
ទស្សន៍ទាយតាម ថ្ងៃខែ ឆ្នាំកំណើតរបស់អ្នក ចុចទីនេះ។
ខែ ៥ _ ៦ _ ៧ទំនាយឆ្នាំកំណើត
ឆ្នាំកុរ (ជ្រូក) ពង្សមនុស្សស្រី ត្រូវត្រង់កាលព្រះសុភមិត្រនាំនាងកែវគ្រឹះស្នាទៅព្រៃ ។
ឆ្នាំកុរ កាលអាយុបាន ១៩ឆ្នាំ ត្រូវឃ្លាតចាកទីលំនៅ នឹងមានបុត្រពីរនាក់ បុត្រទីពីរ មានបុណ្យ មានពួកក្រុមមិត្រភ័ត្តិច្រើន ព្រមទាំងមានទ្រព្យសម្បត្តិមាសប្រាក់ បរិបូរណ៌ដោយទាសាទាសីជាច្រើន។
កើតថ្ងៃព្រហស្បតិ៍ ព្រហស្បតិ៍ជាមាត់ មាត់នោះចរចាត្រឹមត្រូវ ស្គាល់គោលអ្នកប្រាជ្ញ ប៉ុន្តែគេ មិនសូវស្គាល់ ។ ព្រះសៅរ៍ជាចិត្ត ចិត្តនោះ ក្ដៅក្រហាយទោសោច្រើន តែឆាប់បាត់ មិនចេះចងគំនុំគុំគួនអា ឃាដព្យាបាទគេ ចិត្តប្រកបដោយបុណ្យ ។ ព្រះអង្គារជាអាសន៍ ច្រើនមានស្លាកស្នាមទីកំបាំង ។ ព្រះសុក្រ និងព្រះអាទិត្យ ជាដៃ ត្រូវធ្វើការនឿយហត់ណាស់ ។ ព្រះច័ន្ទ និងព្រះពុធ ជាជើង ជាអ្នកចូលចិត្តដើរច្រើន។
ឆ្នាំកុរ អ្នកមានកំណើតក្នុង៖
|
ជ្រូកមន្ត្រីចិញ្ចឹម ធាតុទឹកទន្លេ មានបុណ្យ និងបញ្ញាច្រើន ។
ខែ ៨ _៩ _ ១០
ជ្រូកគេចិញ្ចឹមក្នុងទ្រុង ធាតុទឹក មនុស្សអាស្រ័យ មានបុណ្យ និងមានសេចក្ដីទៀងត្រង់ ។
ខែ ១១ _ ១២_ ១
ជ្រូកអង្គែស៊ី ធាតុទឹកក្នុងព្រៃ ចិត្តបុណ្យ ចរចាពាក្យពេចន៍ខ្ជាប់ខ្ជួន ។
ខែ ២ _ ៣ _ ៤
ជ្រូកព្រៃពាំកែវ ធាតុទឹកស្ទឹង ចិត្តបុណ្យ ល្អណាស់ហោង ។
ឆ្នាំកុរ អ្នកមានកំណើតក្នុង៖
| |
ថ្ងៃអាទិត្យ
| ជ្រូកមន្ត្រីចិញ្ចឹម មានបុណ្យវាសនា ល្អណាស់ ។ |
ថ្ងៃច័ន្ទ
| ជ្រូកគេសំលាប់យកសាច់ស៊ី នឹងត្រូវទទួលសេចក្ដីទុក្ខព្រួយជានិច្ច ។ |
ថ្ងៃអង្គារ
| ជ្រូកសេដ្ឋីចិញ្ចឹម ឧត្តមប្រសើរ នឹងមានទ្រព្យសម្បត្តិច្រើន ។ |
ថ្ងៃពុធ
| ជ្រូកសាធារណៈ អភ័ព្វ មិនល្អឡើយ ។ |
ថ្ងៃព្រហស្បតិ
| ជ្រូកនៅលើភ្នំ ចូលចិត្តដើរលេងចច្រប់អារ៉ប់ ។ |
ថ្ងៃសុក្រ
| ជ្រូកស្អុយក្បាលផងបាក់ភ្លៅផងត្រូវទទួលសេចក្តីទុក្ខព្រួយជានិច្ច ។ |
ថ្ងៃសៅរ៍
| ជ្រូកមានបរិវារច្រើន នឹងបានជាធំ ល្អណាស់ហោង ។ |






















No comments:
Post a Comment