រាសី ប្រចំាថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០១៤

រាសី ប្រចំាថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០១៤


ឆ្នាំ​ជូត​ ​រាសី​ខ្ពស់ត្រដែត​។ សុខភាព​ផ្លូវកាយ​មាន​សភាព​ល្អប្រសើរ ព្រម​ជាមួយ​សុខភាព​ផ្លូវចិត្ត​ក៏​ពុំ​មាន​ហេតុដែល​នាំ​ឲ្យ​សៅហ្មង​អ្វី​ឡើយធ្វើ​ឲ្យ​​ការងារ​សព្វសារពើ​ទទួលបាន​ជោគជ័យ​។ លោក​អ្នក​មាន​ឆន្ទៈ​មោះមុត​ប្រកបដោយ​ការព្យាយាម​លើផ្លូវ​ដែល​ត្រឹមត្រូវ ធ្វើឲ្យ​អ្នក​ផង​ទាំង​ពួង​​ពេញចិត្ត​ជាខ្លាំង​។ គូស្នេហ៍​បង្កើន​ការយកចិត្តទុកដាក់​ចំពោះ​គ្នា​យ៉ាង​ផ្អែម​ល្ហែម​។​



ឆ្នាំឆ្លូវ​ ​​​​​រាសី​មធ្យម​។ ការធ្វើដំណើរ​ជិត​ឆ្ងាយ​ដើម្បី​បំពេញ​ការងារ​ក្តី ដើម្បី​ពិភាក្សា​ពី​អាជីវកម្ម​ក្តី​តែង​បាន​ផល​ជា​មធ្យម​។ សុខភាព​មិន​មាន​ផលប៉ះពាល់​អ្វី​ឡើយ​។ ទឹកចិត្ត​សោមនស្ស​រីករាយ ប៉ុន្តែ​លោក​អ្នក​គួរ​យកចិត្តទុកដាក់​បន្តិច​ចំពោះ​បញ្ហា​ស្នេហា ព្រោះ​វា​អាច​មាន​ទំនាស់​តិចតួច​កើតឡើង​។ ការនិយាយស្តី​ខ្វះ​ការពិចារណា​ច្រើន​មិន​ហុច​ផល​ល្អ​ប៉ុន្មាន​ឡើយ​។​


​​​


ឆ្នាំខាល​ ​​​​រាសី​ស្រុតចុះ​ខ្លាំង​។ ការបំពេញ​កិច្ចការ​មិន​ស្វាហាប់​ធ្វើឲ្យ​អ្នក​ដទៃ​ខ្វះ​ទំនុកចិត្ត​ចំពោះ​រូបអ្នក​។ ការនិយាយស្តី​ច្រើន​ធ្វើឲ្យប៉ះពាល់​ដល់​​អ្នក​ដទៃ​ដោយមិន​ដឹងខ្លួន​។ លោកអ្នក​ហាក់ដូចជា​មាន​ចិត្ត​សប្បាយរីករាយ​បែប​អាត្មានិយម ធ្វើឲ្យ​អ្នក​ដទៃ​ក្តៅក្រហាយ​។ ការប្រកប​របរ​រក​​ទទួលទាន​អាច​រង​ការខាតបង់​។ ស្នេហា​អាច​មាន​ការទាស់ទែង​គ្នា​ពុំ​ខាន​ឡើយ​។​



ឆ្នាំថោះ ​​​​រាសី​ខ្ពស់ត្រដែត​។ លោក​អ្នក​មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​បំពេញ​ការងារ​ដែល​នៅ​ចំពោះមុខ បាន​យ៉ាង​ល្អប្រសើរ​។ ទឹកចិត្ត​ប្រកប​ដោយ​​ក្តី​មេត្តា និង​ករុណា​ចំពោះ​មនុស្ស​និង​សត្វ​ផង​គ្នា​។ ការនិយាយស្តី​ប្រកបដោយ​ការ​ត្រិះរិះ​ពិចារណា​យ៉ាង​ល្អិតល្អន់​មុននឹង ចេញ​វាចា​ទៅ​កាន់​អ្នកផង​គ្នា​។ រីឯ​បញ្ហា​ស្នេហា​ក៏​ពុំ​មាន​រឿងរ៉ាវ​អកុសល​អ្វី​មក​រំខាន​អារម្មណ៍​ឡើយ​។​


​ឆ្នាំរោង ​រាសី​ខ្ពស់ត្រដែត​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​ជា​បង្គួរ​។ ការនិយាយស្តី​ពីរោះពិសា​ធ្វើឲ្យ​គេ​ស្រឡាញ់​ចូលចិត្ត និង​គោរព​ចំពោះ​គុណធម៌​របស់​លោក​អ្នក​។ លោកអ្នក​ខិតខំ​បំពេញការងារ​យ៉ាង​យកចិត្តទុកដាក់​ឆន្ទៈ​មោះមុត និង​តស៊ូ​ព្យាយាម​។ គូស្នេហ៍​មាន​ការ​យោគយល់​អធ្យាស្រ័យ​ឲ្យ​គ្នា និង​បង្ក​ភាព​ផ្អែមល្ហែម​ឲ្យ​គ្នា​ទៅវិញទៅមក​លើ​ស​គ្រា​កន្លង​។​



ឆ្នាំម្សាញ់​ ​​​​​រាសី​ស្រុតចុះ​ខ្លាំង​។ ការនិយាយស្តី​មាន​លើសលស់​ខុសឆ្គង​ទៅកាន់​អ្នកផង​គ្នា​។ មុខរបរ​រក​ទទួល​ទាន​មាន​ការខាតបង់​ជាក់​ជា​ពុំ​ខាន​​ឡើយ​។ ទឹកចិត្ត​មាន​ភាព​មោះមុត​អង់អាច ប៉ុន្តែ​គប្បី​កុំ​បណ្តែតបណ្តោយ​តាមចិត្ត​នឹកឃើញ​ឲ្យសោះ​ពុំនោះ​ទេ​ប្រាកដជា​មាន​ផល​អាក្រក់​​ចំពោះ​អ្នក​។ គូស្នេហ៍​ខ្វះ​ការ​យល់ចិត្ត​គ្នា បណ្តាល​ឲ្យ​ទំនាស់​តូចតាច​ប្រែក្លាយ​ជា​ធំ​។​


​​


ឆ្នាំមមី ​​រាសី​មធ្យម​។ រាល់​ការប្រកប​របរ​រកទ​ទួល​ទាន​បាន​ផល​ជា​បង្គួរ​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មិនសូវ​មាន​គេ​ទទួល​រាក់ទាក់ ប៉ុន្មាន​​ទេ​។ ការនិយាយស្តី​អាចមាន​គេ​និន្ទា​ខ្លះៗ​ដោយ​មិន​ដឹង​ខ្លួន​។ បញ្ហា​ស្នេហា​មាន​សភាព​ជាធម្មតា​គ្មាន​អ្វី​គួរឲ្យ​បារម្ភ​ឡើយ​។ ទឹកចិត្ត​កើត​មាន​នូវ​ក្តី​សៅហ្មង​មួយចំនួន ទាំងនេះ​បណ្តាលមកពី​សុខភាព​មិនសូវ​អំណោយផល​។​



ឆ្នាំ​មមែ ​​​​រាសី​ធ្លាក់ចុះ​។ លោកអ្នក​គប្បី​ប្រយ័ត្ន​គ្រប់​វិនាទី​ទាំងអស់​ព្រោះ​ថា​ថ្ងៃនេះ​លោក អ្នក​នឹង​ត្រូវ​ទទួលរ​ង​នូវ​ការ​ឈឺផ្សា​បណ្តាលមកពី​ការ​បំពេញ​ការងារ គ្មាន​ការប្រុងប្រយ័ត្ន​។ ទឹកចិត្ត​ក្លាហាន កម្លាំងកាយ​មាន​បរិបូរណ៍ តែ​ខ្វះ​នូវ​គំនិត​ច្នៃប្រឌិត​។ ការនិយាយស្តី​ទៅតាម​ការ​នឹក​ឃើញ​ខ្វះ​ការពិចារណា​។ រីឯ​បញ្ហា​ស្នេហា​នឹង​មាន​ការ​អាក់អន់ចិត្ត​ចំពោះ​ដៃគូ​។​


​ ​


ឆ្នាំវក​​​ ​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ សុខភាព​ផ្លូវកាយ​រឹងមាំ​ល្អ ផ្លូវចិត្ត​ក៏​ល្អ​ព្រម​ដែរ​ពោល​គឺ​មាន​សភាព​ស្ងប់ស្ងាត់ នឹងធឹង​មិន​តក់ស្លុត​នៅក្នុង​ហេតុ​ការណ៍​ផ្សេងៗ​ឡើយ ហេតុនេះហើយ​ទើប​លោក​អ្នក​មាន​សមត្ថ​ភាព​បំពេញ​កិច្ចការ​ក្នុង​ការងារ ក៏ដូចជា​មុខរបរ​របស់​លោក​អ្នក​បាន​យ៉ាង​ល្អ​។ គូ​ស្នេហ៍​គប្បី​យកចិត្តទុកដាក់​ចំពោះ​គ្នា​បន្តិច​កុំឲ្យ​រឿងអាក្រក់​កើតឡើង​ចំពោះ​អ្នក​។​


​​ឆ្នាំរកា​​​ ​​​​​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ រាល់​ការប្រកប​របរ​រកទ​ទួល​ទាន​បាន​ផលចំណេញ​ហួស​ពី​ការ​ស្មាន​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មាន​គេ​ទទួល​ស្វាគមន៍​ដោយ​ក្តី​គោរព និង​រាប់អាន​យ៉ាង​ស្មោះស្ម័គ្រ​។ លោកអ្នក​គប្បី​ស្វះស្វែង​រក​ចំណេះដឹង​បន្ថែមទៀត​។ ការនិយាយស្តី​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​។ បញ្ហា​ស្នេហា​ប្រយ័ត្ន​មាន​បញ្ហា​ដោយសារ​ពាក្យ​សម្តី​។​


ឆ្នាំច​ ​​​​​​​​​​រាសី​ស្រុតចុះ​ខ្លាំង​។ រាល់​ការសម្រេចចិត្ត​គប្បី​សុំ​យោបល់​ពី​អ្នក​ដែល​មាន​បទពិសោធ​។ ការប៉ាន់ស្មាន​ស្ថានការណ៍​ច្រើន​តែ​ខុស​។ ផ្លូវ​ចិត្ត​​មាន​​សភាព​តានតឹង​ខ្លាំង​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​ត្រូវ​ប្រយ័ត្ន​។ ដំណឹង​ដែល​ទទួលបាន​មាន​រឿង​ល្អ​លាយឡំ​នឹង​រឿង​មិន​សូវ​ល្អ​។ បញ្ហា​ស្នេហា​ក៏​ត្រូវតែ​អត់ធ្មត់​ប្រយ័ត្ន​ឈានដល់​ការបែកបាក់​គ្នា​។​



ឆ្នាំកុរ ​​​​​​​​រាសី​ល្អ​បង្គួរ​។ ការប្រកប​របរ​រក​ទទួលទាន​ចំណេញ​តិចតួច​។ សុខភាព​ផ្លូវកាយ​ល្អប្រសើរ​។ ទឹកចិត្ត​មាន​ក្ដី​សោមនស្ស​រីករាយ​។ ការ​និយាយ​ស្តី​ប្រកបដោយ​វិចារណញ្ញាណ ការធ្វើដំណើរ​ជិត​ឆ្ងាយ​មាន​សុវត្ថិភាព​។ ចូលចិត្ត​រាប់អាន​មាន​អធ្យាស្រ័យ​ល្អ​។ លោកអ្នក​នឹង​ទទួល​បាន​​នូវ​​ដំណឹង​ល្អ​គួរ​ជាទី​ពេញចិត្ត​។ បញ្ហា​ស្នេហា​មាន​ដំណើរការ​ទៅ​យ៉ាង​រលូន​។​

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *