រាសី ប្រចំា​ថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០១៤

រាសី ប្រចំា​ថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០១៤


ឆ្នាំជូត​ពង្សទេព្តា​ប្រុស ធាតុ​ទឹក​ ​រាសី​ស្រុតចុះ ​នៅក្នុង​ថ្ងៃ​នេះ​លោកអ្នក​អាច​ទទួល​រង​ផល​លំបាក​ទាំង​ផ្លូវកាយ​និង​ ផ្លូវចិត្ត​ដោយ​ក្នុងនេះ​គប្បី​មាន​ការ​ប្រយ័ត្ន​ក្រុម​មនុស្ស​ទាំង​នៅ​ពី​ ចម្ងាយ​និង​នៅ​ក្បែរ​ខ្លួន​ផង​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ នៅថ្ងៃនេះ​វិញ​លោក​អ្នក​ត្រូវ​ចេះ​សន្សំ​ទ្រព្យ​ល្អិតល្អោច​ឡើងទៅ​កុំ​ខំ​ ប្រមូល​តែ​ទ្រព្យ​ធំ​ព្រោះ​ថ្ងៃ​នេះ​សម្បូរ​តែ​ទ្រព្យ​ល្អិតល្អោច​ប៉ុណ្ណោះ​ ។ ​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធឬ​គូស្នេហ៍​កំលោះ​​ក្រមុំ​មានដំណើរ​ថយ​ក្រោយ ​និង​ប្រឆាំង​គ្នា​ច្រើន​៕



​ឆ្នាំ​ឆ្លូវ ធាតុ​ដី ពង្សមនុស្ស​ប្រុស ​រាសី​ស្រុតចុះ​។​ ​នៅ​ថ្ងៃ​នេះ​ដោយសារ​ដំណើរ​ជីវិត​ល្អប្រសើរ​ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់ ​លោក​អ្នក​សម្រេច​ចិត្ត​រឿង​សំខាន់​ឬ​រឿង​រាវ​ធំ​ណាមួយ​ពី​ព្រោះថា​ផល​ល្អៗ​ តែង​ឆ្លើយ​តប​មក​វិញ​ផង​។ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅ​មុខ​និង​ផ្អែមល្ហែម​ប្រពៃ​។ ​


​​​


​ឆ្នាំ​ខាល ធាតុ​ឈើ ពង្សយក្ស​ស្រី រាសី​ល្អ​ជា​មធ្យម​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​គាប់​ប្រសើរ​គួរសម​ហើយ​បើ​ទោះបី​ធ្វើ​ អ្វី​ក៏​តែង​មាន​ការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅ​មុខ​ជា​និច្ច​។ ​ការរស់នៅ​ថ្ងៃ​នេះ​មិន​មាន​អ្វី​ប្រទាំង​ប្រទើស​គួរកត់សម្គាល់​ទេ​ហើយ​បើ​ មាន​ការ​ប្រយ័ត្ន​ប្រយែង​​នោះ​​ដំណើរ​ជីវិត​មាន​ភាពរលូន​ល្អ​ដូច​សព្វមួយដង​ ។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​ចង់​សាកល្បង​ជួញ​ឆ្ងាយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មក​វិញ​ជា​និច្ច​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅ​មុខ​និង​មាន​ភាព​ ស្រស់ស្រាយ​៕



​ឆ្នាំ​ថោះ ធាតុ​ឈើ ពង្សមនុស្ស​ស្រី ​រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិន​គាប់​ប្រសើរ​ប៉ុន្មាន​ទេ​ពីព្រោះ ​ថា​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​ប៉ះទង្គិច​នឹង​មាន​រឿង​រាវ​យាយី​ផងដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​ថ្ងៃនេះ​យីអ៊ុន​កំពុង​ដាក់​ ស្រាប់​ម្ល៉ោះហើយ​ធ្វើឱ្យ​មាន​ក្រុម​មនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ចៀស​ផុត​ជម្លោះ​វិវាទ​ ទាំងពួង​ទៅ​រួច​។ សម្ព័ន្ធ​ស្នេហា​​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការគិត​ផ្លូវ​ អាក្រក់​ចំពោះ​គ្នាច្រើន​​ធ្វើឱ្យ​រកាំរកូស​ឥត​សូវ​ស្បើយ​នោះឡើយ​៕


​ឆ្នាំ​រោង ធាតុ​មាស ពង្សទេព្តា​ប្រុស ​រាសី​​ល្អ​ជា​មធ្យម​។​​ នៅថ្ងៃនេះ​កិច្ចការងារ​ធ្ងន់​ស្រាល​បើ​លោក​អ្នក​ខិតខំ​ពុះពារ​ដោះស្រាយ​តែង​ សម្រេច​ជោគជ័យ​មកវិញ​ផងដែរ​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការ​ប្រជែង​គ្នា​ច្រើន​និង​ ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នក​មាន​​មុខរបរ​ដូច​គ្នា​ផង​គប្បី​មាន​ ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។ ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅ​មុខ​និង​ ផ្អែមល្ហែម​ប្រពៃ​៕



​ឆ្នាំ​ម្សាញ់ ធាតុ​ភ្លើង ពង្សមនុស្ស​ប្រុស ​រាសី​ល្អ​ជា​មធ្យម​។​ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ល្អប្រសើរ​ដូចនេះ​អាច​សម្រេច​ចិត្ត​ រឿង​សំ​ខាន់​​បាន​ពីព្រោះ​ថា​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ បញ្ហា​​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​រឿង​ការយល់ ​ខុស​និង​ភាព​ប្រចែប្រច័ណ្ឌ​ចូលលុកលុយ​ច្រើន​ដូចនេះ​ត្រូវ​កាត់​បន្ថយ​ ការបង្ក​ជម្លោះ​វិវាទ​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​។


​​


​ឆ្នាំ​មមី ធាតុ​ភ្លើង ពង្សទេព្តា​ស្រី ​រាសី​ខ្ពស់ត្រដែត​។ ​នៅ​ខែ​ថ្មី​នេះ​លោកអ្នក​តោង​តែ​សម្រុក​ការងារ​ឱ្យបាន​ពេញទី​ពីព្រោះថា​ផល​ ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។​ក្រៅពី​នេះ​បញ្ហា​ប្រាក់កាស​ក៏​តែង​មាន​ លក្ខណៈ​ល្អ​ប្រសើរ​ដែរ​ពីព្រោះ​ថា​អាច​ទទួល​ផ្លែផ្កា​ដូច​ជាទី​ពេញចិត្ត​ ទៀតផង​។ សម្រាប់​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​លោក​អ្នក​ជួបប្រទះ​នូវ ​រឿងរ៉ាវ​ប្រទាំង​ប្រទើស​ច្រើន​ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​មាន​ ភាព​សុខដុម​ទៅរួច​។​ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ ប្រចែប្រច័ណ្ឌ​ច្រើន​រៀងៗ​ខ្លួន​៕



ឆ្នាំ​មមែ ធាតុ​មាស ពង្សទេព្តា​ស្រី ​រាសី​ខ្ពស់ត្រដែត​។ ​រាសី​ស្រុតចុះ​។ ​នៅ​ថ្ងៃ​នេះ​បើ​ទោះបី​ធ្វើ​អ្វី​ក៏​ដោយ​លោក​អ្នក​តោង​តែង​ប្រយ័ត្នប្រយែង​ ពី​ព្រោះថា​ងាយ​កើត​បញ្ហា​មិនល្អ​យាយី​ណាស់ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​លោក​អ្នក​ចេញ​ធ្វើ​ជំនួញ​ ទីជិត​ឆ្ងាយ​មិន​ទាស់​ខុស​​អ្វី​ទេ​ព្រោះថា​ផ្លែផ្កា​ដែល​ទទួលបាន​ក៏​មាន​ ការរីកលូតលាស់​ជា​សន្សឹមៗ​គ្រាន់​បំពេញ​បំពង់​ជានិច្ច។​ ​រីឯ​បញ្ហា​​សេចក្តី​ស្នេហា​កំលោះ​ក្រមុំ​កុំ​ដើរហើរ​ពាស​វាល​កាល​ឬ​ ប្រព្រឹត្តិ​ស្នេហា​ភ្លើតភ្លើន​ប្រយ័ត្ន​ជួប​រឿង​ស៊យ​កើត​រឿង​ធំ​គ្មាន​នរណា ​ជួយ​ស្រោចស្រង់​រួច​។


​ ​


ឆ្នាំ​វក ធាតុ​ដែក ពង្សយក្ស​ប្រុស ​រាសី​ល្អ​ជា​មធ្យម​។ ​ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មិន​ទទួល​រង​ការលំបាក​ដែរ​ហើយ​បញ្ហា​ លទ្ធ​ផល​ទៀត​សោត​ក៏​តែង​ហុច​មកវិញ​គ្រាន់​គាប់ប្រសើរ​ផង​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បើកហាង​ថ្មី​ឬ​ ផ្លាស់​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រ​ពៃ​​មួយ​ដែរ​ព្រោះ​អាច​មាន​ការ​ ជឿនលឿន​គ្រាន់​គួរសម​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​សេច​ក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​គួរ​ ជាទី​កក់ក្តៅ​៕


​​​ឆ្នាំ​រកា ធាតុ​ដែក ពង្សយក្ស​ប្រុស ​រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​សម្រេចចិត្ត​អ្វីមួយ​ក៏​តែង​ជួប​រឿង​រាវ​ប្រទាំង​ ប្រទើស​និង​បញ្ហា​មិនល្អ​ចូល​មក​លុកលុយ​យាយី​ច្រើន​ផង​។ ​ក្រៅពី​នេះ​បើ​មានការ​ប្រកបការងារ​អ្វី​ក៏​តែង​មិន​សម្រេច​ដល់​គោលដៅ​ ប៉ុន្មាន​នោះឡើយ​។ ​បើ​ជា​អ្នក​ប្រកប​​របរ​​រកស៊ី​ជួញដូរ​ក្នុង​ថ្ងៃនេះ​ដែរ​ពុំ​សូវ​កាក់កប​ទេ ​គឺ​លាភ​ហេង​ច្រើន​បោល​ហួស​ឬ​ហោះ​រំលង​ចាប់​ពុំ​សូវ​ជាប់​ឡើយ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ការរីកលូតលាស់​ទៅមុខ​យឺត​ហើយ​ក៏​ងាយ​ថយ​ ក្រោយ​វិញ​ណាស់​៕


​ឆ្នាំច ធាតុ​ដី ពង្សយក្ស​ស្រី​ ​រាសី​ខ្ពស់ត្រដែត​។ ​​នៅ​ថ្ងៃ​នេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ប្រកប​ការងារ​ប៉ុន្មាន​ទេ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​ដែរ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង ​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជា​ទី​កក់ក្តៅ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​ ក្រុម​មនុស្ស​បាបមិត្ត​បង្ក​ជម្លោះ​ណាមួយ​កើតឡើង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​តិចតួច​តែ​ការ​ថយក្រោយ ​នោះ​មាន​ច្រើនជាង​៕



​ឆ្នាំ​កុរ ធាតុ​ទឹក ពង្សមនុស្ស​ស្រី ​រាសី​ល្អ​ជា​មធ្យម​។ ថ្ងៃនេះ​ជោគ​ល្អ​និង​ជោគ​អាក្រក់​នៅ​លាយឡំ​គ្នា​ម្ល៉ោះហើយ​ចូរ​ប្រយ័ត្ន​ ធ្វើ​អ្វី​មួយ​បាន​ជា​ផ្លែ​ផ្កា​​ហើយ​បែរ​ជា​អសា​របង់​ទៅវិញ​។ ​អ្នក​ប្រកប​ការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​កុំ​សូវ​ចាប់កំហុស​ អ្នកដទៃ​ពេក​ប្រយ័ត្ន​ត្រូវ​គេ​វាយបក​វិញ​នាំ​ក្តីលំបាក​ដល់​អាត្មា​ខ្លួន​។ សម្ព័ន​ស្នេហា​ប្រុស​ស្រី​មាន​ដំណើរ​ថយ​ក្រោយ​និង​ជម្លោះ​វិវាទ​ឥត​សូវ​ ស្រួល​ចិត្ត​ឡើយ​៕

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *