ព្រះរូបមុខស្រស់ ឬព្រះភ័ក្ត្រញញឹម គឺជាទេវតាមួយអង្គនៅក្នុងចំណោមទេវតាជាច្រើនទៀតដែល ប្រជាជនចិនមានជំនឿថា ជាទេវតានាំមកនូវហុងស៊ុយល្អ ជោគជ័យ លាភសំណាង និងទ្រព្យសម្បត្តិ ចូលគេហដ្ឋាន ។ ទោះជាយ៉ាងណាក៏ទីតាំងនៃការតាំងព្រះពុទ្ធអង្គនេះមានសារសំខាន់ ណាស់ដែរ ។
យោងតាមក្បួនហុងស៊ុយទេវតាអង្គនេះគួរតែដាក់នៅកំពស់ប្រហែលជា៣០ អ៊ីញ ហើយដាក់ព្រះ ភ័ក្ត្របែរទៅរកទ្វារធំនៃគេហដ្ឋាន ។ ការរៀបចំបែបនេះនឹងធ្វើឱ្យមហិទ្ធិឫទ្ធិរបស់ព្រះពុទ្ធអាចទាក់ទាញ ថាមពលចូលមកក្នុងគេហដ្ឋានធ្វើ ឱ្យមានសេចក្តីសុខ និងនាំលាភចូល ។ ម្យ៉ាងវិញទៀតនោះ បើសិនជា មិនមានទីតាំងល្អសម្រាប់ដាក់ចំមាត់ច្រកចូលកន្លែងល្អមួយទៀតដែល គួរតែរៀបចំអាសនៈសម្រាប់ទេវតា អង្គនេះ គឺនៅកាច់ជ្រុង ឬក៏ដាក់នៅលើតុហើយដាក់បែរព្រះភ័ក្ត្រ រាងបញ្ឆិតនឹងមាត់ទ្វារបន្ទប់បន្តិច ។ ព្រះអង្គមិនគួរយកទៅដាក់តាំងនៅលើគ្រែដេក ឬក៏បន្ទប់ផ្ទះបាយនោះទេ ។
វាគ្មានបញ្ហានៅក្នុងការដាក់តាំងព្រះពុទ្ធមួយណាក៏បានមិនថា ឈរ អង្គុយ ឬកាន់របស់របរនោះទេ តែសំខាន់នោះគឺឱ្យព្រះពុទ្ធរូបអង្គនោះត្រូវមាន ព្រះភ័ក្ត្រញញឹមជានិច្ច ។ យកល្អនៅផ្នែកខាងក្រោយរបស់ ព្រះអង្គគួរតែមានកាបូបមួយ ឬក៏មានដុំមាស និងកាក់ក៏បានដែលទាំងនេះសុទ្ធតែជារឿងនិមិត្តដ៏ល្អជានិច្ច ។ យោងតាមព័ត៌មានបានឱ្យដឹងថា ព្រះពុទ្ធរូបអង្គនេះមានដើមកំណើតដំបូងបង្អស់នៅក្នុងប្រទេសចិន ហើយគេ តែងតែដាក់តាំងនៅក្នុងគេហដ្ឋាន ការិយាល័យការងារ និងនៅតាមព្រះវិហារជាដើម ។ លក្ខណៈពិសេសរបស់ ព្រះអង្គមួយទៀតនោះ គឺការនាំមកនូវសេចក្តីសុខនិងឱ្យមនុស្សសមតាមបំណងគ្រប់រូបដែល ធ្វើការបួងសួង ដល់ព្រះអង្គ ។
ទោះជាយ៉ាងណាក៏ដោយ ក៏គេមានជំនឿផងដែរថា ក្បាលពោះដ៏ធំរបស់ព្រះអង្គក៏ជានិមិត្តសញ្ញា ដែលនាំមកនូវសំណាងល្អលាភសក្ការៈនិងសុភមង្គល ចំពោះមនុស្សគ្រប់រូបដែលមានជំនឿលើព្រះអង្គ ។ ជាង នេះទៅទៀតក្បាលពោះ នោះគេមានជំនឿថា ជាតំណាងឱ្យឃ្លាំងសម្រាប់ផ្ទុកនូវទ្រព្យសម្បត្តិបានយ៉ាងល្អ ឬជានិមិត្តសញ្ញាសម្តែងឱ្យឃើញពីភាពមានបានដ៏សម្បូរបែបដែល មហិទ្ធិឫទ្ធិរបស់ព្រះពុទ្ធរូបអង្គនេះនឹង នាំមកឱ្យដល់ទីកន្លែងដែលព្រះអង្គបានគង់នៅនោះ ។



















No comments:
Post a Comment