ធម្មតារឿងលុយកាក់ គឺវាមានសារសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ដើម្បីឱ្យការរស់នៅក្នុងសង្គមគ្រួសារមានសុខមង្គល និងមានភាពសម្បូរសប្បាយបានយូអង្វែង ។ ព្រោះថា លុយវាគឺជាថាមពលដ៏ពិសេសមួយដែលអាចធ្វើឱ្យមនុស្សគ្រប់រូបតែងតែ សម្រេចបាននូវបំណងអ្វីដែលខ្លួន ចង់បាន ។ ហេតុនេះហើយទើបនៅក្នុងជំនឿគេតែងតែជឿជាក់ទៅលើវត្ថុស័ក្តិសិទ្ធិ និងរូបសំណាកផ្សេងៗ ជាច្រើនដែលជាថាមពលអាចទាក់ទាញលាភចូលផ្ទះ និងធ្វើឱ្យក្រុមគ្រួសារមានសុភមង្គលព្រមទាំងនៅ ក្នុងគេហដ្ឋានមានសេចក្តីសុខ ។
ភាគច្រើនប្រជាជននៅអាស៊ីជាពិសេសប្រជាជននៅក្នុងប្រទេសចិន គឺគេមានជំនឿទៅលើកាក់ សេន ដែលវាគឺជានិមិត្តសញ្ញាតំណាងឱ្យទ្រព្យសម្បត្តិ ហើយវាក៏ជាដែកថែបនៅក្នុងការការពារទ្រព្យនិង រិតចំណងសុភមង្គលនៅក្នុងសង្គមគ្រួសារឱ្យកាន់តែរឹងមាំ ។ ជាទូទៅកាក់សេននេះត្រូវបាននិយមយកវាមក ប្រើដែលមានចំនួនចាប់ ៣,៨,៩,២៧ និង១០៨ កាក់ឬសេន ដោយយកវាដាក់ក្នុងកញ្ចប់ពណ៌ក្រហមហើយ ចងវាឱ្យជាប់ ។ ចំពោះការមានជំនឿលើកាក់សេននេះ កាលពីដើមមកគេនិយមប្រើកាក់សេន គឺត្រឹមតែចំនួន៣កាក់ទេ ដោយដាក់នៅក្នុងថង់ក្រហម ព្រោះកាក់ទាំងបីនេះ គឺតំណាងឱ្យឋានសួគ៌ ផែនដី និងមនុស្ស ប៉ុន្តែប្រសិនបើគេដាក់វាច្រើន ព្រោះគេជឿថា វានាំឱ្យមានហុងស៊ុយល្អ ។ មហិទ្ធិឫទ្ធិ និងថាមពលរបស់កាក់សេននេះ គឺមានឥទ្ធិពលប្រៀបដូចជាមានទេវតាជួយ ថែរក្សាមុខជំនាញផងដែរ ។ កន្លែងដែលត្រូវយកកាក់សេននេះទៅដាក់នោះ គឺគួរតែដាក់នៅកន្លែងណាដែលមានសកម្មភាពចុះឡើង ។
ខាងក្រោមនេះ គឺជាវិធីណែនាំសម្រាប់ដាក់កញ្ចប់កាក់សេន ដើម្បីកុំឱ្យមានការបាត់បង់ទ្រព្យ និងរកលាភសក្ការៈចូលគេហដ្ឋាន ព្រមទាំងថែរក្សាមុខរបររកស៊ីរបស់លោកអ្នកឱ្យមានការរីកចម្រើន:
-កន្លែងដែលគួរយកកាក់សេននេះទៅដាក់នោះ គឺមានដូចជាអគារថ្មី ឬអគារដែលជួសជួលឡើងវិញ ដោយយកលុយកាក់នេះទៅកប់ទៅនឹងជញ្ជាំង ដែលនៅជាប់មុខទ្វារខាងមុខគេហដ្ឋាន ។
-កប់កាក់សេននេះទៅក្នុងដីនៅត្រង់កាច់ជ្រុងនៃគេហដ្ឋានឬទីកន្លែង ធ្វើមុខជំនួញ គឺមុននឹងធ្វើការជីក រណ្តៅ ព្រោះវាធ្វើឱ្យគេហដ្ឋានប្រកបដោយសេចក្តីសុខ ។
-យកកាក់សេននេះទៅដាក់នៅក្បែរសត្វកង្កែបពាំលុយដើម្បីធ្វើឱ្យ លាភកាន់តែហូរចូលនិងរក្សា ទ្រព្យបានកាន់តែល្អ ។
-ដាក់នៅក្នុងកញ្ចប់ក្រហមតំណាងឱ្យរក្សាបាននូវលាភសក្ការៈ និងលុយកាក់ទ្រព្យសម្បត្តិមិនឱ្យ បាត់បង់ ។
-ដាក់កាក់សេនចំនួន១០៨កាក់នៅក្នុងចាន ឬថូ គឺតំណាងឱ្យទ្រព្យច្រើន ចូលច្រើនក្នុងគេហដ្ឋាន ។
-ដាក់កាក់សេនទាំងនេះនៅក្នុងកប៉ាល់តំណាងឱ្យដឹកទ្រព្យចូលគេហដ្ឋាន។
-យកកាក់សេនដាក់នៅក្នុងប្រអប់ហើយកប់ក្នុងដីនៅក្នុងសួនច្បារ តំណាងឱ្យសុភមង្គលនិង ថែរក្សាគេហដ្ឋាន ។
-ដាក់នៅក្នុងចាន ហើយយកទៅដាក់នៅក្រោមគ្រែតំណាងឱ្យសុភមង្គល ។
-ដាក់នៅក្នុងកញ្ចប់ក្រហមហើយចងជាប់នឹងកៅអី តំណាងឱ្យភាពជោគជ័យ ។



















No comments:
Post a Comment