រាសី ប្រចំាថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០១៤
ឆ្នាំជូត រាសីមធ្យម។ រាល់ការប្រកបរបររកទទួលទានបានផលបន្ទាប់បន្សំប៉ុណ្ណោះ។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយហាក់មិនសូវមានគេទទួលរាក់ទាក់ប៉ុន្មានទេ។ ការនិយាយស្តីអាចមានគេនិន្ទាខ្លះៗដោយមិនដឹងខ្លួន។ ទឹកចិត្តកើតមាននូវក្តីសៅហ្មងមួយចំនួន មកពីសុខភាពមិនអំណោយផល។ បញ្ហាស្នេហាមានសភាពជាធម្មតាគ្មានអ្វីគួរឲ្យបារម្ភឡើយ។
ឆ្នាំឆ្លូវ រាសីមធ្យម។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយដើម្បីបំពេញការងារ ឬអាជីវកម្មនានាហុចផលតិចតួចស្ដួចស្ដើង។ សុខភាពមិនមានផលប៉ះពាល់អ្វីឡើយ។ ទឹកចិត្តសោមនស្សរីករាយ ប៉ុន្តែលោកអ្នកគួរយកចិត្តទុកដាក់បន្តិចលោកអ្នកគួរតមសម្ដីបន្តិចដើម្បីកុំឲ្យអ្នកដទៃវាយតម្លៃខុសលើខ្លួន។ ចំពោះបញ្ហាស្នេហាដើម្បីបញ្ចៀសនូវរាល់ទំនាស់តូចធំទាំងឡាយ។
ឆ្នាំខាល រាសីឡើងខ្ពស់ត្រដែត។ សុខភាពផ្លូវកាយរឹងមាំល្អ ផ្លូវចិត្តក៏ល្អព្រមដែរពោលគឺមានសភាពស្ងប់ស្ងាត់ នឹងធឹងមិនតក់ស្លុតនៅក្នុងហេតុការណ៍ផ្សេងៗឡើយ។ ហេតុនេះលោកអ្នកមានសមត្ថភាពបំពេញកិច្ចការក្នុងការងារក៏ដូចជាមុខរបររបស់លោកអ្នកបានយ៉ាងល្អ។ គូស្នេហ៍គប្បីយកចិត្តទុកដាក់ចំពោះគ្នាបន្តិចកុំឲ្យរឿងអាក្រក់កើតឡើងនាំឲ្យល្អក់កករដល់ផ្លូវចិត្ត។
ឆ្នាំថោះ រាសីស្រុតចុះ។ រាល់ការសម្រេចចិត្តផ្សេងៗគប្បីសុំយោបល់ពីអ្នកដែលមានបទពិសោធ។ ការប៉ាន់ស្មានស្ថានការណ៍ច្រើនតែខុស។ ផ្លូវចិត្តមានសភាពតានតឹងខ្លាំង។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយត្រូវប្រយ័ត្ន។ ដំណឹងដែលទទួលបានមានរឿងល្អលាយឡំនឹងរឿងមិនសូវល្អ។ ការនិយាយស្ដីច្រើើនពោលតែពាក្យពិតទៀងត្រង់។ ស្នេហាដំណើរការល្អធម្មតា។
ឆ្នាំរោង រាសីឡើងខ្ពស់ត្រដែត។ រាល់ការប្រកបរបររកទទួលទានបានផលចំណេញហួសពីការស្មាន។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយមានគេទទួលស្វាគមន៍ដោយក្តីគោរព និងរាប់អានយ៉ាងស្មោះស្ម័គ្រ។ លោកអ្នកគប្បីស្វះស្វែងរកចំណេះដឹងបន្ថែមទៀត។ ការនិយាយស្តីគប្បីប្រយ័ត្នប្រយែងបន្តិច។ ចំពោះស្នេហាវិញ លោកអ្នកនឹងទទួលបានភាពផ្អែមល្ហែមស្អិតល្មួត។
ឆ្នាំម្សាញ់ រាសីខ្ពស់ត្រដែត។ ការប្រកបរបររកទទួលទានបានផលតបស្នងនឹងការប្រឹងប្រែងរបស់លោកអ្នក។ ការនិយាយស្តីពីរោះពិសាធ្វើឲ្យគេស្រឡាញ់ចូលចិត្ត និងគោរពលោកអ្នក។ លោកអ្នកខិតខំបំពេញការងារយ៉ាងយកចិត្តទុកដាក់ឆន្ទៈមោះមុត និងតស៊ូព្យាយាម។ គូស្នេហ៍ចេះយោគយល់អធ្យាស្រ័យគ្នា និងផ្ដល់ភាពផ្អែមល្ហែមឲ្យគ្នាទៅវិញទៅមកលើសគ្រាកន្លង។
ឆ្នាំមមី រាសីខ្ពស់ត្រដែត។ សុខភាពផ្លូវកាយមានសភាពល្អប្រសើរ ព្រមជាមួយនឹងសុខភាពផ្លូវចិត្តក៏ពុំមានហេតុដែលនាំឲ្យសៅហ្មងអ្វីឡើយ ធ្វើឲ្យការងារសព្វសារពើទទួលបានជោគជ័យ។ នេះគឺបណ្តាលមកពីលោកអ្នកមានឆន្ទៈមោះមុតប្រកបដោយការព្យាយាមលើផ្លូវដែលត្រឹមត្រូវធ្វើឲ្យអ្នកផងទាំងពួងពេញចិត្តជាខ្លាំង។ គូស្នេហ៍បង្កើនការយកចិត្តទុកដាក់ចំពោះគ្នា។
ឆ្នាំមមែ រាសីល្អបង្គួរ។ ការប្រកបរបររកទទួលទានហុចផ្លែផ្កាច្រើនគួរសម។ សុខភាពផ្លូវកាយអាចមានជំងឺខ្លះៗ ប៉ុន្តែទឹកចិត្តនៅតែរក្សាបាននូវក្ដីសោមនស្សរីករាយ។ ការនិយាយស្តីប្រកបដោយវិចារណញ្ញាណ។ ការធ្វើដំណើរជិតឆ្ងាយមានសុវត្ថិភាព។ លោកអ្នកនឹងទទួលបាននូវដំណឹងល្អគួរជាទីពេញចិត្ត។ បញ្ហាស្នេហាគួរកុំឆេវឆាវ ប្រយ័ត្នមានទំនាស់កើតឡើង។
ឆ្នាំវក រាសីមធ្យម។ ការបំពេញកិច្ចការមិនស្វាហាប់ធ្វើឲ្យអ្នកដទៃខ្វះទំនុកចិត្តចំពោះរូបអ្នក។ ការនិយាយស្តីច្រើនធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃដោយមិនដឹងខ្លួន។ លោកអ្នកហាក់ដូចជាមានចិត្តសប្បាយរីករាយបែបអាត្មានិយម ធ្វើឲ្យអ្នកដទៃក្តៅក្រហាយ។ ការប្រកបរបររកទទួលទានបានផលតិចតួចមិនដូចក្ដីប្រាថ្នា។ ដោយឡែកស្នេហាមានដំណើរការល្អធម្មតា។
ឆ្នាំរកា រាសីខ្ពស់ត្រដែត។ លោកអ្នកមានសមត្ថភាពគ្រប់គ្រាន់អាចបំពេញការងារដែលនៅចំពោះមុខបាន យ៉ាងល្អប្រសើរ។ ទឹកចិត្តប្រកបដោយក្តីមេត្តា និងករុណាចំពោះមនុស្ស និងសត្វផងគ្នា។ ការនិយាយស្តីប្រកបដោយការត្រិះរិះពិចារណាយ៉ាងល្អិតល្អន់ធ្វើឲ្យអ្នក ក្រោមបង្គាប់គោរព និងអ្នកធំផ្ដល់ទំនុកចិត្ត។ រីឯបញ្ហាស្នេហាក៏ពុំមានអ្វីគួរឲ្យបារម្ភឡើយ។
ឆ្នាំច រាសីខ្ពស់ត្រដែត។ លោកអ្នកមានសមត្ថភាពគ្រប់គ្រាន់អាចបំពេញការងារដែលនៅចំពោះមុខបានយ៉ាងល្អប្រសើរ។ ទឹកចិត្តប្រកបដោយក្តីមេត្តា និងករុណាចំពោះមនុស្ស និងសត្វផងគ្នា។ ការនិយាយស្តីប្រកបដោយការត្រិះរិះពិចារណាយ៉ាងល្អិតល្អន់ធ្វើឲ្យអ្នកក្រោមបង្គាប់គោរព និងអ្នកធំផ្ដល់ទំនុកចិត្ត។ រីឯបញ្ហាស្នេហាក៏ពុំមានអ្វីគួរឲ្យបារម្ភឡើយ។
ឆ្នាំកុរ រាសីឡើងខ្ពស់ត្រដែត។ ការនិយាយស្តីពោរពេញដោយជំនឿចិត្ត។ មុខរបររកទទួលទានមានលាភសក្ការៈហូរចូលមិនដាច់។ ទឹកចិត្តមានភាពមោះមុតអង់អាច ប៉ុន្តែគប្បីកុំសម្ដែងភាពក្រអឺតក្រទមនាំឲ្យអ្នកផងកត់ចំណាំចាំ រិះគន់។ គូស្នេហ៍មានការយល់ចិត្តថ្លើមគ្នាធ្វើឲ្យចំណងស្នេហ៍សុខដុម ផ្អែមល្ហែមដូចទឹកឃ្មុំ។ ការធ្វើដំណើរមានសុវត្ថិភាពគ្រប់ទិសទី។
No comments:
Post a Comment