ជំនឿ​បុរាណពីស្រ្តីនៅពេលមានគភ៌

   ការរៀប​អាពាហ៍ពិពាហ៍​ជា​រឿង​សំខាន់បំផុត​ប៉ុន្តែ​អ្វីដែល​សំខាន់​ជាងនេះទៅទៀត​គឺ​ក្រោយ​រៀប​អាពាហ៍ពិពាហ៍​នឹងមាន​ស​មា​ជិ​ក​ក្នុង​គ្រួសារ​បន្ថែម​ដែលមាន​កូនតូចៗ​ជា​ការជួយ​បន្ថែម​ភាព​ស្និទ្ធ​ដល់​ស្វាមីភរិយា​និង​ក្នុង​ផ្ទះសម្បែង​កាន់តែ​មានជីវិត​ស្រស់ស្រាយ​បន្ថែមទៀត​។​គេ​ថា​ផ្ទះ​ដែល​មិនមាន​កូនក្មេង​គឺ​ហាក់​សោះកក្រោះ​និង​មិនសូវ​ផ្តល់​សេចក្តីសុខ​ដូច​អ្នកដទៃ​ឡើយ​។​
  តាម​ជំនឿ​បុរាណ​ហើយ​ក្នុងពេល​មានគភ៌​របស់​ស្ត្រីការតុបតែង​ផ្ទះ​គេ​មានការ​ប្រយ័ត្នប្រយែង​។​ពិសេស​ការតុប
តែង​ផ្ទះការ​រំកិល​ផ្ទះ​ដើម្បី​ទទួល​កូនតូច​ថ្មី​នោះគេ​មានការ​ប្រការ​ហាមឃាត់​មួយចំនួន​ដែល​អាច​ខុស​ចំពោះ​ក្បួន​ហុងស៊ុយ​ដូចខាងក្រោម​៖
   តាម​ក្បួន​ហុងស៊ុយ​បុរាណ​ហើយ​បានកំណត់​ទុក​ថាបើ​សិន​ស្ត្រី​មានគភ៌​ក្នុងផ្ទះ​ត្រូវ​ចៀសវាង​ការ​លាប​ផ្ទះការ
ជួសជុល​ផ្ទះបាយ ការផ្លាស់​ចង្ក្រាន រួមទាំង​ការជួសជុល​ក្នុងផ្ទះសង់ផ្ទះឬ​ផ្លាស់​ផ្ទះ​ថ្មី​ជាដាច់ខាត​ព្រោះ​គេ​មាន​ជំនឿ​ដូចជា​៖
 ១)​ហេតុផល​ទី​១
   ចំពោះ​ផ្ទះ​ដែល​ទើប​សាងសង់​ហើយ​ថ្មីៗ​តែង​ពោរពេញ​ទៅដោយ​សំណើម អាកាសធាតុ​មិនសូវ​ស្រឡះ​ដែល​មិន​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព​របស់​ស្ត្រី​មានគភ៌​ឡើយ​។​
  ២)​ហេតុផល​ទី​២
 ការសាងសង់​ផ្ទះ ការជួសជុល​ផ្ទះ​ថ្មី ជាការ​បន្ថែម​ភា​រះ​ឱ្យដល់​ស្ត្រី​ដែលមាន​គភ៌​មានការ​ងារ​ធ្វើ​ធ្ងន់ធ្ងរ​ឡើង​ហើយ​បើ​រាងកាយ​ទន់ជ្រាយ​ផង​អាចធ្វើឱ្យ​ទារក​ក្នុង​គភ៌​រលូត​បាន​។​
៣)​ហេតុផល​ទី​៣
 មនុស្ស​សម័យបុរាណ​ជឿថា​បើសិន​ឱ្យ​ស្ត្រី​មានគភ៌​ជីកដី​សាងសង់​ផ្ទះ ជួសជុលផ្ទះ​នឹង​បាត់បង់​នូវ​អ្វី​ដែលជា​របស់​សក្តិ​សិទ្ធ​ចេញទៅ​អស់​ដូចជា​កូន​ដែល​នឹងត្រូវ​មានសំណាង​អ្វីមួយ​នឹង​ប្រែ​មកជា​អាក្រក់​ដូច​ការដែល​ស្ត្រី​បានធ្វើ​កំពុង​មានគភ៌​នេះ​វិញ​ដូច​

ជា​នឹង​ក្លាយ​កម្មករសំណង់​ឬ​ជា​កម្មករ​ជាដើម​។​ដោយសារតែ​ការជឿ​លើ​ហេតុផល​នេះហើយ​ទើប​គេ​មិនឱ្យ​ស្ត្រី​កាន់​កិច្ចការ​ទាំងនេះ​៕
ប្រភពពីៈ CEN

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *