រាសី ប្រចំាថ្ងៃពុធ ទី០៤ ខែមិថុនា ឆ្នំា២០១៤

រាសី ប្រចំាថ្ងៃពុធ ទី០៤ ខែមិថុនា ឆ្នំា២០១៤


ឆ្នាំ​ជូត​​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​គប្បី​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​ពិសេស​មិន​ត្រូវ​តបត​ជាមួយ​ក្រុម​មនុស្ស​ដែល​ថា​ស្តីបន្ទោស​យើង​ឡើយ​ពីព្រោះ​ថា​ងាយ​កើត​ជា​បញ្ហា​ពី​តូច​ទៅ​ធំ​ណាស់​។ រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធឬ​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​សូវ​យក​រឿង​ចាស់​មក​និយាយ​ច្រើន​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​រស់​នៅ​មិន​សុខ​ដុម​និង​នៅក្បែរ​គ្នា​មិនកើត​៕



ឆ្នាំឆ្លូវ​ ​​​​​រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​លោកអ្នក​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ឱ្យបាន​ល្អ​និង​ការប្រកប​ការងារ​ត្រូវ​ចេះ​មើល​គេឯង​ទើប​មិន​មាន​បញ្ហា​ចោទឡើង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិន​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គប្បី​ប្រយ័ត្នប្រយែង​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើត​រឿង​ប្រុស​ប្រកែក​ស្រី​ប្រកាន់​កើតរឿង​ធំ​អាប់ឱន​អស់​កិត្តិយស​៕ ​


​​​


ឆ្នាំខាល​រាសី​ល្អ​ជា​មធ្យម​។​នៅពេល​នេះ​អ្វីៗ​ឃើញថា​មាន​ភាពរលូន​ល្អ​ហើយ​ធ្វើ​អ្វី​ក៏​តែង​មាន​ការ​ចម្រើន​លូតលាស់​និង​ផ្តល់​ជា​ផ្លែផ្កា​ល្អៗ​មក​វិញ​​ជា​​និច្ច​។​ សម្រាប់​ថ្ងៃ​នេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​រឿង​រកាំចិត្ត​ច្រើន​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ជា​មួយ​ក្រុម​មនុស្ស​នៅ​ក្បែរ​ខ្លួន​ព្រោះ​មាន​ភាពផុយស្រួយ​កើត​រឿង​ប្រេះស្រាំ​ណាស់​។​ ការធ្វើដំណើរ​ចូរ​ប្រយ័ត្ន​ក្រុម​មនុសុ្ស​បង្ក​បញ្ហា​ណាមួយ​ឡើង​នាំ​ពិបាក​ដោះស្រាយ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​នាំគ្នា​ដើរ​ពាស​វាល​កាល​ប្រយ័ត្ន​ជួប​រឿង​ចៃដន្យ​អាក្រក់​ណាមួយ​កើតឡើង​៕​



ឆ្នាំថោះ ​​​​​​​​​​​រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ម្ល៉ោះហើយ​ធ្វើឱ្យ​ការ​ប្រកបការងារ​អ្វី​មាន​បញ្ហា​មិនល្អ​យាយី​និង​ពិសេស​តែង​​កើត​រឿង​រាវ​ប្រទាំង​ប្រទើស​ច្រើន​ទៀត​ផង​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទី​ឆ្ងាយ​ជិត​តែង​ទទួលជោគជ័យ​ដោយ​កើប​ផលចំណេញ​ត្រ​ឡប់​មក​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ផ្សះផ្សា​ជម្លោះ​វិវាទ​អ្វីមួយ​ដែល​កើតឡើង​តាំងពី​យូរ​មក​ហើយ​ជា​ឱកាស​ល្អ​ប្រពៃ​បំផុត​៕


​ឆ្នាំរោង​ ​រាសី​ល្អ​ជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​មានដំណើរ​ជីវិត​ភ្លឺ​ថ្លា​ហើយ​ទោះ​កាន់​កិច្ចការ​អ្វី​ក៏​មាន​ការ​ជឿនលឿន​ទៅ​មុខ​គ្រាន់បើ​ផងដែរ​។ សម្រាប់​​ការធ្វើ​ដំណើរ​ទីជិត​ឆ្ងាយ​បើទោះបីថា​មិន​មាន​អ្វី​បង្ក​ការអុកឡុក​យាយី​ក្តី​តែ​ក៏​មាន​ភាព​សុខដុម​គ្រាន់បើ​។​ ​សម្រាប់​សេចក្តីស្នេហា​កំ​លោះ​​ក្រមុំ​​មានកា​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ពាក់មុខយក្ស​ដាក់​គ្នា​ឬ​កើតការ​គុំគួន​ដោយ​ប្រការ​ណាមួយ​៕



ឆ្នាំម្សាញ់​រាសី​ល្អ​ជា​មធ្យម​។​នៅថ្ងៃនេះ​ការប្រកប​កិច្ច​ការងារ​អ្វី​ឃើញថា​មាន​ការ​ជឿនលឿន​ទៅមុខ​យឺត​ហើយ​ពិសេស​ងាយ​កើត​បញ្ហា​ជាមួយ​អ្នក​ដទៃ​ថែម​ទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នក​មាន​ការខិតខំ​ហើយ​រវៀសរវៃ​ក្នុង​មុខទំនិញ​ខ្លះ​ក៏​អាច​រក​ផល​ចំណូល​ចូល​ធូរ​គ្រាន់​ស្រួល​ចិត្ត​ផង​។ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម​ល្អ​តែ​យ៉ាងណា​ភាព​ប្រចែប្រច័ណ្ឌ​នៅតែ​លុកលុយ​នៅឡើយ​ទេ​៕​


​​


ឆ្នាំមមី ​​​​​​​​រាសី​ខ្ពស់ត្រដែត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​គ្រួសារ​រស់​។ ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុម​មនុស្ស​ជួយ​យកអាសា​និង​គាំពារ​ជានិច្ច​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ការស្រុះស្រួល​គ្នា​ល្អ​ហើយ​បើ​លោក​អ្នក​មិនទាន់​មាន​គូគាប់​ពេលនេះ​ជា​ពេលវេលា​ល្អ​ក្នុង​ការស្វែងរក​ផងដែរ​៕



ឆ្នាំ​មមែ​​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​រាល់​ឧបទ្រព​ចង្រៃ​និង​រាល់​ឧបសគ្គ​នានា​បាន​ត្រូវ​រលាយ​សាបសូន្យ​ដូចនេះ​ធ្វើឱ្យ​ការ​ប្រកបការងារ​មាន​ការ​​ចម្រើន​លូតលាស់​និង​មាន​ភាព​សុខដុម​គ្រាន់បើ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ចេញ​ធ្វើ​ជំនួញ​តាម​ផ្លូវទឹក​ផ្លូវអាកាស​ឬ​ផ្លូវ​គោក​ក្តី​ការរកផ​ល​ចំណូល​មាន​ចូល​មួយៗ​គ្រាន់​បន្សើម​បំពង់ក​អញ្ចឹង​ដែរ​។ ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​ដោយ​​មាន​​ការ​​ចូល​​និយាយ​ដល់​ចាស់ទុំ​តែង​ជោគជ័យ​ដូច​គាប់​បំណង​៕


​ ​


ឆ្នាំវក​​​ ​​រាសី​ល្អ​ជា​មធ្យម​។​នៅ​ថ្ងៃ​នេះ​បើ​ទោះបី​លោក​អ្នក​ធ្វើ​អ្វីៗ​ក៏​ដោយ​តែង​មិនសូវ​សម​ដូច​ប្រកប​ទេ​គួរ​មាន​ការអត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។​ចំពោះ​​បញ្ហា​ការងារ​មាន​រឿងរ៉ាវ​តប់ប្រម៉ល់​និង​បញ្ហា​រកាំចិត្ត​ច្រើន​បន្តិ​ច​ហើយ​ទាល់តែ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ពុំ​មាន​រឿង​រាវ​អាក្រក់ៗ​កើតឡើង​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ថ្ងៃនេះ​ដែរ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​ដោយសារ​ក្រុម​មនុស្ស​កេង​បន្លំ​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។ បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ដំណើរ​ទៅមុខ​យឺត​ហើយ​ងាយ​ថយក្រោយ​ណាស់​៕


​​ឆ្នាំរកា​​​ ​​​​​​​រាសី​ស្រុតចុះ​។​ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ​ម្ល៉ោះ​ហើយ​ទោះ​​និយាយស្តី​អ្វី​​គប្បី​មាន​ការប្រយ័ត្នប្រយែង​ព្រោះថា​ងាយ​ប៉ះ​ទង្គិច​​ជាមួយ​អ្នក​ដទៃ​ណាស់​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​អ្វីមួយ​នាំឱ្យ​កើត​ការក្តៅក្រហាយ​បង្ក​ជា​ជម្លោះ​​ជា​មួយ​​អ្នក​ដទៃ​ឡើង​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ា​យក្តី​ចូរ​ប្រយ័ត្ន​ក្រុម​មនុស្ស​ទី​៣​ចូល​មក​អុកឡុក​នាំ​កើត​ជម្លោះ​វិវាទ​​ឈានដល់​ការបែកបាក់​៕


ឆ្នាំច​ ​​រាសី​ខ្ពស់ត្រដែត​។​នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ចរចា​ឬ​និយាយ​បញ្ហា​អ្វី​មួយ​ជាមួយ​អ្នក​ដទៃ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយ​តប​​មក​វិញ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូច​ធំ​ឃើញថា​មិន​មាន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួល​បាន​​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ ​រីឯ​បញ្ហា​គូរ​ស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​ផែនការ​អ្វី​សម្រាប់​រៀបចំ​ជា​គ្រួសារ​ហើយ​ខ្នះខ្នែង​ធ្វើ​តែង​ជោគជ័យ​ដូច​បំណង​៕



ឆ្នាំកុរ ​​​​​​​រាសី​ល្អ​ជា​មធ្យម​។ ​ក្នុងថ្ងៃនេះ​ទោះ​ប្រកប​ការងារ​អ្វី​ក៏​ដោយ​លោក​អ្នក​មិន​ត្រូវ​ទុកចិត្ត​អ្នកដទៃ​ពេក​ឡើយ​ព្រោះថា​ក្រុម​មនុស្ស​ចាំ​កេង​ចំណេញ​​ផលប្រយោជន៍​ឬ​ក្បត់​បោកប្រាស់​នោះ​ក៏​ច្រើន​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការរីកលូតលាស់​ទៅ​មុខ​ជា​សន្សឹមៗ​​ដូចនេះ​លោក​អ្នក​​មិន​​អាច​ធ្វើ​អ្វី​ធំដុំ​ឬ​តក់ក្រហល់​ដោយ​ក្តី​លោភលន់​បានទេ​បើ​ពុំនោះ​នឹង​នាំ​ខាតបង់​ទៅវិញ​។​​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មានការ​ប្រកែ​ប្រកាន់​​ច្រើន​នាំ​កើតក្តី​ជម្លោះ​វិវាទ​ប៉ុណ្ណោះ​៕

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *