រាសី ប្រចំាថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០១៤

រាសី ប្រចំាថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០១៤


ឆ្នាំ​ជូត​ ​រាសី​ឡើង​ខ្ពស់​ត្រដែត​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ចំណេញ​យ៉ាង​គាប់​ចិត្ត​។ ការនិយាយស្តី​ត្រូវបាន​អ្នកផង​យកចិត្តទុកដាក់​ស្តាប់​គោរព និង​កោតសរសើរ​យ៉ាង​អស់ពី​ចិត្ត​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​នឹង​បាន​ដូច​ចិត្ត​ដែល​ប៉ង​។ ទឹកចិត្ត​ប្រកបដោយ​ក្តី​សោមន​ស្ស​​រីករាយ​។ ដៃគូ​របស់​អ្នកនឹង​ខិតខំ​តម្រូវ​ចិត្ត​របស់​អ្នក​ធ្វើឲ្យ​ចំណង​ស្នេហា​ កាន់តែ​ផ្អែមល្ហែម​។​​



ឆ្នាំឆ្លូវ​ ​​​រាសី​មធ្យម​។ រាល់​ការប្រកប​របរ​រកទ​ទួល​ទាន​បាន​ផល​ជា​បង្គួរ​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មិនសូវ​មាន​គេ​ទទួល​រាក់ទាក់​។ ការ​និយាយ​ស្តី​អាចមាន​គេ​និន្ទា​ខ្លះៗ​។ បញ្ហា​ស្នេហា​មាន​សភាព​ជាធម្មតា​មិន​មាន​រឿងរ៉ាវ​អ្វី​ពិសេស​គួរឲ្យ​ កត់សម្គាល់​នោះ​ទេ​។ ទឹកចិត្ត​អាច​កើត​មាន​​នូវ​ក្តី​សៅហ្មង​មួយចំនួន ទាំងនេះ​បណ្តាលមកពី​សុខភាព​មិន​អំណោយផល​។​


​​​


ឆ្នាំខាល​ ​​រាសី​ស្រុតចុះ​។ រាល់​ការបំពេញ​ការងារ​ខ្វះ​ការយកចិត្តទុកដាក់ ធ្វើឲ្យ​ការងារ​ត្រូវ​ទទួល​បរាជ័យ ហើយ​លោក​អ្នក​ក៏​បាត់បង់​ស្មារតី​ក្នុង​ការបំពេញ​ការងារ​ផ្សេងៗ ហេតុ​នេះ​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការបំពេញ​ការងារ​ផ្សេងៗ​ឲ្យ​បាន​ច្រើន ​បំផុត​តាម​ដែល​អាច​ធ្វើទៅបាន​។ ស្នេហា​វិញ​ក៏​អាច​មាន​ផល​អវិជ្ជមាន ឬ​កើត​ការទាស់ទែង​ខ្វែងគំនិត​គ្នា​ដោយ​ប្រការ​ផ្សេងៗ​។​



ឆ្នាំថោះ ​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ រាល់​ការសម្រេច​ភារកិច្ច​តែង​ទទួលបាន​ជោគជ័យ​ជានិច្ច​។ ការនិយាយស្តី​ប្រកប​ដោយ​ហេតុផល​ត្រឹមត្រូវ​ធ្វើ​ឲ្យ​​​លោក​អ្នកមាន​ប្រៀប​លើ ​ដៃគូ​សន្ទនា​។ សុខភាព​ល្អ​ស្មារតី​ភ្លឺស្វាង​មាន​សមត្ថភាព​គិត​បញ្ហា​ដែល​នៅ​ចំពោះ​មុខ​បាន ​យ៉ាង​ល្អ​។ ការ​ធ្វើ​ដំណើរ​​​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​។ ស្នេហា​មានការ​ចុះសម្រុង និង​ស្វែងយល់​ចិត្ត​គ្នា​បាន​ល្អប្រសើរ​។​


​ឆ្នាំរោង ​​​រាសី​ស្រុតចុះ​។ ការនិយាយស្តី​ប្រកបដោយ​ការគោរព​តែ​ជា​អកុសល​ថ្ងៃនេះ​ជួបប្រទះ​តែ ជន​អគតិ​។ សេចក្តី​ព្យាយាម​ត្រូវ​ធ្លាក់ចុះ ការ​ធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​អាច​មាន​គ្រោះ​ដល់​អ្នក​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​ជា​ធម្មតា ប៉ុន្តែ​ត្រូវ​ចំណាយ​កម្លាំងកាយ​និង​កម្លាំង​ចិត្ត​យ៉ាងច្រើន​។ រីឯ​គូស្នេហ៍​មាន​អារម្មណ៍​មិន​សូវ​ល្អ​ចំពោះ​គ្នា​ប៉ុន្មាន​ឡើយ​។​



ឆ្នាំម្សាញ់​ ​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ រាល់​ការបំពេញ​កិច្ចកា​ផ្សេងៗ​នឹង​សម្រេច​ដូច​ចិត្ត​ដែល​បាន​គិត​ទុក​ជាក់​ ជា​ពុំខាន​ឡើយ​។ រីឯ​ការធ្វើដំណើរ​ប្រកប​​ដោយ​ការប្រុងប្រយ័ត្ន​ខ្ពស់​។ លោក​អ្នក​មាន​សតិសម្បជញ្ញៈ​បណ្តាលឲ្យ​ទឹក​ចិត្តពោរ​ពេញ​ទៅ​ដោយ​ក្តី​សោមនស្ស ​រីករាយ​។ រីឯ​បញ្ហា​ស្នេហា​​គូស្នេហ៍​របស់​អ្នក​នឹង​មាន​ការទុកចិត្ត​ចំពោះ​អ្នក​ កាន់តែ​ខ្លាំង​លើស​គ្រា​កន្លង​។​


​​


ឆ្នាំមមី ​​​​​​​​​រាសី​មធ្យម​។ សុខភាព​ផ្លូវកា​យក្តី ផ្លូវចិត្ត​ក្តី​មាន​អំណោយផល​ជា​ប្រក្រតី តែ​គួរ​ប្រយ័ត្ន​ចំពោះ​ការ​ពោល​ពាក្យសម្តី​ទៅកាន់​អ្នកផង ព្រោះ​អាច​មាន​គេ​និន្ទា​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​ជា​បង្គួរ និង​អាច​ឮដំណឹង​ល្អ​ខ្លះៗ​។ ការធ្វើដំណើរ​មាន​សុវត្ថិភាព​។ បញ្ហា​ស្នេហា​គួរ​តែ​​អត់​ធ្មត់​​កុំ​ឲ្យ​​មាន​​ការ​ទាស់​ពាក្យសម្តី​គ្នា បើ​ពុំ​ដូច្នោះ​ទេ​នឹង​ឈានទៅរក​ការ​ប្រេះឆា​ជាមិនខាន​។​



ឆ្នាំ​មមែ ​​រាសី​ស្រុតចុះ​បន្តិច​។ ការបំពេញ​ការងារ​ត្រូវ​ប្រើប្រាស់​កម្លាំង​កាយ​ជាជាង​កម្លាំង​ប្រាជ្ញា​។ សម្ដី​ច្រើន​ខ្វះ​ការពិចារណា​អាច​ធ្វើឲ្យ​ខូច​ប្រយោជន៍​ធំ​ការប្រកប​របរ​រក​ ទទួលទាន​នឹងរង​នូវ​ការខាតបង់​បណ្តាល​មក​ពី​សុខភាព​ផ្លូវកាយ​មិន​ប្រក្រតី​។ ផ្លូវចិត្ត​រង​នូវ​សម្ពាធ​។ ស្នេហា​មាន​ការមិនចុះសម្រុង​នឹង​គ្នា​ដែល​បណ្តាល​មកពី​ការនិយាយស្តី អ​ចេតនា ឬ​ខ្វះ​ការពិចារណា​។​


​ ​


ឆ្នាំវក​​​ ​​រាសី​ស្រុតចុះ​។ សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត​មាន​សភាព​ទ្រុឌទ្រោម​ព្រោះ​ត្រូវ​ប្រើ ប្រាស់​កម្លាំង​ច្រើន​ក្នុង​ការបំពេញ​ការងារ ប៉ុន្តែ​មិន​សូវ​ទទួលបាន​ផល​តបស្នង​ប៉ុន្មាន​ឡើយ​។ ការនិយាយស្តី​ច្រើន​ពោល​នូវ​ពាក្យ​រោយរាយ​ឥតប្រយោជន៍​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មាន​ការខាតបង់​។ គូស្នេហ៍​អាច​មាន​ការឈ្លោះទាស់ទែង​គ្នា និង​ឈាន​ទៅដល់​ការបែកបាក់​។​


​​ឆ្នាំរកា​​​ ​​​​​​រាសី​ល្អ​បង្គួរ​។ ការប្រកប​របរ​រក​ទទួលទាន​ចំណេញ​តិចតួច​។ សុខភាព​ផ្លូវកាយ​ល្អប្រសើរ​។ ទឹកចិត្ត​សោមនស្ស​រីករាយ​។ ការនិយាយ​ស្តី​ប្រកបដោយ​វិចារណញ្ញាណ​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មាន​សុវត្ថិភាព​។ ចូលចិត្ត​រាប់អាន​មាន​អធ្យាស្រ័យ​ល្អ​។ លោកអ្នក​នឹង​ទទួល​បាន​​នូវ​​ដំណឹង​​ល្អ​គួរ​ជាទី​ពេញចិត្ត​។ ស្នេហា​មាន​ដំណើរការ​ទៅ​យ៉ាង​រលូន​។​


ឆ្នាំច​ ​​​​​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ លោកអ្នក​អាច​បាន​នូវ​វត្ថុ​អនុស្សាវរីយ៍ ឬក៏​ជំនូន​ពី​នរណា​ម្នាក់​ដោយ​ភ្ញាក់ផ្អើល​។ ការប្រកប​របរ​រក​ទទួលទាន​បាន​​ផល​ចំណេញ​លើ​សការស្មាន​។ ការធ្វើដំណើរ​មាន​សុវត្ថិភាព​។ លោក​អ្នក​មាន​ស្វ័យភាព​ក្នុង​ការសម្រេចចិត្ត​។ សុខភាព​ល្អ​ អារម្មណ៍​ជ្រះ​ស្រឡះ​។ ទឹកចិត្ត​សប្បាយរីករាយ​។ បញ្ហា​ស្នេហា​មិនមាន​អ្វី​ឲ្យ​បារម្ភ​ទេ​។​



ឆ្នាំកុរ ​​​​​​រាសី​មធ្យម​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​បំពេញ​ការងារ​ក្តី ឬ​ពិភាក្សា​ពី​អាជីវកម្ម​ក្តី​តែង​បាន​ផល​ជា​មធ្យម​។ ការនិយាយស្តី​ច្រើន​មិន​សូវ​បាន​ទទួល​ផល​ល្អ​ប៉ុន្មាន​ឡើយ ដូច្នេះ​គួរ​ស្ងៀមស្ងាត់​ជាជាង​ស្រ​ដី​។ បញ្ហា​សុខភាព​មិន​មាន​ផលប៉ះពាល់​អ្វី​ឡើយ​។ ទឹកចិត្ត​ពោរពេញ​ដោយ​​ក្តី​សោមនស្ស​រីករាយ​។ លោកអ្នក​គួរ​យកចិត្តទុកដាក់​បន្តិច​ចំពោះ​រឿង​ស្នេហា​។​

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *