រាសី ប្រចំា​ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០១៤

រាសី ប្រចំា​ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០១៤


ឆ្នាំ​ជូត​ ​រាសី​ល្អ​បង្គួរ​។ ការប្រកប​របរ​រក​ទទួលទាន​ចំណេញ​តិចតួច​។ សុខភាព​ផ្លូវកាយ​ល្អប្រសើរ​។ ទឹកចិត្ត​សោមនស្ស​រីករាយ​។ ការនិយាយ​ស្តី​​ប្រកប​ដោយ​វិចារណញ្ញាណ​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មាន​សុវត្ថិភាព​។ ចូលចិត្ត​រាប់អាន​មាន​អធ្យាស្រ័យ​ល្អ​។ លោកអ្នក​នឹង​ទទួល​បាន​​នូវ​​ដំណឹង​ល្អ​គួរ​ជាទី​ពេញចិត្ត​។ ស្នេហា​មាន​ដំណើរការ​ទៅ​យ៉ាង​រលូន​។​



ឆ្នាំឆ្លូវ​ ​​​​​​​​រាសី​ស្រុតចុះ​។ សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត​មាន​សភាព​ទ្រុឌទ្រោម​ព្រោះ​ត្រូវ​ប្រើ​ ប្រាស់​​កម្លាំង​ច្រើន​ក្នុង​ការបំពេញ​ការងារ ប៉ុន្តែ​មិន​សូវ​ទទួល​បាន​ផល​តបស្នង​ប៉ុន្មាន​ឡើយ​។ ការនិយាយស្តី​ច្រើន​ពោល​នូវ​ពាក្យ​រោយរាយ​ឥតប្រយោជន៍​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មាន​ការ​ខាត​បង់​។ គូស្នេហ៍​អាច​មាន​ការឈ្លោះទាស់ទែង​គ្នា និង​ឈាន​ទៅដល់​ការបែកបាក់​។​


​​​


ឆ្នាំខាល​ ​​​​​​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ រាល់​ការបំពេញ​កិច្ចកា​ផ្សេងៗ​នឹង​សម្រេច​ដូច​ចិត្ត​ដែល​បាន​គិត​ទុក​ជាក់​ ជា​ពុំខាន​ឡើយ​។ រីឯ​ការធ្វើដំណើរ​ប្រកប​ដោយ​ការប្រុងប្រយ័ត្ន​ខ្ពស់​។ លោក​អ្នក​មាន​សតិសម្បជញ្ញៈ​បណ្តាលឲ្យ​ទឹក​ចិត្តពោរ​ពេញ​ទៅ​ដោយ​ក្តី​សោមនស្ស ​រីករាយ​។ រីឯ​បញ្ហា​ស្នេហា​​គូ​ស្នេហ៍​របស់​​អ្នក​នឹង​​មាន​​ការ​ទុកចិត្ត​​ចំពោះ​ អ្នក​កាន់តែ​ខ្លាំង​លើស​គ្រា​កន្លង​។​



ឆ្នាំថោះ ​​រាសី​ស្រុតចុះ​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​ជា​ធម្មតា ប៉ុន្តែ​ត្រូវ​ចំណាយ​កម្លាំងកាយ និង​កម្លាំងចិត្ត​យ៉ាងច្រើន​។ ការនិយាយ​ស្តី​​​ប្រកប​ដោយ​ការគោរព​តែ​ជា​អកុសល ព្រោះ​​ថា​ថ្ងៃនេះ​លោកអ្នក​ប្រទះ​តែ​ជន​អគតិ​។ សេចក្តី​ព្យាយាម​ត្រូវ​ធ្លាក់ចុះ​ការធ្វើដំណើរ​ទៅកាន់​ទី​ជិត​​ឆ្ងាយ​​អាច​ មាន​គ្រោះ​ដល់​អ្នក​។ គូស្នេហ៍​មាន​អារម្មណ៍​មិន​សូវ​ល្អ​ចំពោះ​គ្នា​ប៉ុន្មាន​ឡើយ​។​


​ឆ្នាំរោង ​​រាសី​មធ្យម​។ សុខភាព​ផ្លូវកា​យក្តី​ផ្លូវចិត្ត​ក្តី​មាន​អំណោយផល​ជា​ប្រក្រតី តែ​គួរ​ប្រយ័ត្ន​ចំពោះ​ការ​ពោល​ពាក្យសម្តី​ទៅកាន់​អ្នកផង ព្រោះ​​អាច​មាន​គេ​និន្ទា​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​ជា​បង្គួរ​។ ការធ្វើដំណើរ​មាន​សុវត្ថិភាព​ធម្មតា​។ បញ្ហា​ស្នេហា​មិនគួរ​បណ្តាលឲ្យ​មាន​​​ការ​​ទាស់​​ពាក្យ​សម្តី​គ្នា​ទេ បើ​ពុំ​ដូច្នោះ​ទេ​នឹង​ឈានទៅរក​ការ​ប្រេះឆា​ជាមិនខាន​។​



ឆ្នាំម្សាញ់​ ​​​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ លោកអ្នក​នឹង​ទទួលបាន​នូវ​វត្ថុ​អនុស្សាវរីយ៍ ឬក៏​ជំនូន​ពី​នរណា​ម្នាក់​ដោយ​ភ្ញាក់ផ្អើល​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផលចំណេញ​លើសពី​ការ​ស្មាន​។ ការធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព​។ លោក​អ្នក​មាន​ស្វ័យភាព​ក្នុង​ការសម្រេចចិត្ត​។ សុខ​ភាព​​ល្អ​។ អារម្មណ៍​ជ្រះស្រឡះ​។ ទឹកចិត្ត​សប្បាយរីករាយ​។ បញ្ហា​ស្នេហា​មិនមាន​អ្វី​ឲ្យ​បារម្ភ​ទេ​។​


​​


ឆ្នាំមមី ​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ ការសម្រេច​ភារកិច្ច​ផ្សេងៗ​តែង​ទទួលបាន​ជោគជ័យ​ជា​និច្ច​។ ការនិយាយស្តី​ប្រកប​ដោយ​ហេតុផល​ត្រឹមត្រូវ​ធ្វើឲ្យ​លោក​អ្នកមាន​ប្រៀប​លើ​ ដៃគូ​សន្ទនា​។ សុខភាព​ល្អ​ស្មារតី​ភ្លឺស្វាង​មាន​សមត្ថភាព​គិត​បញ្ហា​ដែល​នៅ​ចំពោះ​មុខ​បាន ​យ៉ាង​ល្អ​។ ការធ្វើ​ដំ​ណើរ​​ប្រកបដោយ​ការប្រុងប្រយ័ត្ន​ខ្ពស់​។ ស្នេហា​មានការ​ចុះសម្រុង និង​ស្វែងយល់​ចិត្ត​គ្នា​បាន​ល្អ​។​



ឆ្នាំ​មមែ ​​រាសី​មធ្យម​។ រាល់​ការប្រកប​របរ​រកទ​ទួល​ទាន​បាន​ផល​ជា​បង្គួរ​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មិនសូវ​មាន​គេ​ទទួល​រាក់ទាក់ ប៉ុន្មាន​​ទេ​។ ការនិយាយស្តី​អាចមាន​គេ​និន្ទា​ខ្លះៗ​។ បញ្ហា​ស្នេហា​មាន​សភាព​ជាធម្មតា​មិន​មាន​រឿងរ៉ាវ​អ្វី​ពិសេស​គួរឲ្យ​ កត់សម្គាល់​នោះ​ទេ​។ ទឹកចិត្ត​អាច​កើតមាន​នូវ​ក្តី​សៅហ្មង​មួយចំនួន​ទាំង​នេះ​បណ្តាលមកពី​សុខភាព​ មិន​អំណោយផល​។​


​ ​


ឆ្នាំវក​​​ ​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​ចំណេញ​យ៉ាង​គាប់​ចិត្ត​។ ការនិយាយស្តី​ត្រូវបាន​អ្នកផង​យកចិត្តទុកដាក់​ស្តាប់​គោរព និង​កោតសរសើរ​យ៉ាង​អស់ពី​ចិត្ត​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​នឹង​បាន​ដូច​ចិត្ត​ដែល​ប៉ង​។ ទឹកចិត្ត​ប្រកបដោយ​ក្តី​សោ​មនស្ស​​​រីករាយ​។ គូស្នេហ៍​របស់​អ្នកនឹង​ខិតខំ​តម្រូវ​ចិត្ត​របស់​អ្នក​បាន​យ៉ាង​ប្រពៃ​។​


​​ឆ្នាំរកា​​​ ​​រាសី​ស្រុតចុះ​។ រាល់​ការបំពេញ​ការងារ​ផ្សេងៗ​ខ្វះ​ការយកចិត្តទុកដាក់ ធ្វើឲ្យ​ការងារ​ត្រូវ​ទទួល​បរាជ័យ ហើយ​លោក​អ្នក​បាត់បង់​ស្មារតី​ក្នុង​ការបំពេញ​ការងារ​ផ្សេងៗ ហេតុ​នេះ​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការបំពេញ​ការងារ​ផ្សេងៗ​ឲ្យបាន​ច្រើន​ បំផុត​តាម​ដែល​អាច​ធ្វើទៅបាន​។ ស្នេហា​​​វិញ​​ក៏​​អាច​​មាន​​ផល​​អវិជ្ជមាន ឬ​កើត​ការទាស់ទែង​ខ្វែងគំនិត​គ្នា​ដោយ​ប្រការ​ផ្សេងៗ​។​


ឆ្នាំច​ ​រាសី​ស្រុតចុះ​បន្តិច​។ ការបំពេញ​ការងារ​ត្រូវ​ប្រើប្រាស់​កម្លាំង​កាយ​ជាជាង​កម្លាំង​ប្រាជ្ញា​។ សម្ដី​ច្រើន​ខ្វះ​ការពិចារណា​អាច​ធ្វើឲ្យ​ខូច​ប្រយោជន៍​​ធំ​ការប្រកប​របរ​រក ​ទទួលទាន​នឹងរង​នូវ​ការខាតបង់ បណ្តាល​មក​ពី​សុខភាព​ផ្លូវកាយ​មិន​ប្រក្រតី​។ ផ្លូវចិត្ត​រង​នូវ​សម្ពាធ​។ ស្នេហា​មាន​ការមិនចុះសម្រុង​នឹង​គ្នា​ដែល​បណ្តាល​មកពី​ការនិយាយស្តី​អ​ចេតនា ឬ​ខ្វះ​ការពិចារណា​។​



ឆ្នាំកុរ ​​រាសី​មធ្យម​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​បំពេញ​ការងារ​ក្តី ឬ​ពិភាក្សា​ពី​អាជីវកម្ម​ក្តី​តែង​បាន​ផល​ជា​មធ្យម​។ ការនិយាយស្តី​ច្រើន​មិន​សូវ​បាន​ទទួល​ផល​ល្អ​ប៉ុន្មាន​ឡើយ ដូច្នេះ​គួរ​ស្ងៀមស្ងាត់​ជាជាង​ស្រ​ដី​។ បញ្ហា​សុខភាព​មិន​មាន​ផល​បះ​ពាល់​អ្វី​ឡើយ​ទឹកចិត្ត​ពោរពេញ​ដោយ​​ក្តី​​ សោមនស្ស​​រីករាយ ប៉ុន្តែ​លោក​អ្នក​គួរ​យកចិត្តទុកដាក់​បន្តិច​ចំពោះ​រឿង​ស្នេហា​។​

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *