រាសី ប្រចំាថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០១៤
ឆ្នាំជូត រាសីឡើងខ្ពស់ត្រដែត។ លោក អ្នកមានសមត្ថភាពអាចសម្រេចកិច្ចការធំបានមានសមត្ថភាពខាងបង្កើតគំនិតច្នៃប្រឌិតថ្មីៗជានិច្ចជាពិសេសគឺ មានភាពម្ចាស់ការលើខ្លួនឯង។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយតែងមានការទទួលរាក់ទាក់។ មុខរបររកទទួលទានមានដំណើរការបានប្រសើរ។ បញ្ហាស្នេហាគូស្នេហ៍មានអធ្យាស្រ័យចំពោះគ្នាទៅវិញទៅមក។
ឆ្នាំឆ្លូវ រាសីល្អបង្គួរ។ ការប្រកបរបររកទទួលទានបានផលចំណេញយ៉ាងស្តួចស្តើងតែលោកអ្នកហាក់សប្បាយចិត្តនឹងទង្វើរបស់ខ្លួន។ ការនិយាយស្តីត្រូវបានឆ្លងកាត់ការពិចារណាយ៉ាងល្អិតល្អន់។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយតែងមានគេចាំទទួលរាក់ទាក់។ សុខភាពផ្លូវកាយត្រូវបៀតបៀនដោយជំងឺ។ បញ្ហាស្នេហាមិនមានអ្វីប្រែប្រួលឡើយ។
ឆ្នាំខាល រាសីស្រុតចុះ។ ការប្រកបរបររកទទួលទានត្រូវប្រើប្រាស់កម្លាំងកាយយ៉ាងច្រើន។ ឯទឹកចិត្តក៏មានសភាពទ្រុឌទ្រោមធ្វើឲ្យលទ្ធផលបានពីការងារហាក់ដូចជាមិនស័ក្តិសមទៅនឹងការខិតខំប្រឹងប្រែង។ គូស្នេហ៍មានការយោគយល់គ្នាយ៉ាងល្អប្រសើរ ពោលគឺ ចេះអធ្យាស្រ័យចំពោះគ្នាទៅវិញទៅមក។ ការនិយាយស្តីខ្វះការពិចារណានាំឲ្យមានផលលំបាកទៅថ្ងៃក្រោយ។
ឆ្នាំថោះ រាសីមធ្យម។ ការបំពេញកិច្ចការផ្សេងៗ ទទួលបានផលមិនជាល្អប៉ុន្មានឡើយ។ ការនិយាយស្តីមិនចុះសម្រុងគ្នានឹងអ្នកស្តាប់។ ការប្រកបរបររកទទួលទានបានផលបង្គួរ។ ទឹកចិត្តជាឧបេក្ខា។ សុខភាពមិនសូវល្អ។ ការទទួលដំណឹងច្រើនតែមិនពិត។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយប្រកបដោយសុវត្ថិភាព។ ស្នេហាមានការចុះសម្រុងនឹងគ្នាបានល្អ។
ឆ្នាំរោង រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកមានសុខភាពផ្លូវកាយល្អ។ ទឹកចិត្តពោរពេញដោយក្តីសោមនស្សរីករាយ។ ប៉ុន្តែចំពោះការបំពេញការងារផ្សេងៗហាក់ពុំសូវស្វាហាប់។ ការធ្វើដំណើរប្រកបដោយសុវត្ថិភាពគ្រប់ទិសទី។ ការនិយាយស្តីពុំសូវមានឥទ្ធិពលលើអ្នកស្តាប់ប៉ុន្មានឡើយ។ រីឯបញ្ហាស្នេហាគូស្នេហ៍មានការយកចិត្តទុកដាក់ចំពោះគ្នាយ៉ាងប្រសើរ។
ឆ្នាំម្សាញ់ រាសីឡើងខ្ពស់ត្រដែត។ ការប្រកបរបររកទទួលទានបានចំណេញគាប់ចិត្ត។ ការនិយាយស្តីមានហេតុផលត្រឹមត្រូវ។ លោកអ្នកមានចិត្តសោមនស្សរីករាយចំពោះអំពើជាកុសល និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគិតរិះរកដំណោះស្រាយ។ ជាមួយគ្នានេះដែរ បញ្ហាស្នេហា ដៃគូមានការចុះសម្រុងគ្នាល្អណាស់ធ្វើឲ្យចំណងស្នេហ៍ស្អិតល្មួត។
ឆ្នាំមមី រាសីបង្គួរ។ ការប្រកបរបររកទទួលទានហុចផលចំណេញសមរម្យពោលគឺមិនតិចតែក៏មិនច្រើនដែរ។ សុខភាពផ្លូវកាយមាំមួនរហ័សរហួន។ តែទឹកចិត្តហាក់ពុំសប្បាយរីករាយ។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយអាចមានឧបសគ្គខ្លះៗ ប៉ុន្តែក៏មានអ្នកចាំជួយយកអាសាដែរ។ គូស្នេហ៍មានការលះបង់ខ្ពស់ចំពោះគ្នាធ្វើឲ្យចំណងមេត្រីកាន់តែរឹងមាំលើសគ្រាកន្លង។
ឆ្នាំមមែ រាសីល្អបង្គួរ។ លោកអ្នកនឹងទទួលបាននូវមុខងារថ្មីសម្រាប់បំពេញ។ ការនិយាយស្តីខ្លះក៏យកជាការបានតែខ្លះក៏មិនបាន។ មុខរបររកទទួលទានបានផលចំណេញតិចតួចដោយសារមិនយល់ពីតម្រូវការរបស់អតិថិជន។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយគប្បីប្រយ័ត្ន។ បញ្ហាស្នេហាត្រូវមានការអត់ធ្មត់ចំពោះដៃគូឲ្យបានច្រើនប្រយ័ត្នមានការបែកបាក់។
ឆ្នាំវក រាសីឡើងខ្ពស់ត្រដែត។ សុខភាពផ្លូវកាយល្អ និងមានភាពស្វាហាប់ក្នុងការងារ។ ដោយឡែកផ្លូវចិត្តក៏កាន់តែប្រសើរទៅទៀត។ ហេតុនេះលោកអ្នកអាចមានសមត្ថភាពបំពេញកិច្ចការផ្សេងៗ ប្រកបដោយការយកចិត្តទុកដាក់។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយមានសុវត្ថិភាព។ បញ្ហាស្នេហាដៃគូគួរតែបង្កើតអនុស្សាវរីយ៍ថ្មីជាមួយគ្នាបន្ថែមទៀតដើម្បី រឹតចំណងស្នេហ៍។
ឆ្នាំរកា រាសីមធ្យម។ ទឹកចិត្តសប្បាយរីករាយ។ កម្លាំងកាយបរិបូរណ៍។ ការនិយាយស្តីច្រើនឡេះឡោះមិនអាចយកជាការបានឡើយ។ ឯការប្រកបរបររកទទួលទានវិញបានផលតិចតួច។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយមានសុវត្ថិភាពធម្មតា។ គូស្នេហ៍អាចមានការរង្កៀសចិត្ត ឬទាស់សម្ដីគ្នាតិចតួច ប៉ុន្តែមិនមានបញ្ហាអ្វីធំដុំគួរឲ្យបារម្ភឡើយ។
ឆ្នាំច រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកមានសមត្ថភាពអាចសម្រេចកិច្ចការធំបាន និងពូកែបង្កើតគំនិតច្នៃប្រឌិតថ្មីៗជាពិសេសគឺ មានភាពម្ចាស់ការលើខ្លួនឯង។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយតែងមានការទទួលរាក់ទាក់។ មុខរបររកទទួលទានមានដំណើរការបានប្រសើរគាប់ចិត្ត។ បញ្ហាស្នេហាគូស្នេហ៍មានទំនាក់ទំនងចុះសម្រុងគ្នា និងអធ្យាស្រ័យល្អចំពោះគ្នា។
ឆ្នាំកុរ រាសីឡើងខ្ពស់ត្រដែត។ រាល់ការប្រកបរបររកទទួលទានផ្សេងៗបានផលកាក់កបជាធម្មតា។ ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយទទួលបាននូវសុវត្ថិភាព។ ទឹកចិត្តសប្បាយរីក-រាយមិនមានជំងឺមកបៀតបៀនរូបកាយ និងមានសមត្ថភាពដោះស្រាយបញ្ហាផ្សេងៗ។ សេចក្តីស្នេហាគឺ មានការយល់ចិត្តថ្លើមគ្នាបានល្អ។ រីឯការធ្វើដំណើរតែងមានជោគជ័យជាប់ជានិច្ច។
No comments:
Post a Comment