រាសី ប្រចំា​​ថ្ងៃសៅរ៍ ទី០៣ ខែឧសភា ឆ្នាំ២០១៤

រាសី ប្រចំា​​ថ្ងៃសៅរ៍ ទី០៣ ខែឧសភា ឆ្នាំ២០១៤


ឆ្នាំ​ជូត​ ​​​​​រាសី​ស្រុតចុះ​។ សុខភាព​មាន​ជំងឺ​ជ្រៀតជ្រែក​ធ្វើឲ្យ​ការបំពេញ​ការងារ​ផ្សេងៗ​មិន​បាន​លទ្ធផល​ល្អ​និង​ជា​ហេតុ​ធ្វើឲ្យ​ទឹកចិត្ត​ពោរពេញ​ដោយ​ភាព​សៅហ្មង​។​ហេតុ​នេះ​លោកអ្នក​ត្រូវ​ស្វែងរក​សៀវភៅធម៌​សម្រាប់​អាន​ពី​ព្រោះ​ការ​មាន​ព្រះធម៌​នៅក្នុង​ខ្លួន​ធ្វើឲ្យ​អ្នក​មាន​មូលដ្ឋាន​គ្រឹះ​ក្នុង​ការពិចារណា​ផ្សេងៗ​បាន​ជា​ពិសេស​គឺ​ការស្វែងរក​ដើមហេតុ​ចម្បង​នៃ​បញ្ហា​ផ្សេងៗ​។​



ឆ្នាំឆ្លូវ​ ​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ រាល់​ការបំពេញ​ការងារ​ផ្សេងៗ​រមែង​ទទួល​នូវ​ផល​តបស្នង​គួរ​ជាទី​ពេញចិត្ត​។​ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​ប្រកបដោយ​សុវត្ថិភាព។ ​ការនិយាយស្តី​ប្រកប​ដោយ​ឧត្តមគតិ​។ ផ្លូវចិត្ត​ប្រកបដោយ​មេត្តាករុណា​គ្រប់​ស្ថានការណ៍​។ ការទទួល​ដំណឹង​នានា​សុទ្ធ​សឹង​​ជា​ដំណឹង​ល្អ​។​ចំណែកឯ​បញ្ហា​ស្នេហា​គូស្នេហ៍​យល់ចិត្ត​គ្នា​ជាធម្មតា​។​


​​​


ឆ្នាំខាល​ ​​​​​​​​រាសី​មធ្យម​។ លោក​អ្នក​ខំ​បំពេញការងារ​យ៉ាង​ប្រុងប្រយ័ត្ន​និង​ប្រឹងប្រែង​អស់ពី​សមត្ថភាព ប៉ុន្តែ​ទទួលផល​តិចតួច​។​ ការនិយាយស្តី​អាច​មាន​ភាព​លើសលស់​ខ្វះខាត​ខ្លះៗ​។​ លោកអ្នក​អាច​ឮដំណឹង​ល្អ​លាយឡំ​នឹង​រឿង​មិនល្អ​ខ្លះៗ​។​ដោយឡែក​បញ្ហា​ស្នេហា​គូស្នេហ៍​មានការ​យល់ចិត្ត​គ្នា​ជា​ធម្មតា​។ ​ការប្រកប​របរ​រក​ទទួលទាន​ល្មម​ទូទាត់​នឹង​ការចំណាយ​។​



ឆ្នាំថោះ ​​​រាសី​ល្អ​បង្គួរ​។ ការ​ពោល​ពាក្យសម្តី​ពីរោះពិសា​ទៅកាន់​អ្នក​ផង​និង​ប្រកប​ដោយ​សេចក្តី​មេត្តា ករុណា​ចំពោះ​គ្នា និង​គ្នា​។​ការបំពេញ​ការងារ​ផ្សេងៗ​នឹង​ទទួលបាន​នូវ​ជ័យជម្នះ​ដែល​ឆ្លើយតប​ទៅនឹង​ការខិតខំ​ប្រឹងប្រែង​របស់​លោក​អ្នក​។​លោកអ្នក​អាច​ប្រឈម​នឹង​បញ្ហា​ខ្លះៗ​ក្នុង​ផ្លូវ​ស្នេហា​ការធ្វើដំណើរ ជាពិសេស​គួរ​យកចិត្តទុកដាក់​ជា​ចម្បង​ទៅលើ​សុខភាព​។​


​ឆ្នាំរោង ​រាសី​ឡើង​ខ្ពស់​ត្រដែត​។​ ការ​ពោល​ពាក្យសម្តី​ទៅកាន់​អ្នកផង​ប្រកបដោយ​វិចារណញ្ញាណ​។​ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​ល្អ​ប្រសើរ​។​ ការធ្វើដំណើរ​មាន​សុវត្ថិភាព​គួរ​ជាទី​ទុកចិត្ត​។​ សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​ល្អ​ប្រពៃ​គ្របដណ្តប់​ទៅលើ​ទង្វើ​ល្អ​សុចរិត​ត្រឹមត្រូវ​។ ​គូ​ស្នេហ៍​​បង្កើតឲ្យមាន​ចំណង​មេត្រីភាព​កាន់តែ​ស្អិតល្មួត​លើស​គ្រា​កន្លង​។​



ឆ្នាំម្សាញ់​ ​​រាសី​មធ្យម​។ ទឹកចិត្ត​តែង​ប្រែប្រួល​ទៅតាម​ស្ថានភាព​និង​បរិយាកាស​ផ្តល់​ឲ្យ​ហេតុនេះ​ត្រូវ​ប្រឹងប្រែង​ទប់ចិត្ត​កុំ​បណ្តែតបណ្តោយ​ទៅតាម​ការអូសទាញ​របស់​អ្នកដទៃ​។ ​ជាមួយគ្នានេះដែរ​ក៏​ត្រូវ​យកចិត្តទុកដាក់​ផងដែរ​ទៅលើ​ការនិយាយស្តី និង​សុខភាព​ផងដែរ​។ ចំពោះ​មុខរបរ​រកទ​ទួល​ទាន​វិញ​បាន​ផល​បង្គួរ​។ រីឯ​បញ្ហា​ស្នេហា​ក៏​មិន​មាន​អ្វី​ប្រែប្រួល​នោះដែរ​។​


​​


ឆ្នាំមមី ​​រាសី​ឡើង​ខ្ពស់​ត្រដែត​។  សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត​គ្មាន​ផលប៉ះពាល់​អ្វី​ឡើយ​។​ដោយ​អំណាច​នៃ​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​ល្អ​នាំ​ឲ្យ​ការនិយាយស្តី​មាន​ប្រសិទ្ធភាព​។ ​គូស្នេហ៍​មានការ​យល់ចិត្ត​គ្នា​ជា​ធម្មតា​។​រី​ឯ​ការប្រកប​របរ​រក​ទទួលទាន​បាន​ផលចំណេញ​តបស្នង​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នកនិងទទួល​បាន​ដំណឹ​ង​ពោរពេញ​ដោយ​ក្ដី​សោមនស្ស​រីករាយ​។​



ឆ្នាំ​មមែ ​​​​​​​រាសី​ស្រុតចុះ​។​ការនិយាយស្តី​មាន​ការរអាក់រអួល​ដោយសារ​ទឹកចិត្ត​ហាក់​សៅហ្មង​ព្រម​ជាមួយ​នឹង​សុខភាព​ផ្លូវកាយ​មាន​ផលប៉ះ​ពាល់​​បណ្តាលមកពី​បរិយាកាស​ជុំវិញ​មិន​អំណោយផល​។ បញ្ហា​ស្នេហា​គូស្នេហ៍​មាន​អធ្យាស្រ័យ​ចំពោះ​គ្នា​តិចតួច​ណាស់​។​ ការប្រកប​របរ​រក​ទទួលទាន​ត្រូវខិតខំ​បំពេញ​ឲ្យអស់​ពី​កម្លាំងកាយ​ចិត្ត​ទើប​បាន​ផល​ខ្លះៗ​ជាការ​តបស្នង​។​


​ ​


ឆ្នាំវក​​​ ​​​រាសី​មធ្យម​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​ល្អ​បង្គួរ​។​ ការនិយាយស្តី​មាន​អ្នកខ្លះ​យកចិត្តទុកដាក់​ស្តាប់​ឯ​អ្នកខ្លះ​ទៀត​ព្រងើយ​កន្តើយ​​ចំពោះ​អ្នក​ហេតុ​នេះ​ត្រូវ​ប្រយ័ត្ន​ក្នុង​ការនិយាយស្តី​បន្តិច​។ ​សុខភាព​ផ្លូវកាយ​មាន​អំណាច​ខ្លាំងក្លា​តែ​សុខភាព​ផ្លូវចិត្ត​មាន​ផលប៉ះពាល់​ខ្លះៗ​។​ រីឯ​បញ្ហា​ស្នេហា​គូស្នេហ៍​មានការ​យល់ចិត្ត​គ្នា​ជា​ធម្មតា​មិន​មាន​បញ្ហា​អ្វី​គួរឲ្យ​បារម្ភ​ឡើយ​។​​


​​ឆ្នាំរកា​​​ ​​​​​​​​​​​រាសី​ឡើង​ខ្ពស់​ត្រដែត​។ ទឹកចិត្ត​សោមនស្ស​រីករាយ​និង​ពោល​តែ​ពាក្យសម្តី​ពីរោះពិសា​ទៅកាន់​អ្នកផង​ធ្វើឲ្យ​គេ​ស្រឡាញ់​ចូលចិត្ត​។​ លោកអ្នក​ក៏​គួរ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ទៅលើ​បញ្ហា​សុខភាព​និង​ស្នេហា​ព្រោះ​វា​អាច​មាន​ផល​វិជ្ជមាន​នានា​កើត​ឡើង​។​ រាល់​ការបំពេញ​កិច្ច​ការងារ​មាន​គេ​ជ្រោមជ្រែង​និង​ទួលបាន​ជោគជ័យ​គួរ​ជាទី​គាប់ចិត្ត​។​


ឆ្នាំច​ ​​​​​​​​​​​​​​រាសី​មធ្យម​។ ការប្រកប​របរ​រក​ទទួលទាន​បាន​ផល​បង្គួរ​។​ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មាន​ឧបសគ្គ​ខ្លះៗ​។ ​លោកអ្នក​គួរ​ស្វែងរក​វិធី​លើកទឹកចិត្ត​ខ្លួនឯង​ដើម្បីឲ្យ​ការងា​ររបស់​លោក​អ្នកធ្វើដំណើ​រ​ឆ្ពោះទៅ​រក​គោលដៅ​។ ​សុខភាព​ផ្លូវកាយ​អំណោយផល តែ​ផ្លូវចិត្ត​មាន​ទុក្ខ​ព្រួយ​​​មក​​រំខាន​។​ គូស្នេហ៍​ចេះ​អនុគ្រោះ និង​យល់​អធ្យាស្រ័យ​គ្នា​បាន​ល្អ​។​



ឆ្នាំកុរ ​​​​​​​​​​​រាសី​ស្រុតចុះ​។​ ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មិនសូវ​មាន​គេ​ទទួល​រាក់ទាក់​ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​គេ​ហុតទឹកសម្លឹងកាក​។​ ទឹកចិត្ត​មានក្តី​សោ​មនស្ស​​រីករាយ​ជា​ខ្លាំង​តែ​ស្ថិតនៅ​ក្នុង​ប្រភេទ​ជា​អកុសល​។ រីឯ​សុខភាព​ផ្លូវកាយ​អំណោយផល​ជាធម្មតា​។ ​មុខរបរ​អាច​នឹង​មាន​ការខាត​បង់​​ដោយ​​កត្តា​​ផ្សេងៗ​។​បញ្ហា​ស្នេហា​គូស្នេហ៍​ខ្វះ​ការយកចិត្តទុកដាក់​ចំពោះ​គ្នា​។​

No comments:

Post a Comment

Most Reading

Follow Us on Facebook

 

Links

Khmer Karaoke TV 24 h, ??????????????????
Live TVK Online - ???????????????????? - ???????????????????? Channel Khmer? TV live in cambodia "
Live Sea TV Online ?????????????????????? Channel khmer live tv from Cambodia for online
Live Bayon Channel ?????????????????????? for online Internet in cambodia
Live TV3 Online - ????????????????????? Channel khmer live TV from Cambodia for online
Live TV5 Online - ????????????????????5 Channel khmer live tv in cambodia for online
Watch TV 9 Live TV from Cambodia.  Live TV9 Online - ????????????????????? Channel khmer live tv in cambodia for online
Live Apsara TV?? Online, TV Channel 11 khmer - ??????????????? Channel Khmer? TV live from Cambodia
 Live Football TV Online - ???????????????????????
VOA

Contact us

Name

Email *

Message *