ជំនឿ​លើ​ផ្លែ​ប៉ោម​

នៅក្នុង​គម្ពីរ​ប៊ឹប Bible តំណាល​ថា ផ្លែ​ប៉ោម ជា​ផ្លែ​ឈើ​ដែល​គេ​ហាមប្រាម​មិនឱ្យ​អាដាមស៍ និង​នាង​អេវ (​អ៊ី​វ៉ា​) បរិភោគ ប៉ុន្តែ​ពួកគេ​លង់​ក្នុង​កិលេស​តណ្ហា​ធ្វើឱ្យ​បិសាច​ល្បួង​ឱ្យ​បរិភោគ​ផ្លែ​ ប៉ោម​ទាល់តែ បាន​ទើប​ពួក​គេ​ធ្លាក់​ពី​ឋានសួគ៌​មក​នៅ​ឋាន​មនុស្ស​លោក ។​


​    ​នៅ​បស្ចិមប្រទេស​ស្ត្រី​ក្រមុំ មាន​ល្បែង​កម្សាន្ត​ម្យ៉ាង​ហៅថា Hallow-tied  (​ល្បែង​ព័ទ្ធ​វង់​) ដោយ​ស្ត្រី​មក​អង្គុយ​ព័ទ្ធ​វង់​ម្នាក់ៗ ត្រូវ​ចង​ផ្លែ​ប៉ោម​មួយ​ចំណិត​តូច ដោយ​ខ្សែ​មួយ​សរសៃ​ហើយ​បង្វិល​នៅមុខ ភ្នក់ភ្លើង បើ​ចំណិត​ផ្លែ​ប៉ោម​របស់​ក្រមុំ​ណា​ធ្លាក់​ដី​មុន អ្នក​នោះ​ត្រូវបាន​រៀបការ​មុនគេ ។​
​    ​ឯ​វិធី​ផ្សង​រក​គូព្រេង​ម្យ៉ាង គឺ​គេ​តម្រូវ​ឱ្យ​ស្រី​ក្រមុំ ចិត​សំបក​ប៉ោ​ម រហូតដល់​អស់​ពី​ផ្លែ​ដោយ​មិន ឱ្យ​ដាក់ (​បើសិន​ដាច់ គឺ​ប្រផ្នូល​អាក្រក់​) រួច​គ្រវែង​រំលង​ស្មា​ឆ្វេង​ទៅក្រោយ ។ សំបក​ប៉ោម​ដែល​ធ្លាក់​លើ​ដី នឹង​កើត​ចេញ​ជា​រូបរាង​អក្សរ​កាត់ ឬ​តួអក្សរ​ទី​១​នៃ​ឈ្មោះ​ស្វាមី​នា​អនាគត ។​

  ​ជនជាតិ​ក្រិក​បុរាណ​មាន​ជំនឿ​ថា នៅពេល​បុរស​ចង់​សុំ​ស្ត្រី​ណា​ម្នាក់​រៀបការ​ត្រូវ​បោះ​ផ្លែ​ប៉ោម​ទៅឱ្យ ស្ត្រី​នោះ បើ​នាង​ទទួលបាន​(​ចាប់បាន​) នោះ​មានន័យ​ថា នាង​យល់ព្រម​ហើយ ។​
​    ​ជនជាតិ​ដា​ណឺ​ម៉ាក​បុរាណ​ជឿថា នៅពេល​ផ្លែ​ប៉ោម​នៅ​ជិត​មនុស្ស​ដែល​ក្បត់ចិត្ត​គូស្នេហ៍​ផ្លែ​ប៉ោម នោះ​នឹង​ស្វិត ។​
​    ​ការ​កាត់​ផ្លែ​ប៉ោ​ម ដោយ​គ្មាន​ហេតុផល​ចាប់​ទុក​ថា​ជា​សំណាងអាក្រក់ ព្រោះ​ប៉ោម​ជា​និមិត្តរូប​នៃ ភាព​អមតៈ ភាព​ស្ថិតស្ថេរ​ជានិច្ច និង​សេចក្តីសុខ​ក្រោយពេល​ស្លាប់ ។​

​    ​ជនជាតិ​ក្នុង​តំបន់​ស្កង់​ឌី​ណាវី ជឿថា អាទិទេព​របស់​ពួកគេ​មាន​ជីវិត​អមតៈ​រក្សា​ភាព​កំលោះ​ក្រមុំ បាន​រហូត​ដោយ​ការ​ទទួលទាន​ផ្លែ​ប៉ោម​មាស​របស់​អៃ​ដាន់ ដែល​ជា​ទេពធីតា​នៃ​ភាព​កំលោះ​ក្រមុំ​និង​រដូវ​ស្លឹក ឈើ​លាស់ ។​
​    ​ជនជាតិ​អង់គ្លេស ជឿថា ថ្ងៃទី​២១​តុលា​រៀងរាល់ឆ្នាំ ជា​ថ្ងៃ​ផ្លែ​ប៉ោម Apple's Day ព្រោះ​នៅ​សតវត្សរ៍​ទី​១៦ គ្រូ​អង់គ្លេស​ភាគច្រើន​មាន​ចំណូល​ទាប​ទើប​ឪពុក​ម្តាយ​សិស្ស​តែងតែ​បេះ​ផ្លែ ​ប៉ោម​ដាក់ ត្រក​ទៅជូន​លោកគ្រូ ។ លុះ​ក្រោយមក​ពេល​ប្រាក់ខែ​គ្រូ​ឡើង​ខ្ពស់ ក៏​មាន​ប្រពៃណី​ថ្ងៃ​នោះ​ជា​ថ្ងៃ​រំលឹក​គុណ​គ្រូ ដែល​សិស្ស​តែងតែ​យក​ប៉ោម​មួយ​ផ្លែ​ទៅជូន​គ្រូ ដើម្បី​សម្តែង​ការដឹងគុណ ។​

​    ​អ្នកស្រុក​ដេវិន​សៀ​រ របស់​អង់គ្លេស យក​ផ្លែ​ប៉ោ​ម ព្យាបាល​ប្រជ្រុយ​និង​ឫស ដោយ​ពុះ​ជា​ចំណិត រួច​យក​ទៅ​ត្រដុស​លើ​ប្រជ្រុយ និង​ឫស ឬ​បិទ​ឱ្យ​ប្រជ្រុយ ឬ​ឫស​ជា​ដាច់ ដែល​វិធី​នេះ​ត្រូវបាន​គេ​ប្រតិបត្តិ រហូត​ដល់​សព្វថ្ងៃ ។​
​    ​ជនជាតិ​បស្ចិម​ប្រទេស​សម័យមុន យក​ប៉ោម ដាក់​ក្នុង​ថង់​ដំឡូងបារាំង ដើម្បី​ការពារ​កុំឱ្យ​ដំឡូង បារាំង​ដុះ​ពន្លក ហើយ​បើ​សិន​ដាក់​ក្នុង​ថង់​ស្ករ ឬ​ប្រអប់​នំ​គុក​គី​វា​ជួយ​បំបាត់​សំណើម​បាន ។​

​    ​ក្នុង​រឿងព្រេង​និទាន​ក្រិក អេ​រិស ទេពធីតា​នៃ​ជម្លោះ ឬ​សង្គ្រាម​ត្រូវ​គេ​អញ្ជើញ​ឱ្យ​ចូលរួម​ពិធី អាពាហ៍ពិពាហ៍ នាង​ចង់​ឱ្យ​ពិធី​រៀបការ​មាន​ភាព​ជ្រួលច្របល់ ក៏​យក​ផ្លែ​ប៉ោម​មាស​ដែល​មាន​ចារឹក​អក្ស​រថា សម្រាប់​មនុស្ស​ដែល​ស្អាត​បំផុត បោះ​ឡើង​ទៅលើ​តុ​ធ្វើឱ្យ​ទេពធីតា​ដែល​ស្អាត​ស្មើគ្នា​៣​អង្គ គឺ​ហេ​រ៉ា អាថេណា និង​អា​ប្រូ​ឌី​ដ ដណ្តើម​គ្នា​រហូត​ដល់​កើតសង្គ្រាម​ក្រុង​ត្រ​យ​ថ៍ ។​

​    ​ចំណែក​ក្នុង​ផ្នែក​វិទ្យាសាស្ត្រ​នៅ​ពេល​លោក​អ៊ី​សាក់ ញូវតុន ឃើញ​ផ្លែ​ប៉ោម​ជ្រុះ​ពី​ដើម គាត់​ក៏​បាន ស្រាវជ្រាវ​រក​ឃើញ​កម្លាំង​ទំនាញ​ផែនដី ។​

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *