ឆ្នាំរោង ពង្សសត្វនាគ ធាតុទឹក។ ខាងក្រោមនេះ ជាវិធីលើករាសីបែបជនជាតិចិន តាមទិសទាំង៨ ដើម្បីលើកនូវរាសីរបស់អស់លោកអ្នក ក្នុងឆ្នាំរោង។
-ទិសបូព៌ (កើត) "ធាតុឈើ"៖ ឆ្នាំនេះ តារាដែលចូលមកប្រចាំនៅទិសបូព៌ ក៏ជាធាតុឈើដែរ។ ត្រូវរកវត្ថុ ដែលមានរាង ៤ ជ្រុង ជាតំណាងធាតុឈើ មកដាក់តាំងកលម្អ នៅក្នុងគេហដ្ឋាន ផ្នែកជ្រុងខាងកើត។ ឯការព្យួររូបថតក្រុមគ្រួសារ ដែលស៊ុមធ្វើអំពីឈើ ឬស៊ុមមានពណ៌បៃតងខ្ចី ទិសនេះ ក៏អាចជួយជំរុញជោគជតានៃសេចក្តីស្នេហា។ លោកអ្នកក៏អាចប្រើប្រាស់ទិសនេះ ដើម្បីឲ្យជួយជំរុញនូវលាភសំណាង ផ្នែកលុយកាក់ ដោយប្រើធាតុភ្លើង ដូចជាផ្កាពណ៌ក្រហម ឬរូបភាពដែលមានពណ៌ក្រហមស្រស់ស្អាត មកបិទ ឬព្យួរនៅទិសនេះ។
-ទិសបស្ចិម (លិច) "ធាតុមាស"៖ ប្រចាំទិសបស្ចឹម ក្នុងឆ្នាំនេះ មានធាតុដី។ បើធាតុទាំងពីរនេះ រួមបញ្ចូលគ្នា គឺល្អណាស់។ ដូច្នេះ លោកអ្នកមិនត្រូវបណ្តោយឲ្យក្នុងបរិវេណផ្ទះ ផ្នែកទិសខាងលិច សុកមម៉ុកឡើយ។ ប៉ុន្តែ គួរបង្កើនជោគជតា នៃភាពមានបាន ដោយយករូបភាព ឬវត្ថុប្រើប្រាស់ ដែលមានពណ៌លឿង ពណ៌ស្ករ ឬពណ៌ត្នោត មកតុបតែងលម្អ ឬជារូបចម្លាក់ស្អាត ធ្វើអំពីថ្មកែវ ក៏បានដែរ ព្រោះសុទ្ធតែជាធាតុដី។
-ទិសឧត្តរ (ជើង) "ធាតុទឹក"៖ ក្នុងឆ្នាំនេះ ដោយសារតែធាតុរបស់តារាប្រចាំទិសនេះ ជាធាតុដី ដូច្នេះធាតុទាំងនេះ មិនត្រូវគ្នាទេ។ ត្រូវវត្ថុអ្វីដែលតំណាងឲ្យធាតុ សម្រាប់ភ្ជាប់ធាតុទាំងពីរនេះ មកដាក់តាំងលម្អក្នុងបរិវណផ្ទះ ផ្នែកនៃទិសខាងជើង ។អាចជ្រើសយកធាតុមាស ឬជាថូ ដែលមានពណ៌មាស ឬពណ៌ប្រាក់ ក៏បាន ដើម្បីឲ្យជួយទ្រទ្រង់នូវថាមពលនៃសេចក្តីសុខ។ ឯកញ្ចក់៨ទិស ក៏អាចជួយបញ្ចាំងផ្លាតនូវថាមពលមិនល្អ។ ឲ្យចេញឆ្ងាយទៅវិញបានដែរ។ ម្យ៉ាងទៀត អ្នកក៏គួរតាំងលម្អ ជារូបជ្រូក ដើម្បីជួយនាំមកនូវជោគល្អនៃភាពសម្បូរសប្បាយ ទោះជាពណ៌ប្រាក់ ពណ៌មាសក៏បាន។ ប្រសិនបើក្នុងផ្ទះរបស់អ្នក មានសមាជិកណាឈឺ ញឹកញាប់ ត្រូវការឃ្លោកលោហៈ មកដាក់តាំងនៅទិសខាងជើងនេះ។
-ទិសទក្សិណ ( ត្បូង ) "ធាតុភ្លើង"៖ តារាសម្រាប់ទិសនេះ ជាធាតុទឹក ដូច្នេះ ធាតុទាំងពីរនេះ ប្រឆាំងគ្នា។ ក្នុងឆ្នាំនេះ អ្នកត្រូវយកចិត្តទុកដាក់រៀបចំក្នុងគេហដ្ឋាននៅទិសខាងត្បូង ឲ្យបានល្អ ដើម្បីឲ្យជោគជតារាសី បានល្អប្រសើរ ដោយធាតុឈើ សម្រាប់ទិសនេះ។ គួរតែយកកម្រាលព្រំពណ៌បៃតង ទៅក្រាលនៅមាត់ទ្វារ ឬបន្ទប់ដែលស្ថិតនៅទិសខាងត្បូង នៃតួផ្ទះ។ ម្យ៉ាងទៀត អ្នកក៏អាចប្រើវិធីងាយៗ ដាំដើមឈើ ពណ៌បៃតង ដើម្បីបង្កើនជោគជតានៃភាពភ្លឹចិញ្ចាចចិញ្ចែង នៅក្នុងដំណើរជីវិត។
-ទិសឦសាន ( កើតឆៀងជើង ) "ធាតុដី"៖ តារាងប្រចាំឦសាន សម្រាប់ឆ្នាំថ្មីនេះ គឺជាធាតុភ្លើង។ ដូច្នេះ ធាតុដី និងធាតុភ្លើង រួមចូលគ្នា ពិតជាល្អណាស់។ ឯពណ៌ដែលត្រូវនឹងធាតុទាំងពីនេះ គឺពណ៌ក្រហម ពណ៌ទឹកក្រូច ពណ៌ស្វាយ ពណ៌ជម្ពូ ពណ៌លឿង និងពណ៌ត្នោត។ ចំពោះវត្ថុដែលគួរ នៅពេលនេះគឺ កម្រាលព្រំមុខផ្ទះ ដើម្បីឲ្យជួយស្រូបនូវថាមពល "ឈី" នៃជោគសំណាង នៅទិសនេះ។ ម្យ៉ាងទៀតគួរតែយកភូគោល មកដាក់តាំង នៅក្នុងផ្ទះ ត្រង់ផ្នែកនៃទិសនេះក៏បាន ដើម្បីឲ្យជួយជំរុញនូវជោគជតាក្នុងកិច្ចការងារ និងមុខរបរជួញដូរផ្សេងៗ ឲ្យកាន់តែរីកចម្រើន ព្រោះភូគោល ជាតំណាងឲ្យធាតុដី ហើយក៏មានន័យសម្រាប់ចក្ខុវិស័យដល់វែងឆ្ងាយផងដែរ។
-ទិសអាគ្នេយ៍ ( កើតឆៀងត្បូង ) "ធាតុឈើ"៖ បើក្នុងបរិវេណផ្ទះ ផ្នែកកនៃទិសនេះ មើលទៅសុកកម៉ុក វានឹងនាំឲ្យកើតរឿងរ៉ាវ ក្តៅក្រហាយផ្សេងៗ។ ដូច្នេះត្រូវធ្វើការទប់ស្កាត់ និងរុញច្រានទៅវិញនូវថាមពលមិនល្អ ដោយប្រើវត្ថុចម្លាក់ ជារូបពីរ៉ាមីត មានរាងបីជ្រុង ជាតំណាងឲ្យធាតុភ្លើង របស់តារាប្រចាំទិសអាគ្នេយ៍ ក្នុងឆ្នាំនេះ ដែលពីរ៉ាមីតនោះ គួរតែពណ៌ក្រហម ពណ៌ទឹកក្រូច ពណ៌ជម្ពូ ឬពណ៌ស្វាយ ក៏បាន។ ម្យ៉ាងទៀត លោកអ្នកក៏អាចប្រើគោមភ្លើងគ្រិស្តាល់ នៅត្រង់ទិសនេះក៏បានដើម្បីឲ្យវាជួយកម្ចាត់កម្ចាយថាមពល មិនល្អនាំមកវិញនូវជោគជតារាសីសេចក្តីស្នេហា និងលុយកាក់។
-ទិសពាយ័ព្យ (លិចឆៀងជើង) "ធាតុមាស"៖ ចំពោះអ្នកដែលទ្វារផ្ទះបែរទៅរកទិសនេះ អាចទទួលនូវផលប៉ះពាល់ ពីថាមពលមិនល្អ ច្រើនជាងគេ។ ប៉ុន្តែអាចកែខៃបាន ដោយប្រើវត្ថុសម្រាប់ដាក់តាំងលម្អ ដែលមានរាងមូល រាងពងក្រពើ និងជាតំណាងនូវធាតុមាស ដែលមានពណ៌ស ពណ៌ទង់ដែង ពណ៌មាស ពណ៌ប្រាក់ ដូចជានាឡិកាតាំងតុ ជាដើម គួរដាក់តាំងនៅទិសនេះ។ ឯវត្ថុប្រើសម្រាប់ហុងស៊ុយវិញ គឺកណ្តឹង ឬចង្ក្រង់ សម្រាប់កម្ចាត់នូវថាមពលមិនល្អ។
-ទិសនិរតី ( លិចឆៀងត្បូង ) "ធាតុដី"៖ ទិសនេះមានទំនាក់ទំនងទៅនឹងសេចក្តីស្នេហាផងដែរ។ ឆ្នាំនេះអាចមានបញ្ហាប៉ះពាក្យសម្តីនឹងគ្នា រវាងស្វាមីភិរយា ឬមានអ្នកទីបីចូលមកជ្រៀតជ្រែក បើពុំបានយកចិត្តទុកដាក់ចំពោះទិសនិរតីនេះ ឲ្យបានល្អទេនោះ។ ដូច្នេះលោកអ្នកគួរតែដាក់តាំង លម្អរូបសត្វហង្ស មួយគូ ធ្វើអំពីគ្រិស្តាល់ ដើម្បីអោយវាជួយការពារ ឃុំគ្រងសេចក្តីស្នេហារបស់លោកអ្នក។ បើមិនអីចឹងទេ អាចរកកង្ហារស្អាតៗ ដាក់តាំងជំនួសក៏បានព្រោះវាអាចបក់ផាត់នូវរឿងរ៉ាវឧបទ្រព្យ ឲ្យចេញឆ្ងាយពីជីវិតគូបាន។ ពិសេស គឺកញ្ចក់៨ទិស ដែលអាចជួយឃុំគ្រង ជីវិតគូរបស់ លោកអ្នកបាន៕




















No comments:
Post a Comment