ផ្កាមួយរយស្រទាប់
ផ្កាប្រភេទនេះវាលូតលាស់ល្អនៅក្នុងរដូវរំហើយ។ នៅក្នុងប្រទេសចិនវាជាប្រភេទផ្កាដែលគេតែងតែយកមក សែនបូជាសម្រាប់ឆ្នាំថ្មី ហើយវាជាផ្កាដែលតំណាងនាំមកនូវសេចក្តីសុខ អាយុយឺនយូរ និងទទួលជោគជ័យ គ្រប់បែបយ៉ាង។
ផ្កា " Peony "
ផ្កាប្រភេទនេះនៅក្នុងប្រទេសចិន គឺត្រូវបានគេចាត់ទុកថាជាស្តេចនៃផ្កា ទាំងឡាយ។ វាជាប្រភេទផ្កាដែលតំណាងឱ្យភាពមានបាននិងកិត្តិយសខ្ពង់ខ្ពស់។ ផ្កានេះក៏ត្រូវបានគេយក មកសម្រាប់បូជាផងដែរ នៅក្នុងពិធីបុណ្យឆ្នាំថ្មី។ វាមានច្រើនពណ៍ តែពណ៍ដែលគេមានជំនឿ គឺពណ៍ ក្រហមដែលគេមានជំនឿថា ជាផ្កាដែលមានឥទ្ធិពលពិសេស ដែលអាចនាំជោគសំណាងល្អ និងសមាជិក នៅក្នុងក្រុមគ្រួសារ បើមានកូនស្រីឱ្យជួបនូវគូស្រករបានដូចបំណង។ ផ្កានេះភាគច្រើនគេយកវាទៅដាំ នៅកាចជ្រុងដែលវាមានឥទ្ធិពលធ្វើឱ្យទាក់ទាញនាំលាភសំណាងចូល គេហដ្ឋាន។
ផ្កាឈូក
វាគឺជាប្រភេទរុក្ខជាតិដែលងាយស្រួលនៅក្នុងការដាំ ហើយគេមានជំនឿថាជាផ្កាដែលមានថាម ពលកំចាត់នូវភាពសៅហ្មង និងនាំមកនូវជោគជ័យ។ គេតែងតែសង្កេតឃើញថា ផ្កាឈូកគឺតែងតែមានប្រវត្តិ ទាក់ទងនឹងព្រះពុទ្ធហេតុនេះហើយទើបគេមានជំនឿថា ផ្កាឈូកគឺវត្ថុទិព្វមួយប្រភេទដែរ។
ផ្កាអង្គាសីល
ផ្កាអង្គសីល គឺជាប្រភេទផ្កាមួយប្រភេទដែលគេមានជំនឿថា នាំមកនូវសំណាងល្អនិងមានអាយុ វែង។ ភ្កាអង្គាសីលនេះ វាគឺជានិមិត្តសញ្ញានៃផ្កាបរិសុទ្ធផ្កានេះជាធម្មតាគេតែងតែដាំនៅ ប៉ែកខាង ជើងនៃគេហដ្ឋាន បើផ្ការីកល្អវាជាតំណាងឱ្យជោគជ័យល្អដល់ម្ចាស់គេហដ្ឋានផងដែរ ។
ដើមប្ញស្សី
ដើមប្ញស្សី គឺជារុក្ខជាតិមួយដែលសំបូរបំផុតនៅក្នុងតំបន់អាស៊ីជាពិសេសនៅក្នុង ប្រទេសចិន។ វាជារុក្ខជាតិមួយប្រភេទ ដែលគេមានជំនឿថានាំមកនូវវិញ្ញាណអាក្រក់ចេញពីក្នុងគេហដ្ឋាននិង ការពារមិនឱ្យ ភាពចង្រៃចូលក្នុងគេហដ្ឋានទៀតផង។



















No comments:
Post a Comment