ក្រោម​គ្រែ​ដេក គ្មាន​សណ្តាប់ធ្នាប់ ជីវិត​រកាំរកូស

គ្រែ​ដំណេក​មិនគួរ​ឱ្យមាន​របស់រប​រ​នៅ​ពីក្រោម​ច្រើន​ឡើយ ព្រោះ​មិន​ត្រឹមតែ​ធ្វើឱ្យ​រកាំរកូស​ក្នុង គ្រួសារ​ទេ វា​អាច​បង្ក​ឱ្យ​ប៉ះទង្គិច ដល់​កិច្ចការងារ ប្រចាំថ្ងៃ​ទៀតផង ។​

​    ​ផល​ប៉ះទង្គិច​នៃ​របស់របរ​សុកមម៉ុក​នៅក្រោម​គ្រែ​៖ អ្នកនឹង​រក​ភាព​ចម្រើន​លូតលាស់​ខាង​ផ្នែក ការងារ និង​ប្រាក់កាស​ពុំ​សូវ​បានឡើយ ប្រសិនបើ​ក្រោម​គ្រែ មាន​របស់​រាយប៉ាយ​ឥត​សណ្តាប់ធ្នាប់ ។ ក្រៅពីនេះ​ដំណើរ​ជីវិត​ដែល​ធ្លាប់​សុខដុម​ល្អ ប្រែ​មកជា​រកាំរកូស ។ ចំពោះ​ស្វាមីភរិយា តែងមាន​ការប៉ះទង្គិច ពាក្យសម្តី​គ្នា​ញឹកញាប់ ។​

​    ​តាម​ជំនឿ​ឱ្យដឹងទៀតថា ស្ត្រី​ដែល​កំពុង​មានគភ៌​អាច​បង្ក​ឱ្យ​រលូត​កូន​បាន​យ៉ាង​ងាយ ហើយ​សម្រាប់ អ្នក​ដេក​លើ​គ្រែ មានចិត្ត​ច្របូកច្របល់ មិនសូវមាន​សេចក្តីសុខ ក្នុង​ខ្លួន​ឡើយ ។​

​    ​វិធី​បំបាត់​ឧ​ប​ទ្រព្យ​ចង្រៃ ៖ ចូរ​នាំយក​របស់របរ​ដែល​ទុក​នៅក្រោម​គ្រែ​ចេញ្ញ ហើយ​យកទៅ​ទុក​កន្លែង​ផ្សេង ធ្វើការ​បោសសម្អាត​ឱ្យ​ស្អាត​ជានិច្ច ។ ប្រសិនបើ​ក្នុងករណី​ចាំបាច់ ត្រូវដាក់​របស់របរ នៅក្រោម​គ្រែ ត្រូវ​រក​ប្រអប់​មក​ដាក់​រៀបចំ​ឱ្យមាន របៀប​ហើយ​មិន​ត្រូវយក​របស់ បាក់បែក ដាក់​ទុក​ក្រោម​គ្រែ ជាដាច់ខាត ។​

​    ​ត្រូវ​ចងចាំ​ថា យក​ល្អ​នោះ គឺ​មិនគួរ​ទុកដាក់​អ្វី​នៅក្រោម​គ្រែ​ឡើយ ៕

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *