រាសី ប្រចំាថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០១៤

រាសី ប្រចំាថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០១៤


ឆ្នាំ​ជូត​ ​​​​​​​​រាសី​មធ្យម​។ ការ​ពោល​ពាក្យសម្តី​ធ្វើឲ្យ​អ្ន​កផងយកចិត្តទុកដាក់​ស្តាប់​។ សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត​មាន​អំណោយផល​ល្អ​មាន​សមត្ថ​ភាព​​ បំពេញការងារ​ប្រកបដោយ​ស្មារតី​ខ្ពស់​ធ្វើឲ្យ​ការបំពេញ​ការងារ​ទទួលបានផ​ល​ គួរ​ជាទី​ពេញចិត្ត​។ ប៉ុន្តែ​គួរ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ធ្វើ​ដំ​ណើរ​​​ទៅ​​កាន់​​​ទីជិត​​ ឆ្ងាយ និង​គួរ​យកចិត្តទុកដាក់​ចំពោះ​ចំណង​ស្នេហា​របស់​អ្នក​។​



ឆ្នាំឆ្លូវ​ ​​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ រាល់​ការបំពេញ​កិច្ចការ​សម្រេច​ដូច​ក្ដី​ប្រាថ្នា​ជាក់​ជា​ពុំខាន​ឡើយ​។ រីឯ​ការធ្វើដំណើរ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​។ លោក​​អ្នក​មាន​សតិសម្បជញ្ញៈ​។ ទឹកចិត្ត​ពោរពេញ​ទៅ​ដោយ​ក្តី​សោមនស្ស​រីករាយ​ក្នុង​​​ផ្លូវ​ត្រឹមត្រូវ​ ប្រពៃ​។ រីឯ​បញ្ហា​ស្នេហា​គូស្នេហ៍​របស់​អ្នក​នឹង​​មាន​​ការ​ទុក​ចិត្ត​ចំពោះ​អ្នក កាន់តែខ្លាំង ធ្វើឲ្យ​ចំណង​ស្នេហ៍​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​។​


​​​


ឆ្នាំខាល​ ​​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ លោកអ្នក​នឹង​ទទួលបាន​នូវ​វត្ថុ​អនុស្សាវរីយ៍ ឬក៏​ជំនូន​ពី​នរណា​ម្នាក់​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល ចំណេញ​លើសពី​ការ​ស្មាន​។ ការធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព​មាន​ស្វ័យភាព​ក្នុង​ការសម្រេចចិត្ត​។ សុខភាព​ល្អ មាន​អារម្មណ៍​ជ្រះ​ស្រឡះ​ស្រប​​នឹង​ទឹកចិត្ត​សប្បាយរីករាយ​។ បញ្ហា​ស្នេហា​មិនមាន​អ្វី​ឲ្យ​បារម្ភ​ទេ​។​



ឆ្នាំថោះ ​​​​​​​​រាសី​ស្រុតចុះ​។ រាល់​ការបំពេញ​ការងារ​ផ្សេងៗ​ពោរពេញ​ដោយ​ឧបសគ្គ​សុខភាព​មាន​បញ្ហា​ខ្លះៗ​ដែល ​មក​ពី​បរិយាកាស​។ ការ​និយាយ​ស្តី​តែងមាន​គេ​និន្ទា​ធ្វើឲ្យ​អ្នក​មានការ​អាក់អន់​ស្រ​ពន់​ ចិត្ត​ជា​ខ្លាំង​។ រីឯ​បញ្ហា​ស្នេហា​គូស្នេហ៍​ខ្វះ​ការ​យល់ចិត្ត​គ្នា​ជា​ហេតុ​បណ្តាល​ឲ្យ​មាន​ ការ​បែក​បាក់ ឬ​ទំនាស់​ផ្សេងៗ​ជាដើម​។ ការធ្វើដំណើរ​ជិត​ឆ្ងាយ​មាន​សុវត្ថិភាព​ធម្មតា​។​


​ឆ្នាំរោង ​រាសី​ឡើង​ខ្ពស់​ត្រដែត​។ លោកអ្នក​នឹង​ទទួលបាន​នូវ​វត្ថុ​អនុស្សាវរីយ៍ ឬក៏​ជំនូន​ពី​នរណា​ម្នាក់​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល ចំណេញ​លើសពី​ការ​ស្មាន​។ ការធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព​មាន​ស្វ័យភាព​ក្នុង​ការសម្រេចចិត្ត​។ សុខភាព​ល្អ មាន​អារម្មណ៍​ជ្រះ​ស្រ​ឡះ​ស្រប​នឹង​ទឹកចិត្ត​សប្បាយរីករាយ​។ បញ្ហា​ស្នេហា​មិនមាន​អ្វី​ឲ្យ​បារម្ភ​ទេ​។​



ឆ្នាំម្សាញ់​ ​​​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ ការ​​ស​ម្រេច​​ភារកិច្ច​តែង​ទទួលបាន​ជោគជ័យ​ជា​និច្ច​។ ការនិយាយស្តី​ប្រកប​ដោយ​ហេតុផល​ត្រឹមត្រូវ​ធ្វើឲ្យ​លោក​អ្នកមាន​ប្រៀប​លើ​ ដៃគូ​សន្ទនា​។ សុខភាព​ល្អ មាន​ស្មារតី​ភ្លឺស្វាង​មាន​សមត្ថភាព​គិត​បញ្ហា​ដែល​នៅ​ចំពោះ​មុខ​បាន​យ៉ាង​ ល្អ​។ ការធ្វើ​ដំណើរ​​ប្រកបដោយ​ការប្រុងប្រយ័ត្ន​ខ្ពស់​។ ស្នេហា​មានការ​ចុះសម្រុង​គ្នា​យ៉ាង​ល្អ​ប្រពៃ​។​


​​


ឆ្នាំមមី ​​​​​​​​​​​​​រាសី​ស្រុតចុះ​។ ទឹកចិត្ត​ប្រកបដោយ​ទោមនស្ស គួរ​យកចិត្តទុកដាក់​អាន​សៀវភៅធម៌​ផ្សេងៗ ដើម្បី​ឲ្យមាន​ចិត្តស្ងប់​។ សុខភាព​មាន​ជំងឺ​ជ្រៀតជ្រែក​ដល់​រូប​កាយ​។ ការប្រកប​របរ​រក​ទទួលទាន​មាន​ការខាតបង់​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​តែង​មាន​ឧបសគ្គ​រារាំង​។ ដោយ​ឡែក​បញ្ហា​​ស្នេហា​គូស្នេហ៍​បាន​យល់​ពី​ក្តីលំបាក​របស់អ្នក និង​យកចិត្តទុកដាក់​ដល់​រូបអ្នក​ពេញទំហឹង​។​



ឆ្នាំ​មមែ ​រាសី​ស្រុតចុះ​។ រាល់​ការបំពេញ​ការងារ​ផ្សេងៗ​ពោរពេញ​ដោយ​ឧបសគ្គ សុខភាព​មាន​បញ្ហា​ខ្លះៗ​ដែល​មក​ពី​បរិយាកាស​។ ការ​និយាយ​ស្តី​តែង​មាន​​គេ​និន្ទា​ធ្វើឲ្យ​អ្នក​មានការ​អាក់អន់​ស្រ​ពន់ ចិត្ត​ជា​ខ្លាំង​។ រីឯ​បញ្ហា​ស្នេហា​គូស្នេហ៍​ខ្វះ​ការ​យល់ចិត្ត​គ្នា​ជា​ហេតុ​បណ្តាល​ឲ្យ មាន​​ការ​បែកបាក់ ឬ​ទំនាស់​ផ្សេងៗ​ជាដើម​។ ការធ្វើដំណើរ​ជិត​ឆ្ងាយ​មាន​សុវត្ថិភាព​ធម្មតា​។​


​ ​


ឆ្នាំវក​​​ ​រាសី​ឡើង​ខ្ពស់​ត្រដែត​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​ចំណេញ​យ៉ាង​គាប់​ចិត្ត​។ ការនិយាយស្តី​ត្រូវបាន​អ្នកផង​យកចិត្តទុកដាក់​ស្តាប់​គោរព និង​កោតសរសើរ​យ៉ាង​អស់ពី​ចិត្ត​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​នឹង​បាន​ដូច​ចិត្ត​ដែល​ប៉ង​។ ទឹកចិត្ត​ប្រកបដោយ​ក្តី​សោម​នស្ស​​រីករាយ​។ បញ្ហា​ស្នេហា គូស្នេហ៍​របស់​អ្នកនឹង​ខិតខំ​តម្រូវ​ចិត្ត​របស់​អ្នក​បាន​យ៉ាង​ប្រពៃ​។​


​​ឆ្នាំរកា​​​ ​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ ការ​ស​ម្រេច​​ភារកិច្ច​តែង​ទទួលបាន​ជោគជ័យ​ជា​និច្ច​។ ការនិយាយស្តី​ប្រកប​ដោយ​ហេតុផល​ត្រឹមត្រូវ​ធ្វើឲ្យ​លោក​​អ្នក​មាន​ប្រៀប​លើ​ ដៃគូ​សន្ទនា​។ សុខភាព​ល្អ មាន​ស្មារតី​ភ្លឺស្វាង មាន​សមត្ថភាព​គិត​បញ្ហា​ដែល​នៅ​ចំពោះ​មុខ​បាន​យ៉ាង​ល្អ​។ ការ​ធ្វើ​ដំណើរ​​ប្រកប​ដោយ​ការប្រុងប្រយ័ត្ន​ខ្ពស់​។ ស្នេហា​មានការ​ចុះសម្រុង​គ្នា​យ៉ាង​ល្អ​ប្រពៃ​។​


ឆ្នាំច​ ​​រាសី​ស្រុតចុះ​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​ដើម្បី​បំពេញ​ការងារ​អាច​ជួប​នូវ​ភាព បរាជ័យ​ធ្វើឲ្យ​មាន​ការធ្លាក់​ទឹកចិត្ត​ជាខ្លាំ​ង​។ លោក​អ្នក​មាន​សមត្ថភាព​បំពេញការងារ ប៉ុន្តែ​ត្រូវ​រង់ចាំ​ឱកាសល្អ​ក្នុងការ​បញ្ចេញស្នាដៃ​។ ការនិយាយស្តី​មាន​ភាពរអាក់រអួល​មិន​គាប់ចិត្ត​អ្នក​ស្តាប់​។ គូស្នេហ៍​គ្មាន​ការ​យល់ចិត្ត​គ្នា គ្មាន​ការ​អធ្យាស្រ័យ​ចំពោះ​គ្នា​។​



ឆ្នាំកុរ ​​​​​រាសី​មធ្យម​។ សុខភាព​ផ្លូវកា​យក្តី​ផ្លូវចិត្ត​ក្តី​មាន​អំណោយផល​ជា​ប្រក្រតី តែ​គួរ​ប្រយ័ត្ន​ចំពោះ​ការ​ពោល​ពាក្យសម្តី​ទៅកាន់​អ្នកផង ព្រោះ​អាច​​មាន​​គេ​​និន្ទា​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​ជា​បង្គួរ​។ រីឯ​បញ្ហា​ស្នេហា​មិនគួរ​បណ្តាលឲ្យ​មាន​ការ​ទាស់​ពាក្យសម្តី​គ្នា​ទេ បើ​ពុំ​ដូ​ច្នោះ​​​នឹង​​ធ្វើ​ឲ្យ​រឿងតូច​ក្លាយទៅជា​រឿង​ធំ​។ ការធ្វើដំណើរ​ទៅ​ទីជិត​ឆ្ងាយ​មាន​សុវត្ថិភាព​ធម្មតា​។​

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *