រាសី ប្រចំា​ថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០១៤

រាសី ប្រចំា​ថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០១៤


ឆ្នាំ​ជូត​ ​​រាសី​ល្អ​បង្គួរ​។ គួរ​ពិចារណា​ឲ្យបាន​ហ្មត់ចត់​មុន​នឹង​និយាយ​ទៅកាន់​អ្នកផង​ ដើម្បី​កុំឲ្យ​គេ​មើលស្រាល​និន្ទា​។ ការប្រកប​របរ​រក​ទទួល​ទាន​​នឹង​​បាន​​ផល​​បង្គួរ​។ លោកអ្នក​អាច​ទទួល​ដំណឹង​ដែល​នឹក​ស្មាន​មិន​ដល់​ក្នុងថ្ងៃនេះ​។ សុខភាព​ផ្លូវកាយ​មាំមួន​ធម្មតា​តែ​សុខភាព​ផ្លូវចិត្ត​រង​សម្ពាធ​អវិជ្ជមាន​ខ្លះៗ​។ អំពី​រឿង​ស្នេហា គូស្នេហ៍​មាន​អធ្យាស្រ័យ​ល្អ​ចំពោះ​គ្នា​។​



ឆ្នាំឆ្លូវ​ ​​​​រាសី​ឡើង​ខ្ពស់​។ សុខភាព​ល្អ​ធម្មតា​ស្រប​នឹង​ផ្លូវ​អារម្មណ៍​ក៏​ស្រស់ស្រាយ​សប្បាយចិត្ត​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​បំពេញ​ការ​ងារ​​ផ្សេងៗ​​អាច ជួប​នូវ​ឧបសគ្គ​ជា​មុន​ទើប​ទទួល​ជោគជ័យ​តាម​ក្រោយ​។ ការនិយាយស្តី​ទៀងត្រង់​ធ្វើឲ្យ​អ្ន​កផងជឿទុកចិត្ត​។ ចំពោះ​រឿង​ស្នេហា​គូស្នេហ៍​យកចិត្តទុកដាក់​មើលថែទាំ​គ្នា​ធ្វើ​ឲ្យ​ចំ​ណង​​មេត្រី​កាន់តែ​រឹងមាំ​។​


​​​


ឆ្នាំខាល​ ​​​រាសី​មធ្យម​។ ការប្រកប​របរ​រក​ទទួលទាន​ការខាតបង់​ព្រោះ​ការ​ធ្វេស​ប្រហែល​មើលស្រាល​ស្ថានការណ៍ ប៉ុន្តែ​លោក​អ្នកនឹង​បាន​នូវ​បទ​ពិសោធ​ដ៏​ល្អ​មកវិញ​។ ការធ្វើដំណើរ​ទៅ​ទីជិត​ឆ្ងាយ​មាន​គេ​ស្វាគមន៍​រាក់ទាក់​។ ការនិយាយស្តី​មាន​អ្នកខ្លះ​ស្ដាប់ និង​ខ្លះ​មិន​យកចិត្ត​ទុក​ដាក់​។ សុខភាព​មិន​សូវ​ល្អ​តែ​ផ្លូវចិត្ត​ល្អ​ធម្មតា​។ គូស្នេហ៍​ហាក់​ព្រងើយកន្តើយ​ដាក់គ្នា​។​



ឆ្នាំថោះ ​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ ការបំពេញ​ការងារ​នឹង​ទទួលបាន​នូវ​ជ័យជម្នះ​ក្រោយពី​លោក​អ្នក​បាន​វិនិយោគ​​កម្លាំង​កាយ​​ចិត្ត​​កន្លង​មក​។ ការ​ពោល​ពាក្យសម្តី​ពីរោះពិសា​។ ទឹកចិត្ត​មាន​មេត្តាករុណា និង​គុណធម៌​។ យ៉ាងណាមិញ​គួរ​យកចិត្តទុកដាក់​ជា​ចម្បង​ទៅលើ​សុខភាព​បន្តិច​។ ការធ្វើដំណើរ​មាន​សុវត្ថិភាព​។ ចំពោះ​រឿង​ស្នេហា​អ្វីៗ​ដំណើរការ​ល្អ​ធម្មតា​។​


​ឆ្នាំរោង ​​​​រាសី​មធ្យម​។ ការប្រកប​របរ​រក​ទទួលទាន​ផ្សេងៗ​បាន​ផល​សមស្រប​ជាមួយ​នឹង​ការចំណាយ  ពោល​គឺ​មិន​ច្រើន ហើយក៏​មិន​តិច​ដែរ​។​ថ្ងៃនេះ​លោក​អ្នក​អាច​ទទួល​លាភ​តិចតួច​ពី​ចម្ងាយ​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​គួរ​ប្រយ័ត្ន​បន្តិច​។ សុខភាព​មាំមួន​រហ័សរហួន​តែ​ផ្លូវ​ចិត្ត​​ស្មុគ​ស្មាញ​។ រឿង​ស្នេហា​អាច​មាន​កើតការ​ប្រចណ្ឌ ឬ​យល់​ច្រឡំ​នានា​កើត​ឡើង​។​



ឆ្នាំម្សាញ់​ ​​​​រាសី​មធ្យម​។ សុខភាព​ផ្លូវកាយ​អំណោយផល តែ​លោកអ្នក​បែរ​ជា​រសាប់រសល់​ក្នុង​ចិត្ត​រក​មូលហេតុ​ពុំ​ឃើញ​។ ការប្រកប​របរ​រក​ទទួលទាន​ហុច​ផល​ច្រើន​គួរសម​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មាន​ឧបសគ្គ​ខ្លះៗ​។ លោក​អ្នក​មាន​សមត្ថភាព​បំពេញការងារ ប៉ុន្តែ​ទាមទារ​ជំនឿ​ចិត្ត​ក្នុង​ការពុះពារ​ទៅមុខ​។ គូស្នេហ៍​មាន​ការអនុគ្រោះ​និង​យល់​អធ្យាស្រ័យ​គ្នា​បាន​ល្អ​។​


​​


ឆ្នាំមមី ​រាសី​មធ្យម​។ រាល់​ការ​ធ្វើ​ដំណើរ​ដោយ​មធ្យោបាយ​ផ្សេងៗ​ត្រូវមាន​ការប្រុងប្រយ័ត្ន ក្នុង​កម្រិត​ខ្ពស់​។ លោកអ្នក​គួរ​ការពារ​ចិត្ត​កុំឲ្យ​ធ្លាក់​ទៅក្នុង​អកុសល ឬ​ការអូសទាញ​របស់​អ្នកដទៃ​។ ដោយ​អានុភាព​នៃ​កម្លាំងកាយ​មាន​ភាព​ខ្លាំងក្លា ធ្វើឲ្យ​ការបំពេញ​ការងារ​បាន​ល្អ តែ​ត្រូវ​ប្រើ​កម្លាំង​កាយ​អស់​យ៉ាងច្រើន​។ បញ្ហា​ស្នេហា ដៃគូ​ចេះ​ផ្ដល់​ភាព​កក់ក្ដៅ​ឲ្យ​គ្នា​ទៅវិញទៅមក​។​



ឆ្នាំ​មមែ ​​​រាសី​ស្រុតចុះ​ខ្លាំង​។ ការបំពេញ​ការងារ​ខ្វះ​ការយកចិត្តទុកដាក់ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​លទ្ធផល​មិន​សូវ​ល្អ​។ រីឯ​ការ​ពោល​ពាក្យសម្តី​ខ្វះ​ការពិចារណា​ជាហេតុ​នាំ​ឲ្យ​អ្នកដទៃ​មើល ស្រាល កត់ចំណាំ​នូវ​ចំណុចខ្សោយ​របស់​អ្នក​។ បញ្ហា​ស្នេហា​អាច​មាន​ការទាស់ទែង​គ្នា​បណ្តាល​មក​ពី​ការនិយាយស្តី​។ សុខភាព​របស់​លោក​អ្នក​ត្រូវ​ជ្រៀតជ្រែក​ដោយ​ជំងឺ​តម្កាត់​នានា​។​


​ ​


ឆ្នាំវក​​​ ​​​រាសី​ស្រុតចុះ​។ សមត្ថភាព​បំពេញ​ការងារ​ធា្ល​ក់​ចុះ ជា​ហេតុ​បណ្តាលឲ្យរ​បររក​ទទួល​ទានមា​ន​ការខាតបង់ និង​ធ្លាក់​ទឹកចិត្ត​យ៉ាងខ្លាំង ដែល​​មាន​ដើមហេតុ​ចម្បង​បំផុត​គឺ​សុខភាព​ផ្លូវកាយ​មាន​បញ្ហា​។ ការធ្វើដំណើរ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​។ លោកអ្នក​គួរ​ស្វែងរក​វិធី​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ខ្លួនឯង​។ គូស្នេហ​ចាំ​ចាប់កំហុស​គ្នា និង​មាន​ការ​អធ្យាស្រ័យ​ចំពោះ​គ្នា​តិចតួច​ណាស់​។​


​​ឆ្នាំរកា​​​ ​​​​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​ល្អ​ប្រសើរ​គ្របដណ្តប់​ទៅលើ​ទង្វើ​ល្អ​សុចរិត និង​ត្រឹមត្រូវ​របស់​លោក​អ្នក​។ ការ​ពោល​ពាក្យសម្តី​ទៅកាន់​អ្នកផង​តែង​ប្រកបដោយ​វិចារណញ្ញាណ​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​ល្អ​។ ការធ្វើដំណើរ​ទៅ​កាន់​ទី​នានា​មាន​សុវត្ថិភាព​គួរ​ជាទី​ទុកចិត្ត​។ គូស្នេហ៍​មាន​ចំណង​មេត្រីភាព​កាន់តែ​ផ្អែមល្ហែម​។​


ឆ្នាំច​ ​​​​​​​​​រាសី​ស្រុតចុះ​។ មុខរបរ​រក​ទទួល​ទាន​មាន​ការខាតបង់​ដោយសារ​ការ​ពោល​ពាក្យសម្តី​មិន​សមរម្យ​គ្មាន​សេចក្តី​រាក់ទាក់​ចំពោះ​ភ្ញៀវ។ សុខ​ភាព​​ផ្លូវកាយ​មិន​សូវ​ល្អ ឬ​អាច​មាន​ជំងឺ​។ ទឹកចិត្ត​ពោរពេញ​ដោយ​អកុសល​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​គ្មាន​សុវត្ថិភាព​។ គូស្នេហ៍​នឹង​ខិត​ខំ​​ស្វែង​យល់​ចិត្ត​របស់​លោក​អ្នក​ដើម្បី​ចៀសវាង​ការ​បែក​បាក់​​គ្នា​​ដោយ​កត្តា​ផ្សេងៗ​។​



ឆ្នាំកុរ ​​​​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ សុខភាព​ល្អ​បរិបូរណ៍ ស្រប​នឹង​ផ្លូវចិត្ត​ក៏​ជ្រះថ្លា​ពោរពេញ​ដោយ​កុសល​។ ការនិយាយស្ដី​ហ្មត់ចត់​ច្បាស់លាស់ ធ្វើ​ឲ្យ​​អ្នក​ផង​​គោរព​​ជឿ​ជាក់​។ ការធ្វើដំណើរ​អាចមាន​រឿង​មក​រំខាន​ខ្លះៗ​តែ​មិន​ជា​បញ្ហា​ធំដុំ​ទេ​។ ថ្ងៃនេះ​លោក​អ្នកនឹង​ទទួលបាន​ដំណឹង​សប្បាយ​រីករាយ​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​ច្រើន​។ គូស្នេហ៍​មាន​ភាពស្អិតល្មួត​នឹង​គ្នា​។​

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *