រាសី ​ប្រចំាថ្ងៃព្រហស្បតិ៍ ទី០៨ ខែឧសភា ឆ្នាំ២០១៤

រាសី ​ប្រចំាថ្ងៃព្រហស្បតិ៍ ទី០៨ ខែឧសភា ឆ្នាំ២០១៤


ឆ្នាំ​ជូត​ ​​​​​​​រាសី​ល្អ​បង្គួរ​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​ចំណេញ​យ៉ាង​ស្តួច​ស្តើង បានត្រឹមតែ​រួច​ដើម​ប៉ុន្ដែ​លោកអ្នក​ហាក់​សប្បាយចិត្ត​នឹង​ទង្វើ​របស់​ខ្លួន​។ ការ​និយាយស្តី​ត្រូវ​ឆ្លងកាត់​ការពិចារណា​យ៉ាង​ល្អិតល្អន់​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មាន​គេ​ចាំ​ទទួល​រាក់ទាក់​ជានិច្ច​។ សុខភាព​ផ្លូវកាយ​ត្រូវ​បៀតបៀន​ដោយ​ជំងឺ​។ បញ្ហា​ស្នេហា​មិនមាន​អ្វី​ប្រែប្រួល​ឡើយ​។​



ឆ្នាំឆ្លូវ​ ​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ រាល់​ការប្រកប​របរ​រកទ​ទួល​ទាន​ផ្សេងៗ​បាន​ផល​កាក់កប​ជាធម្មតា​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​ទទួល​បាន​​នូវ​សុវត្ថិភាព​។ ទឹកចិត្ត​សប្បាយរីករាយ​មិនមាន​ជំងឺ​មក​បៀតបៀន​រូប​កាយ និង​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ផ្សេងៗ​។ សេច​ក្តី​ស្នេហា​​គឺ​​មាន​ការយល់​ចិត្តថ្លើម​គ្នា​បានល្អ​។ ការធ្វើដំណើរ​មាន​ជោគជ័យ​ជាប់​ជានិច្ច​។​


​​​


ឆ្នាំខាល​ ​​​​​​​​​​រាសី​មធ្យម​។ ទឹកចិត្ត​សប្បាយរីករាយ​។ កម្លាំងកាយ​បរិបូរណ៍​។ ការនិយាយស្តី​ច្រើន​ឡេះ​ឡោះ​មិន​អាច​យកជាការ​បាន​ឡើយ​។ ឯ​ការ​ប្រកប​របរ​រ​ក​ទទួលទាន​វិញ​បាន​ផល​តិចតួច​ល្មម​ទូទាត់​នឹង​ចំណាយ​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មាន​សុវត្ថិភាព​ធម្មតា​។ គូស្នេហ៍​អាច​​មាន​​ការ​​រង្កៀស​​ចិត្ត ឬ​ទាស់សម្ដី​គ្នា​តិចតួច ប៉ុន្តែ​មិន​មាន​បញ្ហា​អ្វី​ធំដុំ​គួរឲ្យ​បារម្ភ​ឡើយ​។​



ឆ្នាំថោះ ​​​​​រាសី​ស្រុតចុះ​។ ការបំពេញ​កិច្ចការ​ផ្សេងៗ ទទួលបាន​ផល​មិន​ជា​ល្អ​ប៉ុន្មាន​ឡើយ​។ ការនិយាយស្តី​មិន​ចុះសម្រុង​គ្នា​នឹង​អ្នក​ស្តាប់​ប៉ុន្មាន​​ទេ​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​បង្គួរ​។ ទឹកចិត្ត​ជា​ឧបេក្ខា​។ សុខភាព​មិន​សូវ​ល្អ​។ ការទទួល​ដំណឹង​ច្រើនតែ​មិន​ពិត​។ ការ​ធ្វើ​ដំណើរ​​គួរ​ប្រយ័ត្នប្រយែង​បន្តិច​។ ស្នេហា​ចុះសម្រុង​នឹង​គ្នា​បានល្អ មិន​មាន​រឿងរ៉ាវ​អ្វី​គួរឲ្យ​បារម្ភ​ទេ​។​


​ឆ្នាំរោង ​​​រាសី​ខ្ពស់ត្រដែត​។ លោកអ្នក​នឹង​ទទួលបាន​នូវ​មុខងារ​ថ្មី​សម្រាប់​បំពេញ​។ ការនិយាយស្ដី​មាន​គេ​គោរព​ជឿជាក់​។ មុខរបរ​រក​ទទួល​ទាន​បាន​ផលចំណេញ​លើសពី​ការ​ស្មាន​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មាន​សុវត្ថិភាព​។ លោកអ្នក​អាច​ទទួល​ដំណឹង​ល្អ​នានា​។ គូស្នេហ៍​ត្រូវ​អត់ធ្មត់​ចំពោះ​ដៃគូ​ឲ្យបាន​ច្រើន​ប្រយ័ត្ន​មាន​ការបែកបាក់​ដោយសា​រ​រឿង​តូចតាច​។​



ឆ្នាំម្សាញ់​ ​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ លោក អ្នក​មាន​សមត្ថភាព​អាច​សម្រេច​កិច្ចការ​ធំ​បាន មាន​សមត្ថភាព​ខាង​បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មីៗ​ជានិច្ច​ជាពិសេស​គឺ​មាន​ភាពម្ចាស់កា​រលើ​ខ្លួនឯង​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​តែង​មាន​ការទទួល​រាក់ទាក់​។ មុខរបរ​រក​ទទួល​ទាន​មាន​ដំណើរ​ការ​​យ៉ាង​​រលូន​។ បញ្ហា​ស្នេហា​គូស្នេហ៍​មាន​អធ្យាស្រ័យ​ចំពោះ​គ្នា​ទៅវិញទៅមក​។​


​​


ឆ្នាំមមី ​​រាសី​ស្រុតចុះ​។ ការប្រកប​របរ​រក​ទទួលទាន​មាន​ការខាតបង់​ព្រោះតែ​ការធ្វេសប្រហែស​។ សុខភាព​ផ្លូវកាយ​រង​ការរំខាន​តិចតួច​។ ទឹក​ចិត្ត​​ហាក់​ពុំ​សប្បាយរីករាយ​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​អាច​មាន​ឧបសគ្គ​ខ្លះៗ ប៉ុន្តែ​ក៏​មាន​អ្នក​ចាំ​ជួយ​យក​អាសា​ដែរ​។ គូស្នេហ៍​អាច​មាន​ទំនាស់​ដោយសារ​តែ​ការយល់ច្រឡំ​។ ការនិយាយស្ដី​អាច​នាំ​ទោស​ទុក្ខ​ដល់​ខ្លួន​។​



ឆ្នាំ​មមែ​រាសី​បង្គួរ​។ សុខភាព​ផ្លូវកាយ​មិន​ស្វាហាប់​តែ​ផ្លូវចិត្ត​ស្រស់ស្រាយ​រីករាយ​ធម្មតា​។ ហេតុ​នេះ​លោកអ្នក​គួរ​យកចិត្តទុកដាក់​បញ្ហា​ខាង​លើ​​ឲ្យ​បាន​ល្អ​ជាមុនសិន ទើប​អាចបំពេញ​កិច្ចការ​នានា​ដោយ​ជោគជ័យ​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មាន​សុវត្ថិភាព​ធម្មតា​។ គូស្នេហ៍​គួរ​តែ​បង្កើត​អនុស្សាវរីយ៍​ថ្មី​ជាមួយ​គ្នា​បន្ថែមទៀត​ដើម្បី​រឹតចំណង​ស្នេហ៍​ឲ្យ​កាន់តែ​រឹងមាំ​។​


​ ​


ឆ្នាំវក​​​ ​​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ចំណេញ​គាប់ចិត្ត​។ ការនិយាយស្តី​មាន​ហេតុផល​ត្រឹមត្រូវ​។ លោក​អ្នក​មាន​ចិត្ត​សោមនស្ស​រីករាយ​ចំពោះ​អំពើ​ជា​កុសល និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការគិត​រិះរក​ដំណោះស្រាយ​ប្រកបដោយ​ផ្លែផ្កា​។ ជាមួយ​គ្នា​នេះ​ដែរ បញ្ហា​ស្នេហា​ដៃគូ​មានការ​ចុះសម្រុង​គ្នា​ល្អ​ណាស់​ធ្វើឲ្យ​ចំណង​ស្នេហ៍​ស្អិតល្មួត​។​


​​ឆ្នាំរកា​​​ ​​​​​​​​​​​​​រាសី​បង្គួរ​។ ការប្រកប​របរ​រក​ទទួលទាន​បាន​លាភសក្ការៈ​ច្រើន​លើស​ពី​ការរំពឹងទុក​ធ្វើឲ្យ​ទឹកចិ​ត្ត​សប្បាយ​រីករាយ​។ ការនិយាយស្តី​ធ្វើ​ឲ្យ​​អ្នកផង​ទាំងឡាយ​ស្រឡាញ់​ចូលចិត្ត​។ គូស្នេហ៍​យោគយល់​គ្នា​យ៉ាង​ល្អប្រសើរ និង​ចេះ​អធ្យាស្រ័យ​ចំពោះ​គ្នា​ទៅវិញទៅមក​។ លោកអ្នក​អាច​​ទទួលបាន​ដំណឹង​ល្អ​ដ៏​ភ្ញាក់ផ្អើល​។ ការធ្វើដំណើរ​មាន​សុវត្ថិភាព​គ្រប់​ទិស​ទី​។​


ឆ្នាំច​ ​​​​​​​​​​​​​​​​រាសី​ស្រុតចុះ​បន្តិច​។ សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​មិន​អំណោយផល ធ្វើឲ្យ​ការបំពេញ​ការងារ​ហាក់​ពុំ​សូវ​ស្វាហាប់​។ ការប្រកប​របរ​រក​ទទួលទាន​មិនទាន់​ហុច​ផ្លែផ្កា​ដូច​ការរំពឹងទុក​ដូច្នេះ​លោកអ្នក​ត្រូវ​អត់ធ្មត់​បន្តិច​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​គួរ​ប្រយ័ត្នប្រយែង​។ ការ​និយាយស្តី​កុំ​តាម​តែ​ចិត្ត​នឹកឃើញ​។ គូស្នេហ៍​មាន​ការយកចិត្តទុកដាក់​ចំពោះ​គ្នា​ជាធម្មតា​។​​



ឆ្នាំកុរ ​​​​​​​​​​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ លោក​អ្នក​មាន​សមត្ថភាព​អាច​សម្រេច​នូវ​រាល់​កិច្ចការ​ធំ​បាន និង​ពូកែ​បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មីៗ និង​មាន​ភាព​ម្ចាស់ការ​លើ​ខ្លួនឯង​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​តែង​មាន​ការទទួល​រាក់ទាក់​។ មុខរបរ​រក​ទទួល​ទាន​មាន​ដំណើរការ​បាន​ប្រសើរ​គាប់​ចិត្ត​។ ចំពោះ​ស្នេហា​វិញ គូស្នេហ៍​មានការ​ចុះសម្រុង​គ្នា និង​អធ្យាស្រ័យ​ល្អ​ចំពោះ​គ្នា​។​

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *