រាសី ប្រចំាថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នំា២០១៤

រាសី ប្រចំាថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នំា២០១៤


ឆ្នាំជូត​ពង្សទេព្តា​ប្រុស ធាតុ​ទឹក​ ​​រាសី​ល្អ​បង្គួរ​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​ចំណេញ​យ៉ាង​ស្តួច​ស្តើង តែ​លោក​អ្នក​ហាក់​សប្បាយចិត្ត​នឹង​ទង្វើ​របស់​ខ្លួន​។ ការនិយាយស្តី​ត្រូវបាន​ឆ្លងកាត់​ការពិចារណា​យ៉ាង​ល្អិតល្អន់​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​តែង​មាន​គេ​ចាំ​ទទួល​រាក់ទាក់​។ សុខភាព​ផ្លូវកាយ​ត្រូវ​បៀតបៀន​ដោយ​ជំងឺ​។ បញ្ហា​ស្នេហា​មិនមាន​អ្វី​ប្រែប្រួល​ឡើយ​។​



​ឆ្នាំ​ឆ្លូវ ធាតុ​ដី ពង្សមនុស្ស​ប្រុស ​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ លោក​អ្នក​មាន​សមត្ថភាព​អាច​សម្រេច​កិច្ចការ​ធំ​បាន មាន​សមត្ថភាព​ខាង​បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មីៗ​ជានិច្ច​ជាពិសេស​គឺ​មាន ភាព​ម្ចាស់ការ​លើ​ខ្លួនឯង​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​តែង​មាន​ការទទួល​រាក់ទាក់​។ មុខ​របរ​រក​ទទួល​ទាន​មាន​ដំណើរការ​បាន​ប្រសើរ​។ បញ្ហា​ស្នេហា​គូស្នេហ៍​មាន​អធ្យាស្រ័យ​ចំពោះ​គ្នា​ទៅវិញទៅមក​។​


​​​


​ឆ្នាំ​ខាល ធាតុ​ឈើ ពង្សយក្ស​ស្រី ​រាសី​មធ្យម​។ ការបំពេញ​កិច្ចការ​ផ្សេងៗ​ទទួលបាន​ផល​មិន​ជា​ល្អ​ប៉ុន្មាន​ឡើយ​។ ការនិយាយស្តី​មិន​ចុះ​សម្រុង​​​គ្នា​នឹង​អ្នក​ស្តាប់​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​បង្គួរ​។ ទឹកចិត្ត​ជា​ឧបេក្ខា​​សុខភាព​មិន​សូវ​ល្អ​។ ការទទួល​ដំណឹង​ច្រើនតែ​មិន​ពិត​​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​ប្រកបដោយ​សុវត្ថិភាព​។ ស្នេហា​មានការ​ចុះសម្រុង​នឹង​គ្នា​បានល្អ​។​



​ឆ្នាំ​ថោះ ធាតុ​ឈើ ពង្សមនុស្ស​ស្រី ​​រាសី​ស្រុតចុះ​។ ការប្រកប​របរ​រក​ទទួលទាន​ត្រូវ​ប្រើប្រាស់​កម្លាំង​កាយ​យ៉ាង​ច្រើន​។ ឯ​ទឹកចិត្ត​ក៏​មាន​សភាព​​ទ្រុឌទ្រោម​ធ្វើ​ឲ្យ​លទ្ធផល​បាន​ពី​ការងារ ហាក់ដូចជា​មិន​ស័ក្តិសម​ទៅនឹង​ការខិតខំ​ប្រឹងប្រែង​។ គូស្នេហ៍​មាន​ការយោគយល់​គ្នា​យ៉ាង​ល្អ​ប្រសើរ ពោល​គឺ​ចេះ​អធ្យាស្រ័យ​ចំពោះ​គ្នា​ទៅវិញទៅមក​។ ការនិយាយស្តី​ខ្វះ​ការពិចារណា​នាំឲ្យ​មាន​ផលវិបាក​ទៅ​ថ្ងៃក្រោយ​។​


​ឆ្នាំ​រោង ធាតុ​មាស ពង្សទេព្តា​ប្រុស ​រាសី​ឡើង​ខ្ពស់​ត្រដែត​។ លោក​អ្នក​មាន​សុខភាព​ផ្លូវកាយ​ល្អ​។ ទឹកចិត្ត​ពោរពេញ​ដោយ​ក្តី​សោមនស្ស​រីករាយ​។ ប៉ុន្តែ​ចំពោះ​ការបំពេញ​ការងារ​ផ្សេងៗ​ហាក់​ពុំ​សូវ​ស្វាហាប់​។ ការធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព​គ្រប់​ទិស​ទី​។ ការនិយាយស្តី​ពុំ​សូវ​មាន​ឥទ្ធិពល​លើ​អ្នក​ស្តាប់​ប៉ុន្មាន​ឡើយ​។  រីឯ​បញ្ហា​ស្នេហា​គូស្នេហ៍​មាន​ការយកចិត្តទុកដាក់​ចំពោះ​គ្នា​យ៉ាង​ប្រសើរ​។ ​



​ឆ្នាំ​ម្សាញ់ ធាតុ​ភ្លើង ពង្សមនុស្ស​ប្រុស រាសី​ឡើង​ខ្ពស់​ត្រដែត​។ រាល់​ការប្រកប​របរ​រកទ​ទួល​ទាន​ផ្សេងៗ​បាន​ផល​កាក់កប​ជាធម្មតា​។ ការ​ធ្វើ​ដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​ទទួលបាន​នូវ​សុវត្ថិភាព​។ ទឹកចិត្ត​សប្បាយរីករាយ​មិនមាន​ជំងឺ​មក​បៀតបៀន​រូប​កាយ និង​មាន​សមត្ថភាព​ដោះ​ស្រាយ​​បញ្ហា​ផ្សេងៗ​។ សេចក្តីស្នេហា​គឺ​មាន​ការយល់​ចិត្តថ្លើម​គ្នា​បានល្អ​។ រីឯ​ការធ្វើដំណើ​រតែង​មាន​ជោគជ័យ​ជាប់​ជានិច្ច​។​


​​


​ឆ្នាំ​មមី ធាតុ​ភ្លើង ពង្សទេព្តា​ស្រី ​​រាសី​ល្អ​បង្គួរ​។ លោកអ្នក​នឹង​ទទួលបាន​នូវ​មុខងារ​ថ្មី​សម្រាប់​បំពេញ​។ ការនិយាយស្តី​ខ្លះ​ក៏​យកជាការបាន តែ​ខ្លះ​ក៏​មិន​បាន​។ មុខរបរ​រក​ទទួល​ទាន​បាន​ផលចំណេញ​តិចតួច​ដោយសារ​មិន​យល់​ពី​តម្រូវការ​របស់​ អតិថិជន​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​គប្បី​ប្រយ័ត្ន​។ បញ្ហា​ស្នេហា​ត្រូវ​មាន​ការអត់ធ្មត់​ចំពោះ​ដៃគូ​ឲ្យបាន​ច្រើន​ប្រយ័ត្ន​មាន​ ការបែកបាក់​។​



ឆ្នាំ​មមែ ធាតុ​មាស ពង្សទេព្តា​ស្រី​រាសី​បង្គួរ​។ ការប្រកប​របរ​រក​ទទួលទាន​ហុច​ផលចំណេញ​សមរម្យ​ពោល​គឺ​មិន​តិច​តែ​ក៏​មិន​ ច្រើន​ដែរ​។ សុខ​ភាព​​ផ្លូវកាយ​មាំមួន​រហ័សរហួន​។ តែ​ទឹកចិត្ត​ហាក់​ពុំ​សប្បាយរីករាយ​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​អាច​មាន​ឧបសគ្គ​ខ្លះៗ ប៉ុន្តែ​ក៏​មាន​អ្នក​​ចាំ​ជួយ​យក​អាសា​ដែរ​។ គូស្នេហ៍​មាន​ការលះបង់​ខ្ពស់​ចំពោះ​គ្នា​ធ្វើឲ្យ​ចំណង​មេត្រី​កាន់តែ​រឹងមាំ ​លើស​គ្រា​កន្លង​។​


​ ​


ឆ្នាំ​វក ធាតុ​ដែក ពង្សយក្ស​ប្រុស ​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ សុខភាព​ផ្លូវកាយ​ល្អ និង​មាន​ភាពស្វាហាប់​ក្នុង​ការងារ​។ ដោយឡែក​ផ្លូវចិត្ត​ក៏​កាន់​តែ​​ប្រសើរ​ទៅទៀត​។ ហេតុ​នេះ​លោកអ្នក​អាច​មាន​សមត្ថភាព​បំពេញ​កិច្ចការ​ផ្សេងៗ ប្រកបដោយ​ការយកចិត្តទុកដាក់​។ ការធ្វើដំណើរ​ទៅ​កាន់​​ទីជិត​ឆ្ងាយ​មាន​សុវត្ថិភាព​។ បញ្ហា​ស្នេហា​ដៃគូ​គួរតែបង្កើត​អនុស្សាវរីយ៍​ថ្មី​ជាមួយ​គ្នា​បន្ថែមទៀត​ ដើម្បី​រឹតចំណង​ស្នេហ៍​។​


​​​ឆ្នាំ​រកា ធាតុ​ដែក ពង្សយក្ស​ប្រុស ​រាសី​មធ្យម​។ ទឹកចិត្ត​សប្បាយរីករាយ​។ កម្លាំងកាយ​បរិបូរណ៍​។ ការនិយាយស្តី​ច្រើន​ឡេះ​ឡោះ​មិន​អាច​យក​ជា​ការ​បាន​ឡើយ​។ ឯ​ការប្រកប​របរ​រ​ក​ទទួលទាន​វិញ​បាន​ផល​តិចតួច​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មាន​សុវត្ថិភាព​ធម្មតា​។ គូ​ស្នេហ៍​​អាច​មាន​ការ​រង្កៀស​ចិត្ត ឬ​ទាស់សម្ដី​គ្នា​តិចតួច ប៉ុន្តែ​មិន​មាន​បញ្ហា​អ្វី​ធំដុំ​គួរឲ្យ​បារម្ភ​ឡើយ​។​


​ឆ្នាំច ធាតុ​ដី ពង្សយក្ស​ស្រី​ ​រាសី​ឡើង​ខ្ពស់​ត្រដែត​។ លោក​អ្នក​មាន​សមត្ថភាព​អាច​សម្រេច​កិច្ចការ​ធំ​បាន និង​ពូកែ​បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មីៗ ជាពិសេស​គឺ​មាន​ភាពម្ចាស់កា​រលើ​ខ្លួនឯង​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​តែង​មាន​ការទទួល​រាក់ទាក់​។ មុខរបរ​រក​ទទួល​ទាន​មាន​ដំណើរការ​បាន​ប្រសើរ​គាប់ចិត្ត​។ បញ្ហា​ស្នេហា​គូស្នេហ៍​មាន​ទំនាក់ទំនង​ចុះសម្រុង​គ្នា និង​អធ្យាស្រ័យ​ល្អ​ចំពោះ​គ្នា​។​



​ឆ្នាំ​កុរ ធាតុ​ទឹក ពង្សមនុស្ស​ស្រី​រាសី​ឡើង​ខ្ពស់​ត្រដែត​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ចំណេញ​គាប់ចិត្ត​។ ការនិយាយស្តី​មាន​ហេតុផល​ត្រឹម​ត្រូវ​។ លោក​អ្នក​មាន​ចិត្ត​សោមនស្ស​រីករាយ​ចំពោះ​អំពើ​ជា​កុសល និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការគិត​រិះរក​ដំណោះស្រាយ​។ ជា​មួយ​គ្នានេះដែរ បញ្ហា​ស្នេហា​ដៃគូ​មានការ​ចុះសម្រុង​គ្នា​ល្អ​ណាស់​ធ្វើឲ្យ​ចំណង​ស្នេហ៍​ ស្អិតល្មួត​។​

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *