ភ្លុក(Tusk)ឬចែកាច់ភាគច្រើនដុះលើពពួកថនិកសត្វ។ របស់ទាំងនេះបើកាលណាបានពីសត្វទាំងអស់នេះគេតែងយកមកធ្វើជាគ្រឿងលម្អរជាពិសេសប្រើជារបស់សក្តិសិទ្ធការពារខ្លួនផ្នែកផ្លូវងងឺត។មនុស្សបានឱ្យតម្លៃរបស់ទាំងនេះហើយត្រូវបានគេមានជំនឿតាំងតែពីបុរាណរហូតមកដល់ពេលបច្ចុប្បន្ន ។
តាមជំនឿហើយភ្លុកឬចែកាច់ជារបស់បរិសុទ្ធនិងនាំជោគសិរីមង្គល។ព្រោះតែមូលហេតុនេះទើបគេចូលចិត្តប្រើភ្លុកដំរីមកដាក់លើតុសម្រាប់គោរពបូជាដើម្បីបញ្ជាក់ពីអំណាចថាមពលនិងអាចពុះពារឧបសគ្គហើយមានជ័យជំនះលើសត្រូវទាំងពួង។
សម្រាប់កងទ័ពគេតែងពាក់ដើម្បីការពារគ្រាប់រំសេវនិងក្រៅពីនេះគេគិតថាអាចយកប្រៀបលើខ្មាំងសត្រូវទៀតផង៕



















No comments:
Post a Comment