មូលហេតុដែលធ្វើឱ្យប្រជាជនចិនមិននិយមប្រកបអាជីពទាំង៨ខាងក្រោមនេះ ក៏ព្រោះពួកគេមាន ជំនឿថា អាជីពទាំងអស់នោះជារបររកស៊ីលើគំនរទុក្ខអ្នកដទៃ ប្រសិនបើគ្មានការចាំបាច់មិនគួរធ្វើ បើពុំដូច្នោះ ទេ ខ្សែជីវិតនឹងជួបសំណាងអាក្រក់ណាមួយមិនខាន ។
១-ស៊ិនសែហុងស៊ុយ៖ ប្រសិនបើគេដឹងថា កូនចៅទៅចាប់អាជីពនេះ សាច់ញាតិគេមិនសូវ ពេញចិត្តទេ ព្រោះជាអាជីពដែលប្រើអាថ័ន ។ ចិនសែ នឹងណែនាំឱ្យអ្នកដទៃកែសម្រួលអ្វីដែលមិនល្អ ហើយអូសទាញអ្វីដែលល្អមកដាក់ខ្លួន ដោយទង្វើនេះ ស្មើនឹងការប្រឆាំងច្បាប់ ឋានសួគ៌ ដែលកំណត់ទុកថា មនុស្សធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ។ ដូច្នេះអ្នកប្រកបអាជីពជាស៊ិនសែនឹងត្រូវឋានសួគ៌ដាក់ទោស ។
២-ចងការប្រាក់៖ ម្ចាស់បំណុលមុខឈាម ដើម្បីរីតឹយកការប្រាក់ទាំងគ្មានក្តីមេត្តា ក៏នឹងត្រូវឋានសួគ៌ដាក់ទោសដូចគ្នា ព្រោះភាពមានបានដែលទទួលបានមកពីក្តីលំបាករបស់អ្នកដែលកំពុងរងទុក្ខព្រួយ ទើបពួកគេទាំងនោះចាំបាច់មកចងការប្រាក់ទោះបីជាដឹងថា ការដែលត្រូវបង់លើសប្រាក់ដើមក៏ដោយចុះ។
៣-មេធាវី៖ នោះក៏ព្រោះមេធាវីដែលដំណើរក្តីឱ្យអ្នកបរិសុទ្ធពិបាកនឹងរកជាងរាវម្ជុលនៅក្នុងបាត សមុទ្រទៅទៀត ។ មេធាវីភាគច្រើន ជាពួកចិត្តជាទេវទត្ត មាត់ជាទេវតា ពួកគេអាចធ្វើពណ៌សទៅជាខ្មៅ ដោយ មិនខ្វល់ថា សម្តីពួកគេអាចធ្វើឱ្យមនុស្សជាប់គុកខ្នោះឃ្នាងច្រវ៉ាក់នោះឡើយ ទើបជនជាតិចិនមិនចង់ឱ្យកូនចៅ ចាប់យកអាជីពនេះ ព្រោះបើកាន់តែមានចិត្តគំនិតកាន់តែសាហាវទៅតាមនោះដែរ ។
៤-ទីប្រឹក្សា៖ សេដ្ឋីចិនកាលពីយុគ ប៉ាវចិន រៀនមិនបានបានខ្ពង់ខ្ពស់ តែពួកគេមានប្រាក់ជួល បណ្ឌិតរៀនខ្ពស់ៗមកធ្វើជាទីប្រឹក្សា ដែលជាការពិតពួកទីប្រឹក្សានេះទទួលបានប្រាក់ឈ្នួលក្នុងការប្រឹងគិតពី ល្បិចកលដើម្បីជួយរក្សាប្រយោជន៍ឱ្យចៅហ្វាយនាយឱ្យច្រើនបំផុតនោះឯង ។ ពួកទីប្រឹក្សាព្យាយាមសាងបាបកម្ម ២៤ម៉ោងលើ២៤ម៉ោង ទង្វើបែបនេះ បើមិនត្រូវឋានសួគ៌ដាក់ទោសទេពិតជារឿងចម្លែក ។
៥-អ្នកលក់មឈូស៖ ជាការពិតអាជីពនេះមិនបង្កទុក្ខព្រួយដល់នរណាម្នាក់នោះទេ តែប្រសិនបើចង់ ឱ្យអាជីពនេះ លក់ដាច់កាន់តែច្រើននោះ ទាល់តែភាវនាឱ្យមានមនុស្សស្លាប់ច្រើន ដូច្នេះអ្នកប្រកបអាជីពលក់ មឈូសជាមនុស្សចិត្តមិនស្មោះសរ មុខរបរបែបនេះឋានសួគ៌ក៏មិនបេតីជាមួយដែរ ។
៦-លក់ស្រានិងថ្នាំញៀន៖ ទោះបីចាប់ត្រីមកម្រិតបើកតៀមលក់ស្រាថ្នាំក៏មិនគួរធ្វើ ព្រោះជនជាតិ ចិនប្រកាន់ថា ជាវត្ថុដែលមានជាតិពុល អាចបំផ្លាញជីវិតអ្នកដទៃដែលអ្នកលក់ស្មើនឹងឃាតករ ។ លើសពីនេះ ទៅទៀត ស្រួលមិនស្រួលក្រោយពេលដាក់ធ្លាក់ភ្នែកហើយ អាចមើលឃើញ ប្រពន្ធជាបាវសាក់អាចទាត់ធាក់ កាន់តែវីវរថែមទៀត ។ ដូច្នេះអាជីពនេះចាត់ទុកថា ជាការងាររបស់មនុស្សបាប ។
៧-ជួញមនុស្ស៖ ជនជាតិបុរាណចិនប្រៀនប្រដៅថា ទោះបីដល់អត់បាយដាច់ពោះស្លាប់គួរចៀសឱ្យ ឆ្ងាយពីរបរអ្នកចាប់ក្មេងឃាំងទុកលក់ អ្នកប្រើល្បិចបោកបញ្ឆោតនាំស្រីទៅលក់ ៘ ព្រោះក្រៅពីខ្លួនត្រូវជាប់ គុកជាប់ច្រវ៉ាក់ ហើយកូនចៅ៧ជំនាន់នឹងរស់ពុំបានសុខ ត្រូវគេតាមចងអឃាត ឱ្យក្ររហាម រកស៊ីអ្វីក៏មិនរីក ចម្រើន ។
៨-បើកបនល្បែង៖ ការអូសទាញឱ្យមនុស្សមកក្លាយជាអ្នកញៀនល្បែង ស្មើនឹងការសម្លាប់មនុស្ស ទាំងរស់ ហើយនិងមានអាយុ កាន់តែខ្លី ទោះបីព្រហ្មលិខិត កំណត់ទុករួចក៏ដោយចុះ ៕



















No comments:
Post a Comment