រាសី ប្រចំាថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០១៤

រាសី ប្រចំាថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០១៤


ឆ្នាំជូត​ពង្សទេព្តា​ប្រុស ធាតុ​ទឹក​ ​បណ្តូល​រាសី​ធ្លាក់ចុះ​។​លោកអ្នក​គប្បី​ប្រយ័ត្ន​គ្រប់​វិនាទី​ទាំងអស់​ព្រោះ​ថា​ថ្ងៃនេះ​លោក​អ្នក​នឹង​ត្រូវ​ទទួល​រង​នូវ​ការ​ឈឺផ្សា​បណ្តាលមកពី​ការបំពេញ​ការងារ​គ្មាន​ការប្រុងប្រយ័ត្ន​។ ទឹកចិត្ត​ក្លាហាន​កម្លាំងកាយ​មាន​បរិបូរណ៍​តែ​ខ្វះ​នូវ​គំនិត​ច្នៃប្រឌិត​។​ការ​និយាយស្តី​ទៅតាម​ការនឹកឃើញ​ខ្វះ​ការពិចារណា​។​រីឯ​បញ្ហា​ស្នេហា​នឹង​មាន​ការ​អាក់អន់ចិត្ត​ចំពោះ​ដៃគូ​។​



​ឆ្នាំ​ឆ្លូវ ធាតុ​ដី ពង្សមនុស្ស​ប្រុស ​​បណ្តូល​រាសី​ល្អ​បង្គួរ​។ ការប្រកប​របរ​រក​ទទួលទាន​ចំណេញ​តិច​។​សុខភាព​ផ្លូវកាយ​ល្អប្រសើរ​។ ទឹកចិត្ត​មាន​​ក្ដី​សោមនស្ស​រីករាយ​។ ​ការនិយាយស្តី​ប្រកបដោយ​វិចារណញ្ញាណ​ការធ្វើដំណើរ​ជិត​ឆ្ងាយ​មាន​សុវត្ថិភាព​។ ចូលចិត្ត​រាប់អាន​មាន​អធ្យា​ស្រ័យ​ល្អ​។ ​លោកអ្នក​នឹង​ទទួលបាន​នូវ​ដំណឹង​ល្អ​គួរ​ជាទី​ពេញចិត្ត​។ ​បញ្ហា​ស្នេហា​មាន​ដំណើរការ​ទៅ​យ៉ាង​រលូន​។​



​ឆ្នាំ​ខាល ធាតុ​ឈើ ពង្សយក្ស​ស្រី​ ​​​បណ្តូល​រាសី​ស្រុតចុះ​ខ្លាំង​។​រាល់​ការសម្រេចចិត្ត​ផ្សេងៗ​គប្បី​សុំ​យោបល់​ពី​អ្នក​ដែល​មាន​បទពិសោធ​។​ការប៉ាន់ស្មាន​ស្ថានការណ៍​ច្រើន​តែ​ខុស​។​ផ្លូវចិត្ត​មាន​សភាព​តានតឹង​ខ្លាំង​។​ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​ត្រូវ​ប្រយ័ត្ន​។ ​ដំណឹង​ដែល​ទទួលបាន​មាន​រឿង​ល្អ​លាយឡំ​នឹង​រឿង​មិន​សូវ​ល្អ​។​បញ្ហា​ស្នេហា​ក៏​ត្រូវតែ​អត់ធ្មត់​ប្រយ័ត្ន​ឈានដល់​ការបែកបាក់​គ្នា​។​



​ឆ្នាំ​ថោះ ធាតុ​ឈើ ពង្សមនុស្ស​ស្រី​ ​​​​បណ្តូល​រាសី​ស្រុតចុះ​។​ការនិយាយស្តី​មាន​លើសលស់​ខ្វះខាត​ទៅកាន់​អ្នកផង​គ្នា​។ ​មុខរបរ​រក​ទទួល​ទាន​​អាច​បាន​ត្រឹមតែ​រួច​ដើម​។​ ទឹកចិត្ត​មាន​ភាព​មោះមុត​អង់អាច​ប៉ុន្តែ​គប្បី​កុំ​បណ្តែតបណ្តោយ​តាមចិត្ត​នឹកឃើញ​ឲ្យសោះ​ពុំនោះ​ទេ​ប្រាកដ​ជា​មាន​ផល​អាក្រក់​ចំពោះ​អ្នក​។ ​គូស្នេហ៍​ខ្វះ​ការ​យល់ចិត្ត​គ្នា​បណ្តាល​ឲ្យ​ទំនាស់​តូចតាច​ប្រែក្លាយ​ជា​ធំ​ដូច្នេះ​ត្រូវ​ប្រយ័ត្នប្រយែង​បន្តិច​។​


​​ឆ្នាំ​រោង ធាតុ​មាស ពង្សទេព្តា​ប្រុស​ ​បណ្តូល​រាសី​ស្រុតចុះ​ខ្លាំង​។ ​ការបំពេញ​កិច្ចការ​មិន​ស្វាហាប់​ធ្វើឲ្យ​អ្នក​ដទៃ​ខ្វះ​ទំនុកចិត្ត​ចំពោះ​រូបអ្នក​។​ការនិយាយស្តី​ច្រើន​ធ្វើឲ្យប៉ះពាល់​ដល់​អ្នកដទៃ​ដោយមិន​ដឹងខ្លួន​។ ​លោកអ្នក​ហាក់ដូចជា​មាន​ចិត្ត​សប្បាយរីករាយ​បែប​អាត្មានិយម​ធ្វើឲ្យ​អ្នក​ដទៃ​ក្តៅក្រហាយ​។​ ការប្រកប​របរ​រក​ទទួលទាន​អាច​រង​ការខាតបង់​។ ​ស្នេហា​អាច​មាន​ការទាស់ទែង​គ្នា​ខ្លះៗ​។​



​ឆ្នាំ​ម្សាញ់ ធាតុ​ភ្លើង ពង្សមនុស្ស​ប្រុស​ ​បណ្តូល​រាសី​មធ្យម​។ រាល់​ការប្រកប​របរ​រកទ​ទួល​ទាន​បាន​ផល​ជា​បង្គួរ​។​ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មិនសូវ​មាន​គេ​ទទួល​រាក់ទាក់​ប៉ុន្មាន​ទេ​។ ការនិយាយស្តី​អាចមាន​គេ​និន្ទា​ខ្លះៗ​ដោយ​មិន​ដឹង​ខ្លួន​។ ​បញ្ហា​ស្នេហា​មាន​សភាព​ជាធម្មតា​គ្មាន​អ្វី​គួរឲ្យ​បារម្ភ​ឡើយ​។ ​ទឹកចិត្ត​កើតមាន​នូវ​ក្តី​សៅហ្មង​មួយចំនួន​ទាំងនេះ​បណ្តាល​មក​ពី​សុខភាព​មិន​អំណោយផល​។​


​​


​​​ឆ្នាំ​មមី ធាតុ​ភ្លើង ពង្សទេព្តា​ស្រី​ ​​បណ្តូល​រាសី​ស្រុតចុះ​។ សុខភាព​ផ្លូវកាយ​ទ្រុឌទ្រោម​ព្រម​ជាមួយនឹង​សុខភាព​ផ្លូវចិត្ត​ក៏​មិនសូវ​ជា​ជ្រះ​ស្រឡះ​ដែរ​ធ្វើឲ្យ​ការងារ​សព្វសារពើ​ស្ថិតក្នុងស​ភា​ពទ្រឹង​។​ ការធ្វើដំណើរ​ជិត​ឆ្ងាយ​គួរតែ​ប្រុងប្រយ័ត្ន​តាម​ដែល​អាច​ធ្វើទៅបាន​។ ​ការ​និយាយ​ស្ដី​ស្ងៀមស្ងាត់​ជាជាង​ស្រដី​។​ការប្រកប​របរ​រក​ទទួលទាន​បាន​ត្រឹម​រួច​ដើម​។​ គូស្នេហ៍​បង្កើន​ការយកចិត្តទុកដាក់​ចំពោះ​គ្នា​។​



ឆ្នាំ​មមែ ធាតុ​មាស ពង្សទេព្តា​ស្រី​ ​បណ្តូល​រាសី​ស្រុតចុះ​។ ការធ្វើដំណើរ​ជិត​ឆ្ងាយ​គួរតែ​ផ្អាក​សិន​។​ ការនិយាយស្ដី​ច្រើនតែ​ពោល​ពាក្យ​តាម​ការ​នឹក​ឃើញ​។ សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត​មាន​បញ្ហា​ដំណាលគ្នា​។​ ការប្រកប​របរ​រក​ទទួលទាន​អាច​ខាតបង់​ដោយសារតែ​ជឿ​ទុកចិត្ត​អ្នក​ដទៃ​​ពេក​។​ ទំនាក់ទំនង​ស្នេហា​រង​ការឈ្នានីស​ពី​អ្នកដទៃ​ប៉ុន្តែ​លោកអ្នក​ហាក់​មាន​ជំហរ​រឹងមាំ​ជឿជាក់​ចំពោះ​គ្នា​។​
​ ​


​ឆ្នាំ​វក ធាតុ​ដែក ពង្សយក្ស​ប្រុស​ ​​​​បណ្តូល​រាសី​បង្គួរ​។​ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​ដើម្បី​បំពេញ​ការងារ​ក្តី​ដើម្បី​ពិភាក្សា​ពី​អាជីវកម្ម​ក្តី​តែង​បានផ​លម​ធ្យមការ​និយាយស្តី​ខ្វះ​ការពិចារណា​ច្រើន​មិន​ហុច​ផល​ល្អ​ប៉ុន្មាន​ទេ​។​ សុខភាព​មិន​មាន​ផលប៉ះពាល់​អ្វី​ឡើយ​។ ទឹកចិត្ត​សោម​នស្ស​​រីករាយ​ប៉ុន្តែ​លោកអ្នក​គួរ​យកចិត្តទុកដាក់​បន្តិច​ចំពោះ​បញ្ហា​ស្នេហា​ព្រោះ​អាច​មាន​ទំនាស់​ខ្លះៗ​ផ្ទុះឡើង​។​


​ឆ្នាំ​រកា ធាតុ​ដែក ពង្សយក្ស​ប្រុស​ ​​​​បណ្តូល​រាសី​ស្រុតចុះ​។​លោក​អ្នក​មាន​សមត្ថភាព​ក្នុង​ការបំពេញ​ការងារ​ផ្សេងៗ ​ប៉ុន្តែ​ពុំ​ទាន់​មាន​ឱកាស​ហុច​ឲ្យ​ទេ​។​ ទឹកចិត្ត​ប្រកបដោយ​ក្តីមេត្តា និង​ករុណា​ប៉ុន្តែ​ថ្ងៃនេះ​សំណាង​មិនល្អ​ជួប​តែ​មនុស្ស​អគតិ​។​ ការនិយាយស្តី​មិនសូវ​បាន​វោហារ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ឆ្លៀត​កេងចំណេញ​ពីលើ​។ ដោយឡែក​បញ្ហា​ស្នេហា​ពុំ​មាន​អ្វី​គួរឲ្យ​បារម្ភ​នោះទេ​។​


​ឆ្នាំច ធាតុ​ដី ពង្សយក្ស​ស្រី​ ​​បណ្តូល​រាសី​ធ្លាក់ចុះ​។​ការប្រកប​របរ​រក​ទទួលទាន​មិនមាន​ចំណូល​ដូច​ការរំពឹងទុក​។​ការនិយាយស្តី​ទៀងត្រង់​ពេក​ធ្វើឲ្យ​​មិន​សូវ​គាប់​ត្រចៀក​អ្នក​ស្ដាប់​ប៉ុន្មាន​ឡើយ​។ លោកអ្នក​ខិតខំ​បំពេញការងារ​យ៉ាង​យកចិត្តទុកដាក់​ឆន្ទៈ​មោះមុត និង​តស៊ូ​ព្យា​យាម ប៉ុន្តែ​ពុំ​ទាន់​មាន​លទ្ធផល​ហុច​ឲ្យ​។​គូស្នេហ៍​មាន​ទំនាក់ទំនង​ធម្មតា​គ្មាន​បញ្ហា​អ្វី​គួរឲ្យ​បារម្ភ​ឡើយ​។​


ឆ្នាំ​កុរ ធាតុ​ទឹក ពង្សមនុស្ស​ស្រី​ បណ្តូល​រាសី​ឡើង​ខ្ពស់ត្រដែត​។ សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ​។​ លោក​អ្នក​មាន​សមត្ថ​ភាព​​បំពេញ​កិច្ចការ​ក្នុង​ការងារ​ក៏​ដូចជា​មុខរបរ​របស់​លោក​អ្នក​បាន​យ៉ាង​ល្អ​ ប៉ុន្តែ​ត្រូវ​អ្នក​ដទៃ​ច្រណែនឈ្នានីស​ចាប់​ទោស​អូស​ដំណើរ​។​ គូ​ស្នេហ៍​គប្បី​យកចិត្តទុកដាក់​ចំពោះ​គ្នា​បន្តិច​កុំឲ្យ​រឿង​អាក្រក់​កើតឡើង​ចំ​ពោះ​អ្នក និង​ដៃគូ​ស្នេហា​ក្នុងថ្ងៃនេះ​។​

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *