រាសី ប្រចំា​ថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០១៤

រាសី ប្រចំា​ថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០១៤


ឆ្នាំ​ជូត​ ​​រាសី​មធ្យម​។ រាល់​ការប្រកប​របរ​រកទ​ទួល​ទាន​បាន​ផល​បន្ទាប់បន្សំ​ប៉ុណ្ណោះ​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​ហាក់​មិនសូវ​មាន​គេ​ទទួល​រាក់ទាក់ ប៉ុន្មាន​ទេ​។ ការនិយាយស្តី​អាចមាន​គេ​និន្ទា​ខ្លះៗ​ដោយ​មិន​ដឹង​ខ្លួន​។ ទឹកចិត្ត​កើតមាន​នូវ​ក្តី​សៅហ្មង​មួយចំនួន មក​ពី​សុខភាព​មិន​អំណោយផល​។ បញ្ហា​ស្នេហា​មាន​សភាព​ជាធម្មតា​គ្មាន​អ្វី​គួរឲ្យ​បារម្ភ​ឡើយ​។​



ឆ្នាំឆ្លូវ​ ​​​​​​​​​រាសី​មធ្យម​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​ដើម្បី​បំពេញ​ការងារ ឬ​អាជីវកម្ម​នានា​ហុច​ផល​តិចតួចស្ដួចស្ដើង​។ សុខភាព​មិន​មាន​ផលប៉ះពាល់​អ្វី​ឡើយ​។ ទឹកចិត្ត​សោមនស្ស​រីករាយ ប៉ុន្តែ​លោក​អ្នក​គួរ​យកចិត្តទុកដាក់​បន្តិច​លោក​អ្នកគួ​រតមសម្ដី​បន្តិច ដើម្បី​កុំឲ្យ​អ្នកដទៃ​វាយតម្លៃ​ខុស​លើ​ខ្លួន​។ ចំពោះ​បញ្ហា​ស្នេហា​ដើម្បី​បញ្ចៀស​នូវ​រាល់​ទំនាស់​តូចធំ​ទាំងឡាយ​។​


​​​


ឆ្នាំខាល​ ​​​​​​​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ សុខភាព​ផ្លូវកាយ​រឹងមាំ​ល្អ ផ្លូវចិត្ត​ក៏​ល្អ​ព្រម​ដែរ​ពោល​គឺ​មាន​សភាព​ស្ងប់ស្ងាត់ នឹងធឹង​មិន​តក់ស្លុត​នៅក្នុង​ហេតុការណ៍​ផ្សេងៗ​ឡើយ​។ ហេតុនេះ​លោក​អ្នក​មាន​សមត្ថភាព​បំពេញ​កិច្ចការ​ក្នុង​ការងារ​ក៏ ដូចជា​មុខរបរ​របស់​លោក​អ្នក​បាន​យ៉ាង​ល្អ​។ គូស្នេហ៍​គប្បី​យកចិត្តទុកដាក់​ចំពោះ​គ្នា​បន្តិច​កុំឲ្យ​រឿងអាក្រក់​កើត​ឡើង​នាំ​ឲ្យ​ល្អក់កករ​ដល់​ផ្លូវចិត្ត​។​​



ឆ្នាំថោះ ​​​រាសី​ស្រុតចុះ​។ រាល់​ការសម្រេចចិត្ត​ផ្សេងៗ​គប្បី​សុំ​យោបល់​ពី​អ្នក​ដែល​មាន​បទពិសោធ​។ ការប៉ាន់ស្មាន​ស្ថានការណ៍​ច្រើន​តែ​ខុស​។ ផ្លូវចិត្ត​មាន​សភាព​តានតឹង​ខ្លាំង​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​ត្រូវ​ប្រយ័ត្ន​។ ដំណឹង​ដែល​ទទួលបាន​មាន​រឿង​ល្អ​លាយឡំ​នឹង​រឿង​មិន​សូវ​ល្អ​។ ការនិយាយស្ដី​ច្រើើន​ពោលតែ​ពាក្យ​ពិត​ទៀងត្រង់​។ ស្នេហា​ដំណើរការ​ល្អ​ធម្មតា​។​


​ឆ្នាំរោង ​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ រាល់​ការប្រកប​របរ​រកទ​ទួល​ទាន​បាន​ផលចំណេញ​ហួស​ពី​ការ​ស្មាន​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មាន​គេ​ទទួល​ស្វាគមន៍​ដោយ​ក្តី គោរព និង​រាប់អាន​យ៉ាង​ស្មោះស្ម័គ្រ​។ លោកអ្នក​គប្បី​ស្វះស្វែង​រក​ចំណេះដឹង​បន្ថែមទៀត​។ ការនិយាយស្តី​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​។ ចំពោះ​ស្នេហា​វិញ លោកអ្នក​នឹង​ទទួល​បាន​ភាព​ផ្អែមល្ហែម​ស្អិតល្មួត​។​



ឆ្នាំម្សាញ់​ ​​​​​​​រាសី​ខ្ពស់ត្រដែត​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​តបស្នង​នឹង​ការប្រឹងប្រែង​របស់​លោក​អ្នក​។ ការនិយាយស្តី​ពីរោះពិសា​ធ្វើឲ្យ​គេ​ស្រឡាញ់​ចូលចិត្ត និង​គោរព​លោកអ្នក​។ លោកអ្នក​ខិតខំ​បំពេញការងារ​យ៉ាង​យកចិត្តទុកដាក់​ឆន្ទៈ​មោះមុត និង​តស៊ូ​ព្យាយាម​។ គូស្នេហ៍​ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា និង​ផ្ដល់​ភាព​ផ្អែមល្ហែម​ឲ្យ​គ្នា​ទៅវិញទៅមក​លើ​ស​គ្រា​កន្លង​។​


​​


ឆ្នាំមមី ​​​​រាសី​ខ្ពស់ត្រដែត​។ សុខភាព​ផ្លូវកាយ​មាន​សភាព​ល្អប្រសើរ ព្រម​ជាមួយ​នឹង​សុខភាព​ផ្លូវចិត្ត​ក៏​ពុំ​មាន​ហេតុដែល​នាំ​ឲ្យ​សៅហ្មង អ្វី​ឡើយ ធ្វើឲ្យ​ការងារ​សព្វសារពើ​ទទួលបាន​ជោគជ័យ​។ នេះ​គឺ​បណ្តាលមកពី​លោក​អ្នក​មាន​ឆន្ទៈ​មោះមុត​ប្រកបដោយ​ការព្យាយាម​លើ​ផ្លូវ​ដែល​ត្រឹម​ត្រូវ​​ធ្វើឲ្យ​អ្នក​ផងទាំងពួង​ពេញចិត្ត​ជាខ្លាំង​។ គូស្នេហ៍​បង្កើន​ការយកចិត្តទុកដាក់​ចំពោះ​គ្នា​។​



ឆ្នាំ​មមែ ​​​រាសី​ល្អ​បង្គួរ​។ ការប្រកប​របរ​រក​ទទួលទាន​ហុច​ផ្លែផ្កា​ច្រើន​គួរសម​។ សុខភាព​ផ្លូវកាយ​អាច​មាន​ជំងឺ​ខ្លះៗ ប៉ុន្តែ​ទឹកចិត្ត​នៅតែ​រក្សាបាន​នូវ​ក្ដី​សោមនស្ស​រីករាយ​។ ការនិយាយស្តី​ប្រកបដោយ​វិចារណញ្ញាណ​។ ការធ្វើដំណើរ​ជិត​ឆ្ងាយ​មាន​សុវត្ថិភាព​។ លោកអ្នក​នឹង​ទទួលបាន​នូវ​ដំណឹង​ល្អ​គួរ​ជាទី​ពេញចិត្ត​។ បញ្ហា​ស្នេហា​គួរ​កុំ​ឆេវឆាវ​ប្រយ័ត្ន​មានទំនាស់​កើតឡើង​។​


​ ​


ឆ្នាំវក​​​ ​​​​​រាសី​មធ្យម​។ ការបំពេញ​កិច្ចការ​មិន​ស្វាហាប់​ធ្វើឲ្យ​អ្នក​ដទៃ​ខ្វះ​ទំនុកចិត្ត​ចំពោះ​រូបអ្នក​។ ការនិយាយស្តី​ច្រើន​ធ្វើឲ្យប៉ះពាល់​ដល់​អ្នក​ដទៃ​​ដោយមិន​ដឹងខ្លួន​។ លោកអ្នក​ហាក់ដូចជា​មាន​ចិត្ត​សប្បាយរីករាយ​បែប​អាត្មានិយម​ធ្វើឲ្យ​អ្នក​ដទៃ​ក្តៅក្រហាយ​។ ការប្រកប​របរ​រក​ទទួល​ទាន​​បាន​ផល​តិចតួច​មិន​ដូច​ក្ដី​ប្រាថ្នា​។ ដោយឡែក​ស្នេហា​មាន​ដំណើរការ​ល្អ​ធម្មតា​។​


​​ឆ្នាំរកា​​​ ​​​រាសី​ខ្ពស់ត្រដែត​។ លោក​អ្នក​មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​បំពេញ​ការងារ​ដែល​នៅ​ចំពោះមុខ​បាន​យ៉ាង​ល្អប្រសើរ​។ ទឹកចិត្ត​ប្រកប​ដោយ​ក្តីមេត្តា និង​ករុណា​ចំពោះ​មនុស្ស និង​សត្វ​ផង​គ្នា​។ ការនិយាយស្តី​ប្រកបដោយ​ការ​ត្រិះរិះ​ពិចារណា​យ៉ាង​ល្អិតល្អន់​ធ្វើ​ឲ្យ​អ្នក​ក្រោម​បង្គាប់​គោរព និង​អ្នកធំ​ផ្ដល់​ទំនុកចិត្ត​។ រីឯ​បញ្ហា​ស្នេហា​ក៏​ពុំ​មាន​អ្វី​គួរឲ្យ​បារម្ភ​ឡើយ​។​


ឆ្នាំច​ ​រាសី​ធ្លាក់ចុះ​។ លោកអ្នក​គប្បី​ប្រយ័ត្ន​គ្រប់​វិនាទី​ទាំងអស់​ព្រោះ​ថា​ថ្ងៃនេះ​លោក​អ្នក​អាច​រង​នូវ​ការ​ឈឺផ្សា​បណ្តាលមកពី​ការបំពេញ​ការ​ងារ​​គ្មាន​ការ​ប្រុងប្រយ័ត្ន​។ ទឹកចិត្ត​ក្លាហាន​កម្លាំងកាយ​មាន​បរិបូរណ៍​តែ​ខ្វះ​នូវ​គំនិត​ច្នៃប្រឌិត​។ ការនិយាយស្តី​ទៅតាម​ការនឹកឃើញ​ខ្វះ​ការ​ពិចារណា​។ រីឯ​បញ្ហា​ស្នេហា​នឹង​មាន​ការ​អាក់អន់ចិត្ត​ចំពោះ​ដៃគូ​។​



ឆ្នាំកុរ ​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ ការនិយាយស្តី​ពោរពេញ​ដោយ​ជំនឿ​ចិត្ត​។ មុខរបរ​រក​ទទួល​ទាន​មាន​លាភសក្ការៈ​ហូរ​ចូល​មិន​ដាច់​។ ទឹកចិត្ត​មាន​ភាព​មោះមុត​អង់អាច ប៉ុន្តែ​គប្បី​កុំ​សម្ដែង​ភាព​ក្រអឺតក្រទម​នាំឲ្យ​អ្នកផង​កត់ចំណាំ​ចាំ​រិះគន់​។ គូស្នេហ៍​មាន​ការយល់​ចិត្តថ្លើម​គ្នា​ធ្វើឲ្យ​ចំណង​​ស្នេហ៍សុខ​ដុម​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​។ ការធ្វើដំណើរ​មាន​សុវត្ថិភាព​គ្រប់​ទិស​ទី​។​

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *