ពួក​លោក​ខាងលិច​មាន​ជំនឿ

 
ចុះ​ពីលើ​គ្រែ​ដេក​តាម​ជ្រុង​មួយ​ទៀត​
​    ​ថ្វី​ត្បិត​តែ​គ្រែ​ដេក​គេ​អាច​ចុះ​នៅតាម​ជ្រុង​ខាងឆ្វេង ឬ​ខាងស្តាំ​ក្តី ប៉ុន្តែ​ទម្លាប់​របស់​មនុស្ស​ភាគច្រើន ដោយ​កាលបើ​បាន​ក្រោកពីដំណេក​ហើយ តែងតែ​ចុះ​ពីលើ​គ្រែ​ដេក​ដោយ​កំណត់​យ៉ាង​ជាក់ច្បាស់គឺ​ធ្លាប់​ចុះ​ជ្រុង​ណា ត្រូវ​ចុះ​ជ្រុង​នោះ​ជា​រៀងរាល់ថ្ងៃ ។ តែ​ចំពោះ​ជំនឿ​របស់​ពួក​លោក​ខាងលិច​បាន​ផ្តល់ដំបូន្មាន​ថា ថ្ងៃ​ណា​មួយ​ដែល​លោកអ្នក​ត្រូវ​ប្រឈមមុខ​ជាមួយ​អ្វី​មួយ​ថ្មី ដូចជា​ការប្រឡង លោកអ្នកត្រូវ​ចុះ​ពីលើ​គ្រែ​ដេក​តាម​ជ្រុង​មួយទៀត​ដែល​មិន​ធ្លាប់​បាន​ចុះ ។ ធ្វើ​យ៉ាងនេះ​ដើម្បី​ចាប់ផ្តើម​ថ្ងៃ​ថ្មី​មួយទៀតដ៏​ល្អ ហើយ​បទពិសោធន៍​ទាំងឡាយ​អាច​ទទួលបាន​ជោគជ័យ ។​
​    ​ឈើគូស​មួយ​ដើម​មិន​ត្រូវ​អុជ​បារី​៣​ដើម​
​    ​ក្នុងពេល​ជប់លៀង ឬ​នៅក្នុង​ពិធី​បុណ្យទាន​ផ្សេងៗ លោក​អ្នក​មិន​ត្រូវ​ប្រើ​ឈើគូស​តែ​មួយ​ដើម សម្រាប់​អុជ​បារី​៣​ដើម ឬ​លើស​នេះ​ទៀត​ឡើយ ជា​ពិសេស​ប្រសិនបើ​បាន​ប្រើ​ដែកកេះ​គឺ​ក្រោយ​ពី​អុជ​បាន២​ដើម​រួច ក៏​ត្រូវតែ​ពន្លត់​ដែរ ហើយ​អុជ​ទី​៣ ក៏​ត្រូវ​កេះ​បញ្ឆោះ​សាជាថ្មី ។ ពួក​បស្ចឹម​ប្រទេស​យល់ថា បើ​ប្រើឈើគូស​តែមួយ​ដើម​អុជ​បារី​ច្រើន អាច​ឆេះ​រលាក​ដល់ដៃ ។ រីឯ​ដែក​នេះ​ពេល​ប្រើប្រាស់​យូរពេក​ក៏​អាច​ក្តៅរលាក​ដៃ​ដែរ ។

ពេល​ជួប​រថយន្ត​ដង្ហែ​សព​ត្រូវ​លាក់​មេដៃ​
​    ​លើកលែង​តែ​បាន​ចូលរួម​នៅក្នុង​ពិធី​បុណ្យសព ឬ​ពិធី​ដង្ហែ​សព ប្រសិន​បើ​លោក​អ្នក​កំពុងតែ​ធ្វើដំណើរ​នៅតាម​ផ្លូវ ហើយ​ស្រាប់តែ​បាន​ជួបប្រទះ​នឹង​រថយន្ត នាគ ដែល​កំពុងតែ​បើកបរ​ជា​ក្បួន​ដង្ហែ​សពនោះ​ចូរ​ប្រញាប់ប្រញាល់​លាក់​មេដៃ ដោយ​លូក​ចូល​ក្នុង​ហោប៉ៅ ។ ប៉ុន្តែ​ក្បួនខ្នាត​ដែល​ត្រឹមត្រូវ​នោះ​ចូរលាក់ទុក​ក្នុង​កណ្តាប់ដៃ​នៃ​ ម្រាម​ទាំង​៤​ពុំនោះសោត គឺជា​ឧបសគ្គ​សម្រាប់​សុខភាព​របស់​អ្នកមានគុណទាំងពីរ​របស់​លោក​អ្នក ។​
​    ​ថ្ងៃ​សុក្រ​មិន​ត្រូវ​កាត់​ក្រចក​
​    ​ថ្ងៃ​សុក្រ​ជាពិសេស​គឺ​នៅ​លើ​គ្រែ​ដេក​មិន​ត្រូវ​រចនា ឬ​កាត់​ក្រចក​ឡើយ​ពុំនោះសោត​អាច​ជួប​នឹងវិបត្តិ​ស្នេហា​ជាក់​ជាមិនខាន ។​
​    ​ជាទូទៅ​ពួក​លោក​ខាងលិច​ភាគច្រើន​លើសលប់​សុទ្ធតែ​ជា​អ្នក​មាន​ជំនឿ​ទៅលើ​ ព្រះ​យេស៊ូ ហើយ​តាម​ការនិទាន​តៗ​គ្នា​មក​ថា ព្រះ​យេស៊ូ​ត្រូវ​បោះ​ឈើ​ឆ្កាង នៅក្នុង​ថ្ងៃ​សុក្រ ដូច្នេះ​ទើប​ជា​មាន​ពួកអ្នក​កាន់​សាសនា​គ្រឹស្ត​ខ្លះ ពុំ​ទទួលទាន​គ្រឿង​សាច់ និង​មិន​កាត់​ក្រចក​នៅក្នុង​ថ្ងៃ​សុក្រ ហើយ​នេះ​ក៏​ជាកា​រំ​ឮ​ក​ដល់​គុណ​ព្រះ​ជា​ម្ចាស់​ដែល​បាន​បង្ហូ​រ ឈាម​និង​ហ៊ាន​លះបង់​ជីវិត ។​

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *