្អូន។
និមិត្តរូបយ៉ាងសំខាន់ម្យ៉ាងរបស់ជនជាតិចិនក្នុងថ្ងៃបុណ្យចូលឆ្នាំចិនគឺអាំងប៉ាវ(ស្រោមក្រដាសក្រហម)ដែលគេតែងដាក់លុយក្នុងស្រោមក្រដាសនេះឱ្យគ្នាទៅវិញទៅមក។ពិសេសគេបានចែកអាំងប៉ាវឬហៅ”តិអៀ”ដាក់លុយក្នុងក្រដាសក្រហមនេះឱ្យក្មេងៗដើម្បីមានសិរីសួរស្តីឆ្នាំថ្មីចៀសផុតឧបទ្រពចង្រៃទាំងពួងយាយីឆ្នាំថ្មី។
ក្រៅពីនេះគេក៏នៅមានជំនឿពាក់ព័ន្ធជាមួយរឿងជោគលាភដោយគេបានប្រកាន់នូវត្រណមមួយចំនួនថែមទៀតក្នុងថ្ងៃបុណ្យចូលឆ្នាំចិនដែលមានដូចជា៖
១)ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំចិនគេត្រណមមិនឱ្យនិយាយចំអេសចំអាសឬនិយាយស្តីមិននាំសិរីសួរស្តីដែលនាំអព្វមង្គល ។ក្នុងនេះមិនឱ្យនិយាយរឿងសេចក្តីស្លាប់ ខ្មោចព្រាយបិសាច ឬនិយាយដល់រឿងរាវឆ្នាំចាស់ដែលធ្លាប់តែមិនល្អកាលពីមុនមក។ត្រូវនិយាយតែរឿងក្នុងថ្ងៃអនាគត ត្រូវនិយាយរឿងរាវល្អៗក្នុងឆ្នាំថ្មីនិងការចាប់
ផ្តើមអ្វីល្អៗក្នុងឆ្នាំថ្មី។
២)ហាមយំនៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ព្រោះថាបើនរណាម្នាក់យំនៅថ្ងៃបុណ្យចូលឆ្នាំចិននោះនឹងនាំឱ្យកើតតែបញ្ហាមិនល្អៗឡើងក្នុងដំណើរជីវិតពេញមួយឆ្នាំនេះជាក់ជាពុំខាន។ព្រោះតែត្រណមនេះក្នុងថ្ងៃបុណ្យចូលឆ្នាំចិនគេហាមវាយកូនចៅហើយទោះខឹងប៉ុនណាត្រូវទប់ចិត្តរហូតឆ្លងផុតចូលឆ្នាំជាមុនសិន។
៣)ក្នុងថ្ងៃបុណ្យចូលឆ្នាំចិនហាមមិនឱ្យកក់សក់ ពីព្រោះគេមានជំនឿថានាំឱ្យលាងជម្រះនូវរាល់ជោគលាភល្អៗរបស់យើងចេញទៅ។ជាមួយគ្នាត្រូវរកខោអាវពណ៌ក្រហមមកស្លៀកពាក់ដោយសារគេមានជំនឿថាពណ៌ក្រហមនាំមកនូវសេចក្តីសុខដែលជួយឱ្យមានភាពភ្លឺថ្លានិងនាំជោគលាភសម្រាប់អ្នកស្លៀកពាក់។
៤)សម្រាប់ការធ្វើដំណើរចេញក្រៅផ្ទះក្នុងថ្ងៃបុណ្យចូលឆ្នាំចិនដើម្បីដើរកម្សាន្តឬសាកសួរមិត្តភក្តិអ្នកខ្លះអាចមានការអញ្ជើញគ្រូទាយដើម្បីធ្វើការទស្សទាយរកពេលវេលាល្អមុនចាកចេញពីផ្ទះដើម្បីជាសេចក្តីសិរីសួរស្តីក្នុងការធ្វើដំណើរថែមទៀត។
៥)នៅថ្ងៃបុណ្យចូលឆ្នាំថ្មីមនុស្សដំបូងដែលគេចង់ជួបត្រូវតែមានការនិយាយស្តីសមរម្យ មានអត្ថន័យ ចេះជូនពរនោះចាត់ទុកថានឹងនាំឱ្យមានសិរីសួរស្តីពេញមួយឆ្នាំ។ក្រៅពីនេះការចេញមកខាងក្រៅផ្ទះបានស្តាប់សម្លេងសត្វយំ បទចម្រៀង
ឬឃើញបក្សីពណ៌ក្រហមឬសត្វត្រចៀកកាំចាត់ទុកថាជោគល្អប្រពៃណាស់។
៦)ការចូលទៅរកនរណាម្នាក់ក្នុងបន្ទប់នៅថ្ងៃបុណ្យចូលឆ្នាំចិនចាត់ទុកនាំជោគអាក្រក់ជាខ្លាំងដូចនេះមិនថាមានរោគជំងឺឈឺថ្កាត់ឬមិនសូវស្រួលខ្លួនយ៉ាងណាក៏គេចាំបាច់ត្រូវតែងខ្លួនចេញមកអង្គុយលេងទទួលភ្ញៀវនៅបន្ទប់ទទួលភ្ញៀវដោយមិនត្រូវឱ្យអ្នកដទៃចូលទៅដល់ក្នុងបន្ទប់ដេកដាច់ខាត។
៧)ហាមប្រើកាំបិត ឬកន្ត្រៃកាត់ខោអាវ កាត់សក់ឬកាត់វត្ថុអ្វីក្នុងអំឡុងចូលឆ្នាំចិនព្រោះគេចាត់ទុកថាទង្វើបែបនេះនាំកាត់ផ្តាច់ជោគលាភចេញពីខ្លួនដែលនាំឱ្យឆ្នាំនោះការរកស៊ីជួញដូរមិនសូវចម្រុងចម្រើនលូតលាស់ទៅមុខ៕




















No comments:
Post a Comment