រាសី ប្រចំា​ថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០១៤

រាសី ប្រចំា​ថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០១៤


ឆ្នាំ​ជូត​ ​រាសី​ឡើង​ខ្ពស់​ត្រដែត​។  ការប្រកប​របរ​រក​ទទួលទាន​រំ​លេចចេញ​ជា​ផ្លែផ្កា​ស័ក្ដិសម​នឹង​ការ វិនិយោគ​កម្លាំងកាយ​ចិត្ត​។ បើ​ជា​អ្នក​ទន្ទឹងរង់ចាំ​ទទួលដំណឹង​នោះ​នឹង​សម្រេច​ដូច​ក្ដី​ប្រាថ្នា​ពុំ ខាន​ឡើយ​។ ការនិយាយស្តី​ច្រើន​ធ្វើឲ្យ​អ្នក​ដទៃ​គោរព​ជឿជាក់ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​។ ចំពោះ​បញ្ហា​ស្នេហា គូស្នេហ៍​ទាំងពីរ​នឹង​បំពេញ​តម្រូវ​ការឲ្យគ្នា​ទៅវិញទៅមក​បានយ៉ាង​ល្អ​។​



ឆ្នាំឆ្លូវ​ ​​រាសី​មធ្យម​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​ជា​បង្គួរ​។ សុខភាព​ផ្លូវកា​យក្តី ផ្លូវចិត្ត​ក្តី​មាន​អំណោយផល​ជា​ប្រក្រតី តែ​គួរ​ប្រយ័ត្ន​ចំពោះ​ការ​ពោល​ពាក្យសម្តី​ទៅកាន់​អ្នកផងព្រោះ​ ​អាច​មាន​គេ​និន្ទា​។ ដំណឹង​ដែល​ទទួលបាន​មាន​រឿង​ល្អ​លាយឡំ​មិនល្អ​។ ការធ្វើដំណើរ​មាន​សុវត្ថិភាព​គ្រប់​ទិស​ទី​។ បញ្ហា​ស្នេហា​មិនគួរ​បណ្តាលឲ្យ​មាន​ការ​ទាស់​ពាក្យសម្តី​គ្នា​ទេ​។​


​​​


ឆ្នាំខាល​ ​រាសី​ឡើង​ខ្ពស់​ត្រដែត​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ចំណេញ​យ៉ាង​គាប់​ចិត្ត​។ ការបំពេញ​កិច្ចការ​នឹង​ទទួលបាន​នូវ​លទ្ធផល​ល្អ​ព្រមទាំង​ការកោតសរសើរ​។ សុខភាព​រឹងមាំ​។ ទឹកចិត្ត​ពោរពេញ​ដោយ​ក្តី​សោមនស្ស​រីករាយ​។ គូស្នេហ៍​មាន​អធ្យាស្រ័យ​ចំពោះ​គ្នា​យ៉ាង​ប្រសើរ​។ ជាមួយគ្នានេះដែរ លោកអ្នក​នឹង​ទទួលបាន​អំណោយ​ពី​មនុស្ស​ជា​ទីស្រឡាញ់​ទៀតផង​។​



ឆ្នាំថោះ ​​​​​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។  ការប្រកប​របរ​រក​ទទួលទាន​នឹង​បាន​ផល​ចំណេញ​គាប់ប្រសើរ​។ លោក​អ្នក​មាន​ទឹកចិត្ត​អង់អាច​ក្លាហាន​ក្នុង​ការសម្រេច​កិច្ចការ​ផ្សេងៗ​​ប្រកបដោយ​ភាពឈ្លាសវៃ​។ ការធ្វើដំណើរ​ដើម្បី​បំពេញ​ការងារ​ផ្សេងៗ​តែង​មាន​ជោគ​ជានិច្ច​។ ការធ្វើដំណើរ​មាន​សុវត្ថិភាព​គ្រប់​ទិស​ទី​។ គូស្នេហ៍​មាន​ការយកចិត្តទុកដាក់​ចំពោះ​គ្នា​យ៉ាង​ពេញទំហឹង​។​


​ឆ្នាំរោង ​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ រាល់​ការ​ប្រកបការងារ​មាន​ជោគជ័យ​។ លោកអ្នក​បញ្ចេញវាចា​ដែល​មាន​ប្រយោជន៍​ចំពោះ​អ្នក​ដទៃ និង​ខ្លួនឯង​។ សុខភាព​ល្អ​អាច​បំពេញ​ការងារ​ផ្សេងៗ​បាន​តាម​សមត្ថភាព​របស់​ខ្លួន​។ ការធ្វើដំណើរ​ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច​។ ទឹកចិត្ត​សប្បាយ​រីករាយ​ពោល​គឺ​ សោមនស្ស​ចំពោះ​អំពើ​ជា​កុសល​។ គូស្នេហ៍​មានការ​ចុះសម្រុង​គ្នា​បាន​ល្អ​។​



ឆ្នាំម្សាញ់​ ​​រាសី​ឡើង​ខ្ពស់​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​តបស្នង​យ៉ាង​គាប់​ចិត្ត​។ ការនិយាយស្តី​ប្រកបដោយ​វិចារណញ្ញាណ ធ្វើឲ្យ​អ្ន​កផងស្ញប់ស្ញែង​។ សុខភាព​ល្អ​បរិបូរណ៍​។ លោក​អ្នក​មាន​សមត្ថភាព​ក្នុង​ការសម្រេច​កិច្ចការ​ផ្សេងៗ​បាន​ដោយ​ខ្លួនឯង​មាន​ឆន្ទៈ​មោះមុត ក្លា​ហាន ​និង​​ប្រកប​​ដោយ​ឧត្តមគតិ​។ គូស្នេហ៍​មានការ​អធ្យាស្រ័យ និង​សន្ដោស​មេត្តា​ចំពោះ​គ្នា​។​


​​


ឆ្នាំមមី ​​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ ទឹកចិត្ត​រមែង​សោមនស្ស​រីករាយ​ទៅ​នឹង​អំពើ​ជា​កុសល​ទាំងឡាយ​ដែល​លោកអ្នក​បានធ្វើ​។ បើ​ជា​អ្នក​ធ្វើ​ជំ​នួញ​​ជួញ​ប្រែ​នឹង​បានទទួល​ការទុកចិត្ត​ពី​សំណាក់​អតិថិជន​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​រមែង​ទទួលបាន​នូវ​ការ​រាក់ទាក់​ស្វាគមន៍ យ៉ាង​កក់​ក្តៅ​។ ដោយឡែក​ស្នេហា​អាច​មាន​ភាពសោះអង្គើយ​ព្រោះតែ​មមាញឹក​នឹង​ការងារ​។​​



ឆ្នាំ​មមី​ ​​​​រាសី​មធ្យម​។ កត្តា​ចម្បង​គួរ​យកចិត្តទុកដាក់​ទៅលើ​សុខភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។ បើ​ពុំនោះ​ទេ​នឹង​បណ្តាល​ឲ្យ​ហេតុការណ៍​មិន​ល្អ​កើត​ឡើង​ដល់​លោកអ្នក​ដូចជា ការ​ពោល​ពាក្យសម្តី​មិន​ពីរោះ​ពិសា​អសមត្ថភាព​បំពេញ​ការងារ​ឲ្យបាន​ល្អ​ធ្វើ​ឲ្យ​មុខរបរ​ត្រូវ​ខាតបង់ និង​ខ្វះ​ការជួយ​ជ្រោមជ្រែង​ពី​មនុស្ស​ជុំវិញ​។ សេចក្ដីស្នេហា​មាន​ដំណើរការ​ធម្មតា​គ្មាន​អ្វី​គួរឲ្យ​បារម្ភ​។​


​ ​


ឆ្នាំវក​​​ ​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ មុខរបរ​រក​ទទួល​ទាន​មាន​ផល​ចំណេញ​យ៉ាង​គាប់ចិត្ត​ធ្វើឲ្យ​ទឹកចិត្ត​របស់ លោកអ្នក​ឲ្យមាន​សន្ទុះ​ខ្លាំង​ឡើង​ក្នុង​ការបំពេញ​ការងារ​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មាន​សុវត្ថិភាព​ល្អ​។ ការនិយាយស្តី​ច្រើន​ពោល​ពាក្យ​ពិត​ទៅ​កាន់​អ្នកផង​គ្នា​។ បញ្ហា​ស្នេហា​គូ​ស្នេហ៍​ទាំងសងខាង​មាន​ភាព​ផ្អែមល្ហែម​ល្អូកល្អិន​ចំពោះ​គ្នា ធម្មតា​ទេ​។​


​​ឆ្នាំរកា​​​ ​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ ការប្រកប​របរ​រក​ទទួលទាន​គ្រប់យ៉ាង​ទទួលបាន​ផល​ចំណេញ​យ៉ាង​គាប់ចិត្ត។ សុខភាព​ផ្លូវកាយ​រឹងប៉ឹង​ល្អ មាន​​​អារម្មណ៍​ស្រស់ថ្លា​គួរ​ជាទី​មេត្រី​ពី​សំណាក់​អ្នក​ផងទាំងពួង​មាន​សមត្ថភាព​អាច​បង្កើត​គំនិត​ច្នៃប្រឌិត​ទៅរក​វឌ្ឍនភាព​នៃ អាជីវកម្ម​ផ្សេង​ៗ​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​គប្បី​ប្រយ័ត្ន​បន្តិច​។ គូស្នេហ៍​ស្វែង​យល់​ចិត្ត​គ្នា​បាន​យ៉ាង​ល្អ​ប្រពៃ​។​


ឆ្នាំច​ ​​​​​​​​​​​​​​​​​​រាសី​មធ្យម​។ លោក​អ្នក​មាន​សមត្ថភាព​បំពេញ​ការងារ​ដោយ​ស្មារតី​ប្រុងប្រយ័ត្ន​។ លទ្ធផល​ទទួល​បាន​គួរ​ជាទី​ពេញចិត្ត​។ ការ​ពោល​ពាក្យ​សម្តី​ធ្វើឲ្យ​អ្ន​កផងយកចិត្តទុកដាក់​ស្តាប់​។ សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​ល្អ​ព្រម​គ្នា​។ គួរ​ប្រុងប្រយ័ត្ន​ចំពោះ​ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​ និង​គួរ​យកចិត្តទុកដាក់​ចំពោះ​ចំណង​ស្នេហា​របស់​អ្នក​ឲ្យបាន​ច្រើន​។​



ឆ្នាំកុរ ​​​​រាសី​ល្អ​បង្គួរ​។ ការប្រកប​របរ​រក​ទទួលទាន​ចំណេញ​សមរម្យ​។ ការបំពេញ​ការងា​រទាំ​ង​មិន​ពេញចិត្ត​បណ្តាល​ឲ្យ​ការងារ​ដែល​សម្រេច​បាន​​ពុំ​​សូវ​​ជា​​ល្អ​​ប្រសើរ​​ប៉ុន្មាន​​ឡើយ​។ ការនិយាយស្តី​ជា​សា​ច់ការ​តែ​បែរជា​គេ​គិត​ថា​ជាការ​លេងសើច​ទៅវិញ​។ ទឹកចិត្ត​ប្រកបដោយ​ឧបេក្ខា​ពុំ​សូវ​មាន​គំនិត​អភិវឌ្ឍន៍​ប៉ុន្មាន​ឡើយ​។ គូស្នេហ៍​មាន​ភាពសោះអង្គើយ​ចំពោះ​អ្នក​។​

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *