រាសី ប្រចំា​ថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០១៤

រាសី ប្រចំា​ថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០១៤


ឆ្នាំ​ជូត​ ​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ សុខភាព​រាងកាយ​រឹងមាំ ធ្វើឲ្យ​អារម្មណ៍​ជ្រះថ្លា​ពោរពេញ​ដោយ​ប្រាជ្ញា​ស្មារតី​ខ្ពស់​ក្នុង​ការ​បំពេញការងារ​ប្រ​កប​ដោយ​​ជោគជ័យ​ត្រចះត្រចង់​។ លោកអ្នក​អាច​ទទួលបាន​ជំនូន ឬ​អំណោយ​ពី​អ្នក​ណា​ម្នាក់​។ ការធ្វើដំណើរ​ទៅ​ទីជិត​ឆ្ងាយ​មាន​សុវត្ថិ​ភាព​គ្រប់ទិសទី​។ ចំណង​ស្នេហ៍​រង​ការ​ញុះញង់​ពី​អ្នក​ដទៃ ប៉ុន្តែ​មិន​មាន​បញ្ហា​អ្វី​កើតឡើង​ទេ​។​​



ឆ្នាំឆ្លូវ​ ​​​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ រាល់​ការប្រកប​របរ​រកទ​ទួល​ទាន ឬ​បំពេញ​កិច្ចការ​ផ្សេងៗ​បាន​ផល​ក្រាស់ក្រែល ប៉ុន្តែ​អ្វី​ដែល​លោកអ្នក​ត្រូវ​ប្រ​យ័ត្ន​​នោះ​គឺ​កុំ​ភ្លេចខ្លួន​ប្រើ​ភាសា​ក្រអឺតក្រទម​នាំ​ឲ្យ​អ្នកផង​ទាំងឡាយ​ពេបជ្រាយ​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​គួរ​ប្រយ័ត្ន​បន្តិច​។ ទឹក​ចិត្ត​​មាន​ក្តី​សោមនស្ស​រីករាយ រីឯ​សុខភាព​ក៏​ល្អ​បរិបូរណ៍​។ ចំណង​ស្នេហ៍​មាន​ភាពស្អិតល្មួត​។​


​​​


ឆ្នាំខាល​ ​​​​​រាសី​មធ្យម​។ លោក​អ្នក​មាន​ប្រៀប​ខាង​កម្លាំង​កាយ​ជា​ជាង​កម្លាំង​ប្រាជ្ញា​។ ទាំងនេះ​បណ្តាលមកពី​សុខភាព​ផ្លូវកាយ​ល្អ​តែ​ចិត្ត​មាន​ការ​​ហ្មង​សៅ ហើយ​លោក​អ្នក​គួរ​ជម្រះចិត្ត​សៅហ្មង​ទើប​អាច​ត្រៀមខ្លួន​ទទួលជោគជ័យ​។ រីឯ​ការនិយាយស្តី​ក៏​មិនសូវ​ជា​ល្អ​ប៉ុន្មាន​ដែរ​។ លោកអ្នក​អាច​ទទួល​ដំណឹង​ល្អ​ខ្លះៗ​។ បញ្ហា​ស្នេហា គូស្នេហ៍​អាច​ទាស់ទែង​គ្នា​តិចតួច​ចៀស​ពុំរួច​។​



ឆ្នាំថោះ ​រាសី​ឡើង​ខ្ពស់​ត្រដែត​។ កិច្ចការ​សព្វសារពើ​បាន​ជោគជ័យ​ជាទី​មោទនៈ ប៉ុន្តែ​លោក​អ្នក​ក៏​ត្រូវ​ប្រយ័ត្ន​អ្នក​ច្រណែនឈ្នានីស​ចាំ​មើល​បំណាំ​ផង​ដែរ​។ ទឹកចិត្ត​មាន​ការគិតគូរ​វែងឆ្ងាយ រីឯ​សុខភាព​ផ្លូវកាយ​សុខ​សប្បាយ​ធម្មតា​ដែរ​។ ការនិយាយស្តី​មាន​វិចារណញ្ញាណ​។ ការ​ធ្វើ​ដំណើរ​ទៅ​ទីជិត​ឆ្ងាយ​មានជោគ​លាភ​។ គូស្នេហ៍​មាន​ការយកចិត្តទុកដាក់​ចំពោះ​គ្នា​ខ្លាំង​។​


​ឆ្នាំរោង ​​រាសី​ស្រុតចុះ​។ លោក​អ្នក​មាន​សមត្ថភាព​បំពេញការងារ ប៉ុន្តែ​ត្រូវ​រង់ចាំ​ឱកាសល្អ​ដើម្បី​បញ្ចេញស្នាដៃ​។ ការនិយាយស្តី​មាន​ភាព​រអាក់​រអួល​ព្រោះ​កង្វះ​ជំនឿ​ចិត្ត​។ គូស្នេហ៍​មិនសូវ​យល់ចិត្ត​គ្នា ព្រោះតែ​អារម្មណ៍​អន្ទះសា​ស្មុគស្មាញ​ផ្នែក​ការងារ​។ ការធ្វើដំណើរ​ទៅ​ទីជិត​ឆ្ងាយ​ដើម្បី​​បំពេញ​ការងារ​អាច​ជួប​ឧបសគ្គ​លំបាកលំបិន​មុននឹង​សម្រេច​ដល់​គោលដៅ​។​



ឆ្នាំម្សាញ់​ ​​​​​​រាសី​មធ្យម​។ កត្តា​ចម្បង​គួរ​យកចិត្តទុកដាក់​ទៅលើ​សុខភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត បើ​ពុំនោះ​ទេ​នឹង​បណ្តាល​ឲ្យ​ហេតុការណ៍​មិន​ល្អ​កើត​ឡើង​ដូចជា ការ​ពោល​ពាក្យសម្តី​មិន​ពីរោះ​ពិសា មិន​មាន​ការជួយ​ជ្រោមជ្រែង​ពី​មនុស្ស​ជុំ​-​វិញ​ខ្វះ​សមត្ថភាព​បំពេញ​ការងារ​ឲ្យបាន​ល្អ ធ្វើ​ឲ្យ​មុខរបរ​ត្រូវ​ខាតបង់​។ គូស្នេហ៍​មានការ​យល់ចិត្ត​គ្នា​ជា​ធម្មតា មិន​មាន​បញ្ហា​ល្អក់កករ​អ្វី​ទេ​។​


​​


ឆ្នាំមមី ​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ រាល់​ការសម្រេច​ភារកិច្ច​តែង​ទទួលបាន​ជោគជ័យ​ជានិច្ច​។ ការនិយាយស្តី​ប្រកប​ដោយ​ហេតុផល​ត្រឹមត្រូវ​ធ្វើឲ្យ​លោក​អ្នកមាន ប្រៀប​លើ​ដៃគូ​សន្ទនា​។ សុខភាព​ល្អ មាន​ស្មារតី​ភ្លឺស្វាង មាន​សមត្ថភាព​គិត​បញ្ហា​ដែល​នៅ​ចំពោះ​មុខ​បាន​យ៉ាង​ល្អ​។ ការធ្វើដំណើរ​ប្រកបដោយ​ការប្រុងប្រយ័ត្ន​ខ្ពស់​។ ស្នេហា​មានការ​ចុះសម្រុង​គ្នា​យ៉ាង​ល្អ​ប្រពៃ​។​



ឆ្នាំ​មមែ ​​​​​រាសី​ស្រុតចុះ​។ រាល់​ការបំពេញ​ការងារ​ផ្សេងៗ​ពោរពេញ​ដោយ​ឧបសគ្គ​សុខភាព​មាន​បញ្ហា​ខ្លះៗ​ដែល​មក​ពី​បរិយាកាស​។ ការ​និយាយ​ស្តី​តែងមាន​គេ​និន្ទា​ធ្វើឲ្យ​អ្នក​មានការ​អាក់អន់​ស្រ​ពន់​ចិត្ត​ជា​ខ្លាំង​។ រីឯ​បញ្ហា​ស្នេហា គូស្នេហ៍​ខ្វះ​ការ​យល់ចិត្ត​គ្នា​ជា​ហេតុ​បណ្តាលឲ្យ​មាន​​ការ​បែក​​​បាក់​ឬ ទំនាស់​ជា​ដើម​។ ការធ្វើដំណើរ​ជិត​ឆ្ងាយ​មាន​សុវត្ថិភាព​ធម្មតា​។​


​ ​


ឆ្នាំវក​​​ ​​​​រាសី​ស្រុតចុះ​។ ទឹកចិត្ត​ប្រកបដោយ​ទោមនស្ស ទាមទារ​ឲ្យមាន​ភាពស្ងប់ស្ងាត់​ទើប​អាច​ធ្វើ​ការសម្រេចចិត្ត​បាន​។ សុខភាព​មាន​ជំងឺ​ជ្រៀតជ្រែក​ដល់​រូប​កាយ​។ ការប្រកប​របរ​រក​ទទួលទាន​ខាតបង់​។ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​តែង​មាន​ឧបសគ្គ​រារាំង​។ ដោយឡែក​បញ្ហា​ស្នេហា គូស្នេហ៍​បាន​យល់​ពី​ក្តីលំបាក​របស់អ្នក និង​យកចិត្តទុកដាក់​ដល់​រូបអ្នក​ពេញទំហឹង​។​


​​ឆ្នាំរកា​​​ ​​​​​​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ ទឹកចិត្ត​ពោរពេញ​ទៅ​ដោយ​ក្តី​សោមនស្ស​រីករាយ​ក្នុង​ផ្លូវ​ត្រឹមត្រូវ ប្រពៃ​។ រាល់​ការបំពេញ​កិច្ចការ​សម្រេច​ដូច​ក្ដី​ប្រាថ្នា​ជាក់​ជា​ពុំខាន​ឡើយ​។ រីឯ​ការធ្វើដំណើរ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​។ លោក​អ្នក​មាន​សតិសម្បជញ្ញៈ​។ រីឯ​បញ្ហា​ស្នេហា គូស្នេហ៍​របស់​អ្នក​នឹង​មាន​ការទុកចិត្ត​ចំពោះ​អ្នក​កាន់តែខ្លាំង ធ្វើឲ្យ​ចំណង​ស្នេហ៍​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​។​


ឆ្នាំច​ ​​​​​​​​​​​រាសី​មធ្យម​។ សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត​មាន​អំណោយផល​ល្អ និង​មាន​សមត្ថភាព​បំពេញការងារ​ប្រកបដោយ​ស្មារតី​ខ្ពស់​ធ្វើឲ្យ​ការ​បំពេញ​​ការងារ​​ទទួល​បានផ​ល​គួរ​ជាទី​ពេញចិត្ត​។ ការ​ពោល​ពាក្យសម្តី​ធ្វើឲ្យ​អ្ន​កផងយកចិត្តទុកដាក់​ស្តាប់​។ ប៉ុន្តែ​គួរ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ធ្វើ​ដំណើរ​​ទៅ​កាន់​​ទីជិត​ឆ្ងាយ និង​គួរ​យកចិត្តទុកដាក់​ចំពោះ​ចំណង​ស្នេហា​របស់​លោក​អ្នក​។​



ឆ្នាំកុរ ​​​​​​​​​រាសី​មធ្យម​។ សុខភាព​ផ្លូវកា​យក្តី ផ្លូវចិត្ត​ក្តី​មាន​ភាពល្អប្រសើរ តែ​គួរ​ប្រយ័ត្ន​ចំពោះ​ការ​ពោល​ពាក្យសម្តី​ទៅកាន់​អ្នកផង ព្រោះ​អាច​មាន​គេ​និន្ទា​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​ជា​បង្គួរ​។ រីឯ​បញ្ហា​ស្នេហា​មិនគួរ​បណ្តាលឲ្យ​មាន​ការ​ទាស់​ពាក្យសម្តី​គ្នា​ទេ បើ​ពុំ​ដូច្នោះ​នឹង​ធ្វើ​ឲ្យ​​រឿង​តូច​​ក្លាយ​ទៅជា​រឿង​ធំ​។ ការធ្វើដំណើរ​ទៅ​ទីជិត​ឆ្ងាយ​មាន​សុវត្ថិភាព​ធម្មតា​។​

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *