រាសី ប្រចំាថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០១៤
ឆ្នាំជូត រាសីឡើងខ្ពស់ត្រដែត។ សុខភាពផ្លូវកាយរឹងមាំល្អ ផ្លូវចិត្តក៏ល្អព្រមដែរ ពោលគឺមានសភាពស្ងប់ស្ងាត់ នឹងធឹងមិនតក់ស្លុតនៅក្នុងហេតុការណ៍ផ្សេងៗឡើយ។ ហេតុនេះលោកអ្នកមានសមត្ថភាពបំពេញកិច្ចការក្នុងការងារក៏ដូចជា មុខរបររបស់លោកអ្នកបានយ៉ាងល្អ។ គូស្នេហ៍គប្បីយកចិត្តទុកដាក់ចំពោះគ្នាបន្តិច ដើម្បីកុំឲ្យកើតរឿងល្អក់កករផ្លូវចិត្តកើតឡើងចំពោះអ្នក។
ឆ្នាំឆ្លូវ រាសីធ្លាក់ចុះ។ លោកអ្នកគប្បីប្រយ័ត្នគ្រប់វិនាទីទាំងអស់ព្រោះថា ថ្ងៃនេះលោកអ្នកនឹងត្រូវទទួលរងនូវការឈឺផ្សាបណ្តាលមកពីការបំ ពេញការងារគ្មានការប្រុងប្រយ័ត្ន។ ទឹកចិត្តក្លាហានកម្លាំងកាយមានបរិបូរណ៍ តែខ្វះនូវគំនិតច្នៃប្រឌិត។ ការនិយាយស្តីទៅតាមការនឹកឃើញខ្វះការពិចារណា។ រីឯបញ្ហាស្នេហានឹងមានការអាក់អន់ចិត្តបន្តិចបន្តួចចំពោះដៃគូ។
ឆ្នាំខាល រាសីមធ្យម។ រាល់ការប្រកបរបររកទទួលទានបានផលជាបង្គួរ។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយមិនសូវមានគេទទួលរាក់ទាក់ ប៉ុន្មានទេ។ ការនិយាយស្តីអាចមានគេនិន្ទាខ្លះៗដោយមិនដឹងខ្លួន។ បញ្ហាស្នេហាមានសភាពជាធម្មតាគ្មានអ្វីគួរឲ្យបារម្ភឡើយ។ ទឹកចិត្តកើតមាននូវក្តីសៅហ្មងមួយចំនួន ទាំងនេះបណ្តាលមកពីសុខភាពហាក់មិនសូវអំណោយផល។
ឆ្នាំថោះ រាសីឡើងខ្ពស់ត្រដែត។ រាល់ការប្រកបរបររកទទួលទានបានផលចំណេញហួសពីការស្មាន។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយមានគេទទួលស្វាគមន៍ដោយក្តីគោរព និងរាប់អានយ៉ាងស្មោះស្ម័គ្រ។ លោកអ្នកគប្បីស្វះស្វែងរកចំណេះដឹងបន្ថែមទៀត។ ការនិយាយស្តីគប្បីប្រយ័ត្នប្រយែងបន្តិច។ ចំពោះបញ្ហាស្នេហាប្រយ័ត្នមានបញ្ហាដោយសារពាក្យសម្តីឆេវឆាវមួយ គ្រាខ្លី។
ឆ្នាំរោង រាសីស្រុតចុះខ្លាំង។ រាល់ការសម្រេចចិត្តគប្បីសុំយោបល់ពីអ្នកដែលមានបទពិសោធ។ ការប៉ាន់ស្មានស្ថានការណ៍ច្រើនតែខុស។ ផ្លូវចិត្តមានសភាពតានតឹងខ្លាំង។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយត្រូវប្រយ័ត្ន។ ដំណឹងដែលទទួលបានមានរឿងល្អលាយឡំនឹងរឿងមិនសូវល្អ។ បញ្ហាស្នេហាក៏ត្រូវតែអត់ធ្មត់ប្រយ័ត្នឈានដល់ការបែកបាក់គ្នា។
ឆ្នាំម្សាញ់ រាសីល្អបង្គួរ។ ការប្រកបរបររកទទួលទានចំណេញតិចតួច។ ទឹកចិត្តមានក្ដីសោមនស្សរីករាយ។ ការនិយាយស្តីប្រកបដោយវិចារណញ្ញាណការធ្វើដំណើរជិតឆ្ងាយមាន សុវត្ថិភាព។ ចូលចិត្តរាប់អានមានអធ្យាស្រ័យល្អ។ លោកអ្នកនឹងទទួលបាននូវដំណឹងល្អគួរជាទីពេញចិត្ត។ បញ្ហាស្នេហាមានដំណើរការទៅយ៉ាងរលូន។
ឆ្នាំមមី រាសីខ្ពស់ត្រដែត។ សុខភាពផ្លូវកាយមានសភាពល្អប្រសើរ ព្រមជាមួយនឹងសុខភាពផ្លូវចិត្តក៏ពុំមានហេតុដែលនាំឲ្យសៅហ្មង អ្វីឡើយ ធ្វើឲ្យការងារសព្វសារពើទទួលបានជោគជ័យ។ នេះគឺបណ្តាលមកពីលោកអ្នកមានឆន្ទៈមោះមុតប្រកបដោយការព្យាយាមលើផ្លូវ ដែលត្រឹមត្រូវធ្វើឲ្យអ្នកផងទាំងពួងពេញចិត្តជាខ្លាំង។ គូស្នេហ៍បង្កើនការយកចិត្តទុកដាក់ចំពោះគ្នា។
ឆ្នាំមមែ រាសីមធ្យម។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយដើម្បីបំពេញការងារក្តី ដើម្បីពិភាក្សាពីអាជីវកម្មក្តីតែងបានផលជាមធ្យម។ សុខភាពមិនមានផលប៉ះពាល់អ្វីឡើយ។ ទឹកចិត្តសោមនស្សរីករាយ ប៉ុន្តែលោកអ្នកគួរយកចិត្តទុកដាក់បន្តិចចំពោះបញ្ហាស្នេហាព្រោះវា អាចមានទំនាស់ខ្លះៗកើតឡើង។ ការនិយាយស្តីខ្វះការពិចារណាច្រើនមិនហុចផលល្អប៉ុន្មានឡើយ។
ឆ្នាំវក រាសីស្រុតចុះខ្លាំង។ ការបំពេញកិច្ចការមិនស្វាហាប់ធ្វើឲ្យអ្នកដទៃខ្វះទំនុកចិត្ត ចំពោះរូបអ្នក។ ការនិយាយស្តីច្រើនធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃដោយមិនដឹងខ្លួន។ លោកអ្នកហាក់ដូចជា មានចិត្តសប្បាយរីករាយបែបអាត្មានិយមធ្វើឲ្យអ្នកដទៃក្តៅក្រហាយ។ ការប្រកបរបររកទទួលទានអាចរងការខាតបង់។ ស្នេហាអាចមានការទាស់ទែងគ្នាពុំខានឡើយ។
ឆ្នាំរកា រាសីខ្ពស់ត្រដែត។ លោកអ្នកមានសមត្ថភាពគ្រប់គ្រាន់អាចបំពេញការងារដែលនៅចំពោះមុខ បានយ៉ាងល្អប្រសើរ។ ទឹកចិត្តប្រកបដោយក្តីមេត្តា និងករុណាចំពោះមនុស្សនិងសត្វផងគ្នា។ ការនិយាយស្តីប្រកបដោយការត្រិះរិះពិចារណាយ៉ាងល្អិតល្អន់មុន នឹងចេញវាចាទៅកាន់អ្នកផងគ្នា។ រីឯបញ្ហាស្នេហាក៏ពុំមានអ្វីគួរឲ្យបារម្ភឡើយ។
ឆ្នាំច រាសីខ្ពស់ត្រដែត។ ការប្រកបរបររកទទួលទានបានផលជាបង្គួរ។ ការនិយាយស្តីពីរោះពិសាធ្វើឲ្យគេស្រឡាញ់ចូលចិត្ត និងគោរពចំពោះគុណធម៌របស់លើកអ្នក។ លោកអ្នកខិតខំបំពេញការងារយ៉ាងយកចិត្តទុកដាក់ឆន្ទៈមោះមុតនិងតស៊ូ ព្យាយាម។ គូស្នេហ៍យោគយល់អធ្យាស្រ័យឲ្យគ្នា និងបង្កភាពផ្អែមល្ហែមឲ្យគ្នាទៅវិញទៅមកលើសគ្រាកន្លង។
ឆ្នាំកុរ រាសីស្រុតចុះខ្លាំង។ ការនិយាយស្តីមានលើសលស់ខុសឆ្គងទៅកាន់អ្នកផងគ្នា។ មុខរបររកទទួលទានមានការខាតបង់ជាក់ជាពុំខានឡើយ។ ទឹកចិត្តមានភាពមោះមុតអង់អាច ប៉ុន្តែគប្បីកុំបណ្តែតបណ្តោយតាមចិត្តនឹកឃើញឲ្យសោះពុំនោះទេប្រាកដជា មានផលអាក្រក់ចំពោះអ្នក។ គូស្នេហ៍ខ្វះការយល់ចិត្តគ្នា បណ្តាលឲ្យទំនាស់តូចតាចប្រែក្លាយជាធំ។
No comments:
Post a Comment