​បារមី​ទេពធីតា​គ្រប់គ្រង​ហុងស៊ុយ​

   ​ទេពធីតា​ឋានសួគ៌​ទី​៩ គឺជា​ទេពធីតា​មួយអង្គ​ដែល​មាន​រឿង​រ៉ាង​ធ្វើឱ្យ​មនុស្សម្នា​មាន​ជំនឿ អស់​រយៈកាល​រាប់ពាន់​ឆ្នាំ​មកហើយ ។ ជាទូទៅ​ព្រះ​នាង​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ទេពធីតា​នៃ​ឋានសួគ៌ ដែល​មាន​តួនាទី​ជា​អ្នកគ្រប់គ្រង​ហុងស៊ុយ​និង​មាន​សមត្ថភាព​អាច​ធ្វើឱ្យ​ មនុស្សលោក​សមប្រកប​តាម បំណង​ដែល​ស្នើសុំ​ពរ​ពី​ព្រះ​នាង ។ ជាងនេះទៅទៀត​ព្រះ​នាង​ថែម​ទាំ​មាន​ថាមពល​ពិសេស​ដែល​អាច កម្ចាត់​នូវ​បាតុភូត​អាក្រក់​នានា​បាន​ប្រកបដោយ​ភាព​ស័ក្តិសិទ្ធិ ។​



យោង​តាម​ឯកសារ​ក្នុង​ប្រទេស​ចិន​បានឱ្យដឹងថា ព្រះ​នាង​ទេពធីតា​ឋានសួគ៌​ទី​៩​នេះ​គឺ​ត្រូវបាន គេ​ចាត់ទុកជា​ទេពធីតា​ដែល​នាំមក​នូវ​អាយុ​យឺនយូរ ផ្តល់​លាភ​សំណាងល្អ និង​ជួយ​ការពារ​មនុស្សលោក ឱ្យ​ចៀសផុត​ពី​គ្រោះថ្នាក់​ទាំងឡាយ ។ គេ​អាច​សម្គាល់​ព្រះ​នាង​បាន គឺ​នៅ​ដៃស្តាំ​កាន់​ដាវ និង​ដៃ​ឆ្វេង​មាន​កាន់ ឃ្លោក​ពណ៌​ស ឬ​ជួនកាល​កាន់​ក្តារ​សម្រាប់​ទាក់ទង និង​ទស្សន៍ទាយ​នូវ​រឿងរ៉ាវ​អម្ពូត​ហេតុ​នានា ។ ព័ត៌មាន​នោះ​បាន​ផ្សាយ​ឱ្យ​ដឹង​ដែរ​ថា ព្រះ​នាង​ត្រូវបាន​ប្រជាជន​នៅក្នុង​ប្រទេស​ចិន​មាន​ជំនឿ​តាំងពី​សម័យ អធិរាជ​ស្តេច​យ៉ូ​ឡូ គឺ​នៅ​ក្នុងអំឡុងពេល​ដែល​អធិរាជ​ស្តេច​នេះ​បាន​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​ពួក ​បះបោរ​ឆី​យុ ។ ក្នុង​សង្គ្រាម នោះ​ព្រះ​នាង​បាន​បង្ហាញខ្លួន​ជា​ដូនជី​ម្នាក់​តទល់​ជាមួយ​សត្រូវ ដោយ​ប្រើ​តែ​ស្គរ​មួយ​ធ្វើ​ពី​ស្បែក​គោ គឺ​ព្រះ​នាង​គ្រាន់តែ​ទូងស្គរ​មួយ​ប្រាវ​ពួកក្រុម​បះបោរ​៨០​ត្រូវ​ស្លាប់​ ភ្លាមៗ​នៅ​ចំពោះមុខ ។​
​    ​ក្រោយពី​ទទួលបាន​ជោគជ័យ​ទើប​គេ​ដឹងថា នារី​អាថ៌កំបាំង​នោះ​គឺជា​ដូន​ដី​ដែល​គេ​ចាត់ទុក​នាង​ជា ទេពធីតា​តា​ហ្សាន ដែល​នាង​តែងតែ​ចេញ​មុខ​មក​ជួយ​នគរ ដើម្បី​ប្រឆាំង​នឹង​នគរ​នានា​ដែល​មាន​បំណង អាក្រក់​មកលើ​នគរ​របស់​នាង ។ ដើម្បី​ឱ្យ​នគរ​បាន​រឹងមាំ​នោះ​ព្រះ​នាង​បាន​ហ្វឹកហាត់​ក្បួន​ធ្វើ​សឹក​ សង្គ្រាម ដល់​កងទ័ព​របស់​ន​គរ​ចំនួន​៦​ពាន់​នាក់​ដែល​សុទ្ធសឹង​មាន​កម្លាំង​ ខ្លាំងក្លា និង​ពូកែ​ទាំង​ផ្នែក​ចម្បាំង និង​ចិត្តសាស្ត្រ​នៃ​ការធ្វើ​សង្គ្រាម​ទៀតផង ។ ជាង​នេះ​ទៅទៀត​នោះ​នាង​ថែម​ទាំង​មាន​សមត្ថភាព​អាច​ហោះ ហើរ​ឡើងលើ​អាកា​សបាន ។ ភ្នំ​ណៃ​ហ្សាន​នេះ គឺ​ស្តេច​នៃ​នគរ​យ៉ូ​បានកសាង​ប្រាសាទ​ព្រះវិហា​រមួយ​នៅ​ទីនោះ ដើម្បី​ជា​កន្លែង​ដំណ​ក់ និង​ជា​កន្លែង​ដែល​នាង​ធ្វើ​ការទំនាក់ទំនង​ជាមួយ​នឹង​ទេវ​នៅ​លើ​មេឃ​ហើយ​ ព្រះវិហារ​នៅ លើ​កំពូលភ្នំ​ណៃ​ហ្សាន​នេះ​ត្រូវបាន​គេ​ដាក់​ឈ្មោះ​ព្រះវិហារ​ទេពធីតា​ឋាន​៩ ។

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *