​ប្រទាល​នាំ​លាភ​សំណាង​ជួយ​លើក​រាសី


ការលូតលាស់​ល្អ​របស់​វា​អាច​ជួយ​កាត់បន្ថយ​ស្ត្រេ​ស ការ​ធុញថប់ ភាពច្របូកច្របល់​និង​គ្រោះថ្នាក់​ចង្រៃ​ទាំងឡាយ ។ បើ​រុក្ខជាតិ​នោះ​វា​ចេញ​ផ្កា​ហើយ​ផ្តល់​ជា​ផ្លែ​ទៀត​នោះ វា​ធ្វើឱ្យ​ហុងស៊ុយ​នៅក្នុង​គេហដ្ឋាន គឺ​កាន់តែ​ល្អ ។ រុក្ខជាតិ សម្រាប់​ដាំ​ក្នុង​គេហដ្ឋាន​ដែល​គេ​និយម​និង​មាន​ជំនឿ​នោះ​មានដូចជា :

​    ​ប្រទាល​គជ់​ គឺជា​ប្រភេទ​ប្រទាល​ដែល​គេ​តែងតែ​ហៅថា ដើម​លុយ ។ វា​គឺ ជា​រុក្ខជាតិ​ដែល​នៅក្នុង​ប្រទេស​ចិន គេ​តែងតែ​ដាំ​លម្អ​នៅ​មុខទ្វារ​នៃ​ភោជនីយដ្ឋាន ឬក៏​ហាង​លក់​អីវ៉ាន់ ព្រោះ​វា​មាន​ឥទ្ធិពល​ទាក់ទាញ​មនុស្ស​ឱ្យ​ចូលមក​ក្នុង​ហាង​និង ជួយ​ការពារ​រឿង​អាក្រក់​បាន​ទៀតផង ។​
​    ​ប្រទាល​បាទី​ព្រះ គឺជា​ប្រភេទ​ប្រទាល​ម្យ៉ាង​ដែល​គេ​មាន​ជំនឿ​ថា មាន​ថាមពល​កំចាត់​ភាព​អពមង្គល​ដោយ​ស្លឹក​របស់ វា​នីមួយៗ​មាន​រាង​ស្រួច​៥​មុំ ដែល​វា​តំណាងឱ្យ​ទឹក ភ្លើង ដី ឈើ និង​លោហៈ ។ បើសិនជា​វា​ដុះ​លូតលាស់​មក​ល្អ​ហើយ​មាន​ស្លឹក ពណ៌​បៃតង​ស្តើង​ច្រើន គឺ​អាច​បញ្ជាក់​ថា ហុងស៊ុយ​ល្អ ។ ចំណែក​ស្លឹក​ដែល​មាន​ពណ៌​បៃតងចាស់​សមាជិក​ចាស់ទុំ​នៅក្នុង គ្រួសារ​មាន​សេចក្តីសុខសាន្ត​ធម្មតា ។​

   ​ដើម​ចេក​តឿ គឺជា​ប្រភេទ​រុក្ខជាតិ​ដែល​គេ​ដាំ​នៅក្នុង​គេហដ្ឋាន ព្រោះតែ​គេ​មាន​ជំនឿ​ថា​ជា​រុក្ខជាតិ​ម្យ៉ាង​ដែលនាំឱ្យ​រាសី​នៅ ក្នុងផ្ទះ​កាន់តែ​ល្អ​ឡើង ។​
​    ​ប្រទាល​មកុដ​ប្រាក់ គឺជា​ប្រទាល​មួយ​ប្រភេទ​ដែល​មាន​ដើម​និង​ស្លឹក​ក្រាស់ ហើយ​នៅ​ចុង​ស្លឹក​រួញ​អង្កាញ់​ដូច​ទឹករលក ។ ជាទូទៅ​គេ​អាច​ដាំ​វា​នៅ​ក្នុង ឬ​ខាង​ក្រៅ​ផ្ទះ​ក៏​បាន​ដែរ ។ តាម​ជំនឿ​របស់​ប្រទេស​ចិន​ប្រទាល​មកុដ​នេះ គឺ​មាន​ថាមពល​នាំ​លាភ​និង សំណាង​ល្អ​ចូល​គេហដ្ឋាន​ព្រមទាំង​សមាជិក​នៅក្នុង​ក្រុម​គ្រួសារ​ទាំងមូល ។​
​    ​វល្លិ​មាស គឺជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​គេ​មានជំនឿថា ជា​វល្លិ​មាន​ឫទ្ធិ​នាំ មក​នូវ​ភាពសុខសាន្ត លាភ​សំណាង លុយកាក់ និង​បណ្តេញ​នូវ​ភាព​ចង្រៃ ។ ហេតុដូច្នេះ​ហើយ​ទើប​គេ​តែងតែ​យក​រុក្ខជាតិ​មួយ​នេះ​ទៅ​ដាំ​នៅក្នុង​ គេហដ្ឋាន​របស់​គេ​។​ 

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *