រាសី ប្រចំាថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នំា២០១៤

រាសី ប្រចំាថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នំា២០១៤


ឆ្នាំជូត​ពង្សទេព្តា​ប្រុស ធាតុ​ទឹក​ រាសី​ល្អ​បង្គួរ​។ លោក​អ្នក​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការបំពេញ​ការងារ​នៅ​ចំពោះមុខ​បាន យ៉ាង​ល្អប្រសើរ​។ ទឹកចិត្ត​ប្រកបដោយ​ក្តីមេត្តា និង​ករុណា ប៉ុន្តែ​គួរ​កុំ​យក​អាសា​ជន​មិន​ស្គាល់​ប្រវត្តិ​ក្រែង​នាំ​ទុក្ខទោស​ដល់​ខ្លួន​។ ការនិយាយស្តី​ពោរពេញ​ដោយ​​ពាក្យ​ទៀងត្រង់​នាំ​ឲ្យ​មិនសូ​វគាប់​ត្រចៀក អ្នក​ស្ដាប់​។ គូស្នេហ៍​នឹង​បង្កើត​អនុស្សាវរីយ៍​ផ្អែមល្ហែម​ជាមួយគ្នា​។​



​ឆ្នាំ​ឆ្លូវ ធាតុ​ដី ពង្សមនុស្ស​ប្រុស​ ​​រាសី​ស្រុតចុះ​បន្តិច​។ ការនិយាយស្តី​សម្បូរ​វោហារ​បែប​លេងសើច​ច្រើន​។ មុខរបរ​រក​ទទួល​ទាន​អាច​រង​ការ​ខាតបង់​ព្រោះតែ​ប៉ាន់ស្មាន​ស្ថានការណ៍​ខុស​។ ទឹកចិត្ត​គប្បី​កុំ​បណ្តែតបណ្តោយ​ឲ្យ​អ្នកដទៃ​អូសទាញ​ពុំនោះ​ទេ អាច​មាន​ផល​អាក្រក់​ចំពោះ​​​អ្នក​។ គូស្នេហ៍​ខ្វះ​ការ​យល់ចិត្ត​គ្នា​ធ្វើឲ្យ​អ្នក​ដទៃ​ញុះញង់ បង្ក​ជា​ទំនាស់​ដែល​អាច​ប្រែក្លាយ​ជា​រឿង​ធំ​។​



​ឆ្នាំ​ខាល ធាតុ​ឈើ ពង្សយក្ស​ស្រី​ ​រាសី​ខ្ពស់ត្រដែត​។ ការប្រកប​របរ​រក​ទទួលទាន​ថ្ងៃនេះ​ផ្ដើមចេញ​ពី​ផលចំណេញ​ច្រើន​។ សុខភាព​ល្អ​ប្រសើរ​។ ទឹកចិត្ត​សោមនស្ស​រីករាយ​។ លោក​អ្នកមានអំណាច​ក្នុង​ការចរចា​ការងារ​អាជីវកម្ម​ប្រកបដោយ​ជោគជ័យ​។ ការធ្វើដំណើរ​ជិត​ឆ្ងាយ​មាន​សុវត្ថិភាព​។ លោកអ្នក​អាច​ទទួលបាន​លាភ​សប្បុរស​ពី​ចម្ងាយ​ផងដែរ​។ សេចក្ដីស្នេហា​មាន​ដំណើរការ​ទៅ​យ៉ាង​រលូន​។​



​ឆ្នាំ​ថោះ ធាតុ​ឈើ ពង្សមនុស្ស​ស្រី​ ​​រាសី​ខ្ពស់ត្រដែត​។ ផ្លូវកាយ​មាន​សភាព​ល្អប្រសើរ ព្រម​ជាមួយ​នឹង​សុខភាព​ផ្លូវចិត្ត​ក៏​ពុំ​មាន​ហេតុដែល​នាំ​ឲ្យ​សៅហ្មង អ្វី​ឡើយ ធ្វើឲ្យ​ការងារ​សព្វសារពើ​ទទួលបាន​ជោគជ័យ​។ នេះ​គឺ​បណ្តាលមកពី​លោក​អ្នក​មាន​ឆន្ទៈ​មោះមុត​ប្រកបដោយ​ការ​ព្យា​យាម​លើ​ផ្លូវ​ដែល​ត្រឹមត្រូវ​ធ្វើឲ្យ​អ្នក​ផងទាំងពួង​ពេញចិត្ត​ជាខ្លាំង​។ គូស្នេហ៍​បង្កើន​ការយកចិត្តទុកដាក់​ចំពោះ​គ្នា​។​


​​ឆ្នាំ​រោង ធាតុ​មាស ពង្សទេព្តា​ប្រុស​ ​​រាសី​ស្រុតចុះ​។ រាល់​ការសម្រេចចិត្ត​នានា​គប្បី​ពន្យារពេល​ក្នុង​ថ្ងៃនេះ​ដើម្បី រង់ចាំ​ឱកាសល្អ​។ ការប៉ាន់​ស្មាន​​ស្ថានការណ៍​ផ្ទុយ​ពី​ការរំពឹង​ទុក​។ ផ្លូវចិត្ត​មាន​សភាព​តានតឹង​ខ្លាំង​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មាន​សុវត្ថិ​ភាព​​ធម្មតា​។ ដំណឹង​ដែល​ទទួលបាន​មាន​ល្អ​លាយឡំ​នឹង​រឿង​មិន​សូវ​ល្អ​។ បញ្ហា​ស្នេហា​ក៏​ត្រូវតែ​អត់ធ្មត់​បន្តិច​ទើប​បញ្ចៀស​រាល់​ជម្លោះ​បាន​។​



​ឆ្នាំ​ម្សាញ់ ធាតុ​ភ្លើង ពង្សមនុស្ស​ប្រុស​ ​រាសី​មធ្យម​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​បំពេញ​ការងារ​ក្តី ដើម្បី​ពិភាក្សា​ពី​អាជីវកម្ម​ក្តី​តែង​បាន​ផល​មធ្យម​មិនតិច​មិន​ច្រើន​។ សុខភាព​មិន​មាន​ផលប៉ះពាល់​អ្វី​ទេ​។ ទឹកចិត្ត​សោមនស្ស​រីករាយ ប៉ុន្តែ​លោក​អ្នក​គួរ​យកចិត្តទុកដាក់​បន្តិច​ចំពោះ​​រឿង​ស្នេហា ព្រោះ​អាច​មានទំនាស់​ខ្លះៗ​កើតឡើង​។ ការនិយាយស្តី​ខ្វះ​ការពិចារណា​ច្រើន​មិន​ហុច​ផល​ល្អ​ប៉ុន្មាន​ទេ​។​


​​


​​​ឆ្នាំ​មមី ធាតុ​ភ្លើង ពង្សទេព្តា​ស្រី​ ​រាសី​មធ្យម​។ ការបំពេញ​កិច្ចការ​មិន​ស្វាហាប់​ធ្វើឲ្យ​អ្នក​ដទៃ​ខ្វះ​ទំនុក ចិត្ត​លើ​រូបអ្នក​។ ការនិយាយស្តី​បង្កើត​នូវ​កំហុស​អ​ចេតនា​ដោយ​មិន​ដឹង​ខ្លួន​។ សុខភាព​រាងកាយ​រឹងមាំ​ធម្មតា ប៉ុន្តែ​ផ្លូវ​ចិត្ត​ហាក់​រសាប់រសល់រ​កមូ​ល​ហេតុ​ពុំ​ឃើញ​។ ការប្រកប​របរ​រក​ទទួលទាន​ហុច​ផល​បន្ទាប់បន្សំ​ល្មម​ទូទាត់​នឹង​ចំណាយ​។ សេចក្ដីស្នេហា​ដំណើរការ​ល្អ​ធម្មតា​មិនមាន​អ្វី​គួរឲ្យ​ព្រួយបារម្ភ​ទេ​។​



ឆ្នាំ​មមែ ធាតុ​មាស ពង្សទេព្តា​ស្រី​ ​រាសី​ឡើង​ខ្ពស់​ត្រដែត​។ សុខភាព​ផ្លូវកាយ​រឹងមាំ​ល្អ​។ ផ្លូវចិត្ត​មាន​សភាព​ស្ងប់ស្ងាត់​នឹងធឹង​មិន​តក់ស្លុត​ចំពោះ​​ហេតុការណ៍​ផ្សេងៗ​ឡើយ​ហេតុនេះ​លោក​អ្នក​មាន​សមត្ថភាព​បំពេញ​កិច្ចការ​ក្នុង​ការងារ​ក៏​ដូចជា មុខរបរ​របស់​លោក​អ្នក​បាន​យ៉ាង​ល្អ​​គាប់ចិត្ត​ដូច​ការរំពឹងទុក​។ គូស្នេហ៍​មាន​ការយកចិត្តទុកដាក់​ចំពោះ​គ្នា ធ្វើឲ្យ​ចំណង​ស្នេហ៍​ផ្អែមល្ហែម​លើ​សគ្រា​កន្លង​។​
​ ​


​ឆ្នាំ​វក ធាតុ​ដែក ពង្សយក្ស​ប្រុស​ ​​រាសី​ស្រុតចុះ​។ រាល់​ការប្រកប​របរ​រកទ​ទួល​ទាន​មិន​ហុច​ផល​ដូច​ការរំពឹងទុក​ទេ​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មិនសូវ​មាន​គេ​ទទួល​រាក់ទាក់​។ ការនិយាយស្តី​មាន​គេ​និន្ទា​ខ្លះៗ​ដោយ​មិន​ដឹង​ខ្លួន​។ បញ្ហា​ស្នេហា​មាន​សភាព​ជាធម្មតា​គ្មាន​អ្វី​គួរឲ្យ​បារម្ភ​ឡើយ​។ ទឹកចិត្ត​បង្កប់​នូវ​រឿងរ៉ាវ​សៅហ្មង​មួយចំនួន ខណៈ​ដែល​សុខភាព​មិន​អំណោយផល​ព្រោះតែ​បរិយាកាស​ជុំវិញខ្លួន​។​


​ឆ្នាំ​រកា ធាតុ​ដែក ពង្សយក្ស​ប្រុស​ ​​រាសី​ខ្ពស់ត្រដែត​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​ចំណេញ​ច្រើន​អនេក​។ ការធ្វើដំណើរ​ទៅ​ទីជិត​ឆ្ងាយ​មាន​គេ​ទទួល​ស្វាគមន៍​ដោយ​ក្តី​គោរព និង​រាប់អាន​យ៉ាង​ស្មោះស្ម័គ្រ​។ លោកអ្នក​គប្បី​ស្វះស្វែង​រក​ចំណេះដឹង​បន្ថែមទៀត​។ ការ​និយាយ​ស្តី​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​។ បញ្ហា​ស្នេហា​ប្រយ័ត្ន​មាន​បញ្ហា​ដោយសារ​ពាក្យ​សម្តី​តិចតួច​បង្ក​ទៅ​ជា​រឿង​ធំ​។​


​ឆ្នាំច ធាតុ​ដី ពង្សយក្ស​ស្រី​ ​​រាសី​ខ្ពស់ត្រដែត​។ ការប្រកប​របរ​រក​ទទួលទាន​ហុច​ផល​សម​នឹង​ញើស​ឈាម​នៃ​ការ​ខំប្រឹងប្រែង​។ ការនិយាយ​ស្តី​ពីរោះពិសា​ធ្វើឲ្យ​គេ​ស្រឡាញ់​ចូលចិត្ត​។ លោក​អ្នក​បំពេញ​ការងា​រ​យ៉ាង​យកចិត្តទុកដាក់ និង​តស៊ូ​ព្យាយាម​ធ្វើឲ្យ​ចៅហ្វាយនា​យទុកចិត្ត ចាំ​ជួយ​ជ្រោមជ្រែង​។ គូស្នេហ៍​យោគយល់​អធ្យាស្រ័យ​ឲ្យ​គ្នា និង​បង្ក​ភាព​ផ្អែមល្ហែម​ឲ្យ​គ្នា​ទៅវិញទៅមក​។​


ឆ្នាំ​កុរ ធាតុ​ទឹក ពង្សមនុស្ស​ស្រី​ ​​រាសី​ស្រុតចុះ​។ លោកអ្នក​គប្បី​ប្រយ័ត្ន​គ្រប់​វិនាទី​ទាំងអស់​ព្រោះ​ថា ថ្ងៃនេះ​លោក​អ្នក​នឹង​ត្រូវ​ទទួល​រង​នូវ​ការ​ឈឺផ្សា​បណ្តាលមកពី​ការ​បំពេញ​ការងារ​គ្មាន​ការប្រុងប្រយ័ត្ន​។ ទឹកចិត្ត​ក្លាហាន​កម្លាំងកាយ​មាន​បរិបូរណ៍​តែ​ខ្វះ​នូវ​គំនិត​ច្នៃប្រឌិត​។ ការ​និយាយ​ស្តី​មិនសូវ​យកជាការបាន​។ រីឯ​បញ្ហា​ស្នេហា​អាច​មាន​ការជ្រៀតជ្រែក​ពី​អ្នកដទៃ​នាំ​ឲ្យ​រំខាន​ដល់​ផ្លូវចិត្ត​។​

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *