រាសី ប្រចំាថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នំា២០១៤

រាសី ប្រចំាថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នំា២០១៤


ឆ្នាំជូត​ពង្សទេព្តា​ប្រុស ធាតុ​ទឹក​ ​រាសី​ឡើង​ខ្ពស់​ត្រដែត​។  រាល់​ការបំពេញ​កិច្ចការ​សម្រេច​ដូច​ក្ដី​ប្រាថ្នា​ជាក់​ជា​ពុំខាន​ឡើយ​។ រីឯ​ការធ្វើដំណើរ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​។ លោក​អ្នក​មាន​សតិសម្បជញ្ញៈ​។ ទឹកចិត្ត​ពោរពេញ​ទៅ​ដោយ​ក្តី​សោមនស្ស​រីករាយ​ក្នុង​ផ្លូវ​ត្រឹមត្រូវ​ប្រពៃ​។ រីឯ​បញ្ហា​​ស្នេហា​ គូស្នេហ៍​របស់​អ្នក​នឹង​មាន​ការទុកចិត្ត​ចំពោះ​អ្នក​កាន់តែខ្លាំង​ធ្វើឲ្យ​ចំណង​ស្នេហ៍​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​។​



​ឆ្នាំ​ឆ្លូវ ធាតុ​ដី ពង្សមនុស្ស​ប្រុស​​រាសី​មធ្យម​។ ការ​ពោល​ពាក្យសម្តី​ធ្វើឲ្យ​អ្ន​កផងយកចិត្តទុកដាក់​ស្តាប់​។ សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត​មាន​អំ​ណោយ​ផល​ល្អ​មាន​សមត្ថភាព​បំពេញការងារ​ប្រកបដោយ​ស្មារតី​ខ្ពស់​ធ្វើឲ្យ​ការបំពេញ​ការងារ​ទទួលបានផ​ល​គួរ​ជាទី​ពេញចិត្ត​។ ប៉ុន្តែ​គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ និង​គួរ​យកចិត្តទុកដាក់​ចំពោះ​ចំណង​ស្នេហា​របស់​អ្នក​។​



​ឆ្នាំ​ខាល ធាតុ​ឈើ ពង្សយក្ស​ស្រី​ ​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​យ៉ាង​គាប់​ចិត្ត​។ ការនិយាយស្តី​ត្រូវបាន​អ្នក​ផង​​យកចិត្តទុកដាក់​ស្តាប់ គោរព និង​កោតសរសើរ​យ៉ាង​អស់ពី​ចិត្ត​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​នឹង​បាន​ដូច​ចិត្ត​ដែល​ប៉ង​។ ទឹកចិត្ត​ប្រកប​ដោយ​ក្តី​សោមនស្ស​រីករាយ​។ បញ្ហា​ស្នេហា គូស្នេហ៍​របស់​អ្នកនឹង​ខិតខំ​តម្រូវ​ចិត្ត​របស់​អ្នក​បាន​យ៉ាង​ប្រពៃ​។​



​ឆ្នាំ​ថោះ ធាតុ​ឈើ ពង្សមនុស្ស​ស្រី​ ​​​រាសី​ស្រុតចុះ​។ រាល់​ការបំពេញ​ការងារ​ផ្សេងៗ​ពោរពេញ​ដោយ​ឧបសគ្គ សុខភាព​មាន​បញ្ហា​ខ្លះៗ​ដែល​មក​ពី​បរិយាកាស​។ ការនិយាយស្តី​តែងមាន​គេ​និន្ទា​ធ្វើឲ្យ​អ្នក​មានការ​អាក់អន់​ស្រ​ពន់​ចិត្ត​ជា​ខ្លាំង​។ រីឯ​បញ្ហា​ស្នេហា​គូស្នេហ៍​ខ្វះ​ការ​យល់ចិត្ត​គ្នា​ជា​ហេតុ​បណ្តាលឲ្យ​មាន​ការបែក​បាក់​ឬ ទំនាស់​ផ្សេងៗ​ជាដើម​។ ការធ្វើដំណើរ​ជិត​ឆ្ងាយ​មាន​សុវត្ថិភាព​ធម្មតា​។​


​​ឆ្នាំ​រោង ធាតុ​មាស ពង្សទេព្តា​ប្រុស​ ​​​រាសី​មធ្យម​។ កត្តា​ចម្បង​គួរ​យកចិត្តទុកដាក់​ទៅលើ​សុខភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត បើ​ពុំនោះ​ទេ​នឹង​បណ្តាល​​ឲ្យ​ហេតុការណ៍​មិន​ល្អ​កើត​ឡើង​ដូចជា ការ​ពោល​ពាក្យសម្តី​មិន​ពីរោះ​ពិសា មិន​មាន​ការជួយ​ជ្រោមជ្រែង​ពី​មនុស្ស​ជុំវិញ​ខ្វះ​សមត្ថ​ភាព​​បំពេញ​ការងារ​ឲ្យបាន​ល្អ ធ្វើ​ឲ្យ​មុខរបរ​ត្រូវ​ខាតបង់​។ ដោយឡែក​គូស្នេហ៍​មានការ​យល់ចិត្ត​គ្នា​ជាធម្មតា​។​



​ឆ្នាំ​ម្សាញ់ ធាតុ​ភ្លើង ពង្សមនុស្ស​ប្រុស​ ​រាសី​មធ្យម​។ សុខភាព​ផ្លូវកា​យក្តី ផ្លូវចិត្ត​ក្តី​មាន​អំណោយផល​ជា​ប្រក្រតី តែ​គួរ​ប្រយ័ត្ន​ចំពោះ​ការ​ពោល​ពាក្យសម្តី​ទៅកាន់​អ្នកផង​ព្រោះ​អាច​មាន​គេ​និន្ទា​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​ជា​បង្គួរ​។ រីឯ​បញ្ហា​ស្នេហា​មិនគួរ​បណ្តាលឲ្យ​មាន​ការ​ទាស់​ពាក្យសម្តី​គ្នា​ទេ បើ​ពុំ​ដូច្នោះ​នឹង​ធ្វើឲ្យ​រឿងតូច​ក្លាយទៅជា​រឿង​ធំ​។ ការធ្វើដំណើរ​ទៅ​ទីជិត​ឆ្ងាយ​មាន​សុវត្ថិភាព​ធម្មតា​។​


​​


​​​ឆ្នាំ​មមី ធាតុ​ភ្លើង ពង្សទេព្តា​ស្រី​ ​រាសី​មធ្យម​។ លោក​អ្នក​មាន​សមត្ថភាព​ប្រើ​កម្លាំង​កាយ​ជាង​កម្លាំង​ប្រាជ្ញា​។ នេះ​បណ្តាលមកពី​លោក​អ្នក​មាន​សុខភាព​ផ្លូវកាយ​ល្អ តែ​ចិត្ត​មានការ​ហ្មងសៅ​ខ្លះៗ ហេតុ​នេះ​គួរ​ស្តាប់​ព្រះ​-​ធម៌​ឲ្យបាន​ច្រើន​ដើម្បី​ជម្រះចិត្ត​សៅហ្ម​ង​។ រីឯ​ការនិយាយស្តី​ក៏​មិន​សូវ​​ជា​ល្អ​ប៉ុន្មាន​ដែរ​។ លោកអ្នក​អាច​ទទួល​ដំណឹង​ល្អ​ខ្លះៗ​។ បញ្ហា​ស្នេហា​គូស្នេហ៍​របស់​អ្នក​យល់​ពី​ទឹកចិត្ត​របស់​អ្នក​។



ឆ្នាំ​មមែ ធាតុ​មាស ពង្សទេព្តា​ស្រី​ ​រាសី​ស្រុតចុះ​។ ទឹកចិត្ត​ប្រកបដោយ​ទោមនស្ស គួរ​យកចិត្តទុកដាក់​អាន​សៀវភៅធម៌​ផ្សេងៗ ដើម្បី​ឲ្យមាន​ចិត្តស្ងប់​។ សុខភាព​មាន​ជំងឺ​ជ្រៀតជ្រែក​ដល់​រូប​កាយ​។ ការប្រកប​របរ​រក​ទទួលទាន​មាន​ការខាតបង់​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​តែង​មាន​ឧបសគ្គ​រារាំង​។ ដោយឡែក​បញ្ហា​ស្នេហា​គូស្នេហ៍​បាន​យល់​ពី​ក្តីលំបាក​របស់អ្នក និង​យកចិត្តទុកដាក់​ដល់​រូបអ្នក​ពេញទំហឹង​។​
​ ​


​ឆ្នាំ​វក ធាតុ​ដែក ពង្សយក្ស​ប្រុស​ ​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ លោកអ្នក​នឹង​ទទួលបាន​នូវ​វត្ថុ​អនុស្សាវរីយ៍ ឬក៏​ជំនូន​ពី​នរណា​ម្នាក់​។ ការប្រកប​របរ​​រក​ទទួលទាន​បាន​ផលចំណេញ​លើសពី​ការ​ស្មាន​។ ការធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព​មាន​ស្វ័យភាព​ក្នុង​ការសម្រេចចិត្ត​។ សុខភាព​ល្អ​មាន​អារម្មណ៍​ជ្រះស្រឡះ ស្រប​នឹង​ទឹកចិត្ត​សប្បាយរីករាយ​។ បញ្ហា​ស្នេហា​មិនមាន​អ្វី​ឲ្យ​បារម្ភ​ទេ​។​


​ឆ្នាំ​រកា ធាតុ​ដែក ពង្សយក្ស​ប្រុស​ ​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ កិច្ចការ​សព្វ​​សារពើ​​ដែល​លោក​អ្នក​បាន​បំពេញ​នឹង​ទទួលបាន​នូវ​ជោគជ័យ​យ៉ាង ត្រចះ​ត្រចង់​។ ការបំពេញ​កិច្ចការ​ត្រូវបាន​អ្នក​ដទៃ​គាំទ្រ​និង​ផ្តល់​នូវ​កម្លាំង ចិត្ត​ដល់​អ្នក ធ្វើឲ្យ​អ្នក​មានចិត្ត​សប្បាយ​រីករា​យ​ជា​អនេក​។ សុខ​ភាព​​ល្អ​។ ការនិយាយស្តី​ប្រកបដោយ​វិចារណញ្ញាណ​។ បញ្ហា​ស្នេហា​ដៃគូ​របស់​អ្នកនឹង​បាន​យល់​ពី​ទឹកចិត្ត​របស់​អ្នក​។​


​ឆ្នាំច ធាតុ​ដី ពង្សយក្ស​ស្រី​ ​រាសី​ស្រុតចុះ​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​ដើម្បី​បំពេញ​ការងារ​អាច​ជួប​នូវ ភាពបរាជ័យ​ធ្វើឲ្យ​មាន​ការធ្លាក់​ទឹក​ចិត្ត​​ជា​ខ្លាំ​ង​។ លោក​អ្នក​មាន​សមត្ថភាព​បំពេញការងារ ប៉ុន្តែ​ត្រូវ​រង់ចាំ​ឱកាសល្អ​ក្នុងការ​បញ្ចេញស្នាដៃ​។ ការនិយាយស្តី​មាន​ភាពរអាក់​រអួល​​មិន​​គាប់ចិត្ត​អ្នក​ស្តាប់​។ គូស្នេហ៍​គ្មាន​ការ​យល់ចិត្ត​គ្នា​គ្មាន​ការ​អធ្យាស្រ័យ​ចំពោះ​គ្នា​។​


ឆ្នាំ​កុរ ធាតុ​ទឹក ពង្សមនុស្ស​ស្រី​ ​រាសី​ឡើង​ខ្ពស់​ត្រដែត​។ ការសម្រេច​ភារកិច្ច​តែង​ទទួលបាន​ជោគជ័យ​ជា​និច្ច​។ ការនិយាយស្តី​ប្រកប​ដោយ​ហេតុផល​​ត្រឹមត្រូវ​ធ្វើឲ្យ​លោក​អ្នកមាន ប្រៀប​លើ​ដៃគូ​សន្ទនា​។ សុខភាព​ល្អ​មាន​ស្មារតី​ភ្លឺស្វាង​មាន​សមត្ថភាព​គិត​បញ្ហា​ដែល​នៅ​ចំពោះ​មុខ​បាន​​​យ៉ាង​​​ល្អ​។ ការធ្វើដំណើរ​ប្រកបដោយ​ការប្រុងប្រយ័ត្ន​ខ្ពស់​។ ស្នេហា​មានការ​ចុះសម្រុង​គ្នា​យ៉ាង​ល្អ​ប្រពៃ​។​

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *